ភ្នំពេញ៖លោកយ៉ែម សំអូន បានធ្វើខួបកំណើតឲ្យកូនស្រីសំណព្វចិត្តរបស់លោកកញ្ញាសំអូន វិថាណា កាលពីរាត្រីថ្ងៃទី៣០ មីនា ដោយតាមប្រភពថាកម្មវិធីជប់លៀងធំនៅហាងចៃដន្យនោះចំណាយលុយច្រើន ព្រោះលោកសំអូន បានធ្វើផ្គួបជាមួយរឿងលោកនិងអតីតភរិយាអ្នកនាងយ៉ាន លីនដា វិលមកត្រូវគ្នាវិញ ក្រោយបែកគ្នាទាំងចម្រូងចម្រាសអស់រយៈពេលដល់ទៅ៩ឆ្នាំ ។តារារួមអាជីពបានសាទរ ខ្លះយកកាដូទៅជូនលោកសំអូន និងភរិយាជាការលើកទឹកចិត្តទៀតផង ខណៈដែលលោក និងប្រពន្ធក៍បង្ហាញទឹកមុខរីករាយ ស្នាមញញឹមរួមគ្នាជាថ្មីវិញដែរ ។ប៉ុន្ដែអ្វីដែលចម្លែកនៅថ្ងៃពិសេសនោះលោកសំអូន បែជាទៅចាប់ថើបអ្នកនាងចន ច័ន្ទលក្ខិណា និងលោកEco Vak song ទៅវិញ ពោលគឺមិនបង្ហាញពីការថើបប្រពន្ធឲ្យគេឃើញឡើយ ទើបធ្វើឲ្យមានការខ្សឹបខ្សៀវគ្នាថាបើលោកសំអូន ថើបតារាស្រីៗរួមអាជីពមិនជាបញ្ហាធំទេ តែបើលោកចេះតែចាប់ថើបប្រុសស្អាតៗបែបនេះទៀតទោះជាអ្នកនោះលោកទុកជាប្អូនប្រុស ឬមិត្តភក្ដិក៍ដោយ តែទិចលោផ្ទុះរឿងធំអ្នកនាងលីនដា ឆេះដុំប្រចណ្ឌ ហើយរត់ទៅចោលលោក៩ឆ្នាំម្ដងទៀត “តើ១០ឆ្នាំ មានប៉ុន្មានដងទៅ ?”។
លោកយ៉ែម សំអូន កាន់ផ្កាកុលាបព័ណស១ទងទៅជូនភរិយាលោកអ្នកនាងយ៉ាន លីនដា កំពុងតែច្រៀងបទ”Oh My Love “ ខណៈលោកសំអូន បានអង្អែលក្បាលភរិយានិងនិយាយថាក្រោយធ្វើខួបកំណើតឲ្យកូនរួចនៅថ្ងៃទី៣១មីនា លោកនឹងភរិយាត្រូវជូនកូនស្រីទៅកាណាដា ដើរកម្សាន្ដរយៈពេល៥ថ្ងៃ ព្រោះខែនេះធ្លាក់ទឹកកក លោកនឹងទឹកកក។លោកថាជំពាក់កូនស្រីច្រើនឆ្នាំហើយ អីចឹងចង់សងទៅកូនវិញរហូតដល់លោកទៅបាត់ទៅ(លាចាកលោក) គឺសងគ្រប់បែបយ៉ាងដែលកូនស្រីលោកចង់បាន។លោកសំអូន ថាអ្នកនាងលីនដា ជាមនុស្សដំបូងក្នុងជីវិតគូរបស់លោក ហេតុនេះលោកមិនដែលគិតថានឹងចង់រកអ្នកថ្មីមកជំនួសកន្លែងគាត់(ភរិយា)។លោកសំអូន បន្ថែមថាលោកមានសម្ថភាពអាចរួមដំណើរជាមួយភរិយាទៅកាន់ពិភពលោកដោយស្នាមញញឹមនិងងាយបំផុត។ចំណែកអ្នកនាងលីនដា ញញឹមផង ចង់ស្រក់ទឹកភ្នែករលីងរលោងផង ពេលដែលត្រូវប្ដីសរសើរនិងប្រកាសបញ្ជាក់ថាលោកមិនដែលចង់បានប្រពន្ធជំនួសនាងអំឡុងពេលបែកបាក់នោះ ។
លោកយ៉ែម សំអូន បញ្ចេញសារបង្ហាញពីការស្រលាញ់ប្រពន្ធកូនលោកពេញបេះដូង ដោយប្រើឈ្មោះជាអក្សរកាត់ផ្គួបឈ្មោះលោកប្រពន្ធនិងកូនថា”SLV “ ទើបអ្នករួមអាជីពនិងFan របស់លោកសម្ដែងការសាទរ ដល់លោកនិងថាចាប់ពេលនេះតទៅលោកលែងពោះម៉ាយឯកោដូចមុនទៀតហើយ ។ដោយឡែកអ្នកនាងយ៉ាន លីនដា ដែលក្រោយធ្លាក់ខ្លួនមេម៉ាយកូន១នាងបានចេញទៅរស់នៅប្រទេសអូស្រា្ដលីវិញជាង៩ឆ្នាំនោះពេលនេះក៍បាននាំកូនស្រីមករស់នៅខ្មែរជួបជុំប្ដីវិញដែរ។ប្រភពបានឲ្យដឹងថាដោយសារតែលោកយ៉ែម សំអូន មានក្រុមហ៊ុនកម្សាន្ដទទួលរៀបចំកម្មវិធីផ្សេងៗដោយលោករៀបចំតារាទៅតាមកញ្ចប់ម្ចាស់កម្មវិធីតម្រូវនោះពេលនេះលោកចាប់ផ្ដើមឡង់សេភរិយាតាមកម្មវិធីទាំងឡាយឡើងវិញហើយដោយឲ្យអ្នកនាងលីនដា ធ្វើជាពិធីការិនីនិងតារាចម្រៀងនៅក្រុមហ៊ុនលោកដូចមុនឆ្នាំ២០១៥ ព្រោះភរិយាលោកក្រៅពីអាចធ្វើជាMC ជាភាសារខ្មែរ និងអង់គ្លេសនោះអ្នកនាងក៍អាចច្រៀងបទជាភាសារបរទេសបានដែរ ហេតុនេះហើយអ្នកទាំងពីរចាប់ដៃគ្នាគឺលុយមូលតែម្ដងដូចគ្នាទៅនិងអ្នកនាងគង់ សុជាតិ ចាប់ដៃស្វាមីនាងលោកជា វិបុល ធ្វើជាMC ដែរដែលក្នុង១ខែៗពួកគេអាចរកលុយពីសិល្បៈបានជាច្រើនពាន់ដុល្លារ។
VJ Alaskoo ពេលឃើញលោកយ៉ែម សំអូន ចែកផ្លូវប្រពន្ធ៩ឆ្នាំ ត្រូវគ្នាវិញនោះលោកចេញសារថា”គូព្រេងមិនព្រាត់ ឃើញបងប្រុសយ៉ែម សំអូន និងបងស្រីយ៉ាន លីនដា ជួបជុំស្នេហ៍វិញ រក្សារក្ដីស្រលាញ់បាន៩ឆ្នាំ ខ្ញុំញញឹមម្នាក់ឯង រំភើបដោយក្ដីសុភមង្គល “។
គួររំលឹកថាលោកយ៉ែម សំអូន បានផ្សះផ្សារស្នេហាជាមួយភរិយាអ្នកនាងយ៉ាន លីនដា វិញនៅថ្ងៃទី២៧ ខែមីនា បន្ទាប់ពីអ្នកទាំងពីរបានរស់នៅបែកគ្នាកាលពីខែតុលា ឆ្នាំ២០១៥ ដែលតាមព័តមានថាពេលនោះដោយសារតែអ្នកនាងលីនដា ប្រចណ្ឌលោកសំអូន ថាទាក់ទងស្នេហាជាមួយតារាប្រុសម្នាក់ បើទោះជាលោកសំអូន ព្យាយាមពន្យល់ហេតុផលយ៉ាងណាក៍ដោយក៍ភរិយាមិនព្រមស្ដាប់ ហើយនាងថាមិនអាចទទួលយកលោកសំអូន ធ្វើប្ដីវិញជាដាច់ខាត។ប៉ុន្ដែរំលងទៅជិត១០ឆ្នាំលោកសំអូន ក៍មិនព្រមយកប្រពន្ធថ្មី អ្នកនាងលីនដា ក៍អត់យកប្ដីថ្មីនៅទីបំផុតប្ដីបំពាក់ចិញ្ច្រៀនពេជ្រឲ្យនាង១វង្សនាងក៍ព្រមត្រូវរ៉ូវគ្នាវិញ។លោកសំអូន បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាលោកនិងភរិយាស្គាល់គ្នា៣០ឆ្នាំហើយ និងថាពេលនេះលោកហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីកូនស្រីជាទីស្រលាញ់ ។ប្រភពបានឲ្យដឹងថាក្រោយលោកសំអូន និងអ្នកនាងលីនដា ក្លាយជាប្ដីប្រពន្ធគ្នាជាលើកទី២នេះពួកគេគ្រោងដឹកដៃគ្នាទៅដើរកម្សាន្ដនៅអ៊ឺរ៉ុបជាច្រើនទៀត បន្ថែមពីលើទៅកាណាដាដើម្បីរឹតចំណងស្នេហាឡើងវិញនៅពេលស្បើយពីការងារសិល្បៈក្នុងស្រុក ។ប៉ុន្ដែចំពោះសំណូមពររបស់Fan ចង់ឃើញលោកសំអូន រៀបការជាមួយអ្នកនាងលីនដា ម្ដងទៀតនិងយកកូនថែម ដើម្បីការពារកុំឲ្យបែកគ្នាជាថ្មីនោះលោកសំអូន មិនទាន់ឆ្លើយតបចំពោះរឿងនេះឡើយ ។
ក្រៅពីលោកយ៉ែម សំអូន តារាប្រុសយកភរិយាជានារីខ្មែរអូស្រា្ដលីមានដូចជាលោកស៊ុក សុភា និងខៃ ប្រសិទ្ធ ជាដើម ។មហាជនបានលើកឡើងថាមធ្យោបាយដ៍ល្អបំផុតដើម្បីឲ្យលោកយ៉ែម សំអូន និងភរិយា រក្សារចំណងស្នេហាដោយគ្មានហានិភ័យនោះគឺទាល់តែលោកសំអូន លែងស្និតស្នាលប្លែកៗជាមួយតារាប្រុសៗដូចមុនទៀតទើបទើបទៅរួច ៕