Tuesday, April 30, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ចេញបទប្រណៃខ្មែរតាមសំណូម​ពរ​ទស្សនិកជន តែគេថា​លោក​ចេញសារឆ្លៀតស៊កសំដីឲ្យបណ្ឌិត និងអ្នកកាសែត ទៅវិញ

ខេមរៈ សិរីមន្ដ ៖ចេញបទប្រណៃខ្មែរតាមសំណូម​ពរ​ទស្សនិកជន តែគេថា​លោក​ចេញសារឆ្លៀតស៊កសំដីឲ្យបណ្ឌិត និងអ្នកកាសែត ទៅវិញ

ភ្នំពេញ៖ខេមរៈ សិរីមន្ដ បានកែប្រែស្ថានការណ៍ដោយចេញបទថ្មីរបស់ខ្លួន”មហាសង្រ្កាន្ដឆ្នាំថ្មី “ ដើម្បីទប់ទល់ការរិះគន់ដូចទឹកបាក់ទំនប់លើបទ”ឆ្នាំនឹងសប្បាយខ្លាំង” ប៉ុន្ដែជាមួយគ្នា​នេះដែរ​តារាវ័យ៣៩ឆ្នាំរូបនេះក៍បានឆ្លៀតស៊កសំដីដៀមដាមដាក់បណ្ឌិត និងអ្នកសារព័តមានមួយ ចំនួនផងដែរថាតាំងខ្លួនជាអ្នកស្រលាញ់បទបែបប្រពៃណីខ្មែរបុរាណនោះចែកចាយ(Share)បទថ្មីរបស់ខ្លួនមួយនេះផង។

  ខេមរៈ សិរីមន្ដ ថ្លែងថា”ជូនតាមសំណូមពរហើយបទ”សង្រ្កាន្ដឆ្នាំថ្មី “ សូមបងៗបណ្ឌិត អ្នកព័តមាន Mmo ដូចជាបងប្អូនដែលអះអាង តាំងខ្លួនជាអ្នកស្រលាញ់បទប្រពៃណីបុរាណ ពេលនេះជួយផ្សព្វផ្សាយ វប្បធ័មខ្មែរ និងស៊ែឲ្យបានគ្រប់ៗគ្នា ឲ្យបាន1M ក្នុងមួយថ្ងៃឡើង ដើម្បី​វប្បធ័មខ្មែរយើង” ។

 ក្រោយមានការឌឺដងផង សំណូមពរផងពីខេមរៈ សិរីមន្ដ នូវបទថ្មីរបស់ខ្លួននេះនៅ​លើ​ហ្វេសបុករបស់តារាកូន៣រូបនេះមានការខមិនផ្សេងៗគ្នាដោយខ្លះជា​Top Fan របស់សិរីមន្ដ បាន​គាំទ្រនូវការលើកឡើងរបស់លោកថៃ ថាជារឿងត្រឹមត្រូវ ។ប៉ុន្ដែខ្លះទៀតក៍បាន​ផ្លែផ្កា​ដាក់​ទៅសិរីមន្ដ វិញ​ភ្លាម​ៗដែរក្នុងនោះមានដូចជាហ្វេសបុកឈ្មោះ​Club Cambodia បានខមិន​ថា​”ក្នុងនាមជា​មនុ​ស្ស​របស់មហាជន មិនគួរប្រើពាក្យស៊កសៀត តបត​ទៅ​វិញបែបនេះទេ បច្ចុ​ប្បន្ន​បើល្អគេនឹង​គាំទ្រហើយ “។ហ្វេសបុកឈ្មោះសាន ប៊ុនសិញ ខមិនថា”ខ្ជិលចែករំលែក ព្រោះ​សម្ដីអស្ចារ្យ​ពេក “។ហ្វេសបុកឈ្មោះOun Oun ខមិនថា”កាលនៅសាន់ដេ​និងហង្សមាស​ដូចមិនអញ្ចឹងទេ ពេលទៅGalaxy ខុសគ្នា៨០ដឺក្រេ “។

 យ៉ាងណាខេមរៈ សិរីមន្ដ មិនបានឆ្លើយតបទៅអ្នកចូលទៅខមិនមិនពេញចិត្តបទ​ចម្រៀ​ងរបស់ខ្លួន និងខ្លះឆ្ងល់ថាហេតុអីបានជាលោកសុំViews  ពីទស្សនិកជននោះទេ ព្រោះថាបើ​បទ​នោះពិតជាល្អមែន ច្បាស់ជាមិនអាចអាចទប់ជាប់ឡើយ គឺគេនឹងទស្សនាដោយខ្លួនឯង​មិន​ចាំបាច់សំពះ ឬស្នើរសុំបែបនេះឡើយ ព្រោះថាឧកញ៉ាទៅសុំការចូលមើលដើម្បីបាន​Views ពីអ្នកសាមញ្ញហាក់ដូចជាមិនសូវទំនង ព្រោះលោកគឹម សុខ អ្នកវិភាគសង្គមកំពុងភៀសខ្លួន​នៅបរទេសដើម្បីសុវត្ថិភាពបានលើកឡើងថាសម័យនេះយើងសុទ្ធតែជា​អ្នកមាន​សំណាង​ហើយព្រោះមានឧកញ៉ាច្រៀងឲ្យស្ដាប់គ្រប់ៗគ្នា…។

 គួររំលឹកថាខេមរៈ សិរីមន្ដ ក្រោយចេញបទ”ឆ្នាំនឹងសប្បាយខ្លាំង”ដោយMV មាន​ការ​បង្ហាញពីការប្រើកំភ្លើងជ័វបាញ់ទឹកដាក់គ្នា និងជិះរថយន្ដលើកដៃជើងតាមដងផ្លូវ និងតែង​ខ្លួនប្លែកៗរួមទាំងម៉ូដសក់មិនធ្លាប់ឃើញពីមុននោះស្រាប់តែមានបណ្ឌិតដល់ទៅពីររូបបានចេញប្រតិកម្មព្រមគ្នានោះគឺលោកបណ្ឌិតយង់ ពៅ និងពេជ្រ ស្រស់ ដោយលើកឡើងស្រដៀង​គ្នាថាមិនអាចទទួលយកបទមួយនេះបានទេ ព្រោះមើលទៅគ្មានចំណេញអ្វីដល់ជាតិ និង​បង្ហាញពី​​ពា​លា​អាវ៉ាសែជាដើម ។ចំណែកអតីតអ្នកដឹកនាំសាន់ដេលោកឌុន ចាន់ឌី បាន​ថ្លែងសារថាតាំង​ពី​ខេមរៈ សិរីមន្ដ ចញពីសាន់ដេទៅបទចម្រៀងស្ដាប់មិនចូលត្រចៀក បាន​តែបទ”ស្ទឹង​ត្រែង​បង​អើយ “នៅហង្សមាសប៉ុណ្ណោះដែលគ្រាន់បើបន្ដិច ។លោកចាន់ឌី ថែម​ទាំង​បានដាស់តឿន​សិរីមន្ដថា “ដើរជាមួយបណ្ឌិតគឺបណ្ឌិត ដើរជាមួយមនុស្ស​ពាល​គឺពាល​ហើយ “។ដោយ​សារ​តែមានការមិនពេញចិត្ត​បទថ្មីរបស់ខ្លួនសឹងគ្រប់មជ្ឈដ្ឋាន​បែបនេះទើប​ខេមរៈ សិរីមន្ដ បាន​ចេញ​បទថ្មីមួយទៀតជាបន្ទាន់ដើម្បីទប់ទល់ស្ថានការណ៍​ ប៉ុន្ដែអ្វី​ដែល​គួរ​ឲ្យស្ដាយលោកប៊ុនថៃ បែជា​ឆ្លៀតដៀមដាមឲ្យបណ្ឌិត និងអ្នកសារព័តមានមួយចំនួនដែល​លោកអះអាង​ថាជាអ្នកតាំង​ខ្លួនជាអ្នកស្រលាញ់បទប្រពៃណីនោះពេលនេះ​គួរតែចែក​ចាយ​បទថ្មីរបស់លោក”មហាសង្រ្កាន្ដឆ្នាំថ្មី”មួយនេះឲ្យបានគ្រប់ៗគ្នាផងទៅ ។

  សូមបញ្ជាក់ថាខេមរៈ សិរីមន្ដ ច្រៀងឆ្នាំទី២ឲ្យGalaxy នេះលោកចាប់ផ្ដើមអុកឡុក​ទី​ផ្សារចម្រៀងកាន់តែប្លែកៗក្នុងនោះមានដូចជាការតែងខ្លួនជាម៉ូដសក់ខុសគេ និងពាក់​គ្រឿង​​អលង្ការ​មាសពេជ្រជ្រែកខ្លួនជាដើម ខណៈដែលតារាផ្សេងៗទៀតរបស់ផលិតកម្មនេះ​ហាក់​នៅ​ទ្រឹងក្នុងនោះមានទាំងលោកព្រាប សុវត្ថិ ផង​ ដែលសកម្ម​ភាពរបស់លោកថៃ នេះ​ត្រូវ​បានអ្នកតាមដានវិស័យចម្រៀងមើលឃើញថាលោកកំពុងតែចង់វ៉ាតារាទាំងអស់នៅGalaxy តែម្ដង ពោលគឺធ្វើជាតួឯក មិនមែនជាតួរងឡើយ ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប បាន​ប្រាប់អ្នក​យកព័តមានយើងថាការតែងខ្លួនរបស់សិរីមន្ដ ចុងក្រោយនេះលោក​ក៍មើលមិន​យល់​ដែរ និងថាសិរីមន្ដ នៅតែមិនទាន់អាចវ៉ាព្រាប សុវត្ថិ បានទេគិតត្រឹមដើមឆ្នាំ២០២៤ តែពួក​គេល្បី​ម្យាង​ៗម្នាក់ ប៉ុន្ដែតំណើរ​នេះកំពុងតែឈាន​ទៅ”រលកក្រោយ ច្រានរលកមុន”ហើយ ៕

RELATED ARTICLES