Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្លឹបរាត្រី រកឃើញថ្នាំញៀន៥គីឡូ ឃាត់ខ្លួនមនុស្ស ១១១នាក់

បង្ក្រាបក្លឹបរាត្រី រកឃើញថ្នាំញៀន៥គីឡូ ឃាត់ខ្លួនមនុស្ស ១១១នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកម្សាន្ត មួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះថាំង ហួយក្លឹប មានទីតាំងស្ថិតនៅ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនបង្ក្រាបគ្រឿង ញៀន និងដោយមានការសម្របសម្រួលពីលោកគឹម ហុងសាន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបទីតាំង ថាំង ហួយ ក្លឹប។

លោកឧត្តមសេនីយ៍ឯក បន្តថា ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ១១១នាក់ (ស្រី៥០នាក់) ដែលមាន ជនជាតិចិន វៀតណាម និងខ្មែរ យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី ។ ចំណែកវត្ថុតាង មានថ្នាំញៀន ៥គីឡូក្រាម ត្រូវបានកម្លាំងជំនាញ រឹបអូស។

ករណីនេះ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន លើជន សង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាបមេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

RELATED ARTICLES