Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែក្មេក-កូនប្រសា ចិញ្ចឹមស្រីក្មេង៩នាក់ ល...ក់...ខ្លួ...ន...ឲ្យ...ប្រុ...ស...រួ...ម...ភេ...ទ ម្ត...ង...៥...០០ដុល្លារ

ម៉ែក្មេក-កូនប្រសា ចិញ្ចឹមស្រីក្មេង៩នាក់ ល…ក់…ខ្លួ…ន…ឲ្យ…ប្រុ…ស…រួ…ម…ភេ…ទ ម្ត…ង…៥…០០ដុល្លារ

ភ្នំពេញ ៖ ស្ត្រីជាម៉ែយ៉ែម ២នាក់ ជាម្តាយក្មេកនិងកូនប្រសា ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ស្រាវជ្រាវចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីនាំនារីក្មេងៗ ឱ្យបម្រើសេវាផ្លូវភេទជូនភ្ញៀវ តាមផ្ទះសំ ណាក់ និងសណ្ឋាគារ នៅក្នុងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចរំដោះនារីរងគ្រោះ បានចំនួន៩នាក់ (អនីតិជន ៨នាក់)។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ 318E1 និងផ្ទះលេខ 320E1z ផ្លូវ១២៨ (ផ្លូវកម្ពុជាក្រោម) ស្ថិតក្នុងភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយទោ ហាក់ លី នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ២នាក់ម្តាយនិងកូនប្រសាស្រី និងនារីក្មេងៗ ចំនួន៩នាក់។

ស្ត្រីសង្ស័យ ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសុខ គឹមហេង ភេទស្រី អាយុ៦៩ឆ្នាំ ជាអ្នកដឹកនាំនារីឱ្យទៅដេកជាមួយភ្ញៀវតាមផ្ទះសំណាក់ និងទី២-ឈ្មោះឌួង សុធី ជាអ្នកដឹកនាំនារីឱ្យទៅដេកជាមួយភ្ញៀវតាមផ្ទះសំណាក់។ ជនសង្ស័យទាំង២នាក់ ត្រូវជាម្តាយក្មេក និងកូនប្រសា ស្នាក់នៅផ្ទះជួលលេខ 320E1z ផ្លូវ១២៨ (ផ្លូវកម្ពុជាក្រោម) ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ក្រោយចុះឆែកឆេរត្រួតពិនិត្យក្នុងផ្ទះជនសង្ស័យ សមត្ថកិច្ចជំនាញរកឃើញថា ទីតាំងនេះ មាននារីក្មេងៗចំនួន៩នាក់ ក្នុងនោះមានអនីតិជន ចំនួន៨នាក់ ដែលត្រៀមបញ្ជូនទៅឱ្យបម្រើសេវាផ្លូវភេទដល់ភ្ញៀវប្រុសៗ តាមផ្ទះសំណាក់ និងសណ្ឋាគារ ដោយក្នុងមួយលើក តម្លៃចាប់ពី២០០ ទៅ៥០០ដុល្លារ ។

ស្ត្រីសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។ ដោយឡែកនារីរងគ្រោះទាំង ៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ៕

RELATED ARTICLES