Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម «ជួបមិត្តសម្លាញ់» ភ្លើងឆេះខ្យូស ផ្អើលភ្ញៀវផឹកស៊ី រត់ជាន់ជើងគ្នា

 «ជួបមិត្តសម្លាញ់» ភ្លើងឆេះខ្យូស ផ្អើលភ្ញៀវផឹកស៊ី រត់ជាន់ជើងគ្នា

ខេត្តកំពង់ស្ពឺ ៖ ខ្យូសស្បូវ សម្រាប់ទទួលភ្ញៀវផឹកស៊ីមួយកន្លែង ស្ថិតក្នុងអាហារដ្ឋាន  ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យខូចខាតអស់ចំនួន ៧ខ្យូស ធ្វើឱ្យផ្អើលទាំងបុគ្គលិកនិងភ្ញៀវ រត់ជាន់ជើងគ្នា។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចអាហារ ដ្ឋាន «ជួបមិត្តសម្លាញ់» មានទីតាំងស្ថិតក្នុងភូមិព្រៃឥដ្ឋ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ។

សមត្ថកិច្ចបានឱ្យដឹងថា អាហារដ្ឋានកើតហេតុ មានម្ចាស់ឈ្មោះកាន រ៉ាម៉ូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ច បានបញ្ជាក់ថា ខ្យូសដែលរងការឆាបឆេះ ជាប្រភេទខ្យូសសង់ពីឈើឫស្សី ប្រក់ដំបូលស្បូវ មានទំហំ ២ម៉ែត្រ គុណនឹង ៥ម៉ែត្រ។ 

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលភ្ញៀវកំពុងហូបចុកនៅក្នុងខ្យូសខាងលើ ស្រាប់តែកើតមានអគ្គិភ័យឆាបឆេះខ្យូស រួចក៏ឆេះរាលយ៉ាងឆាប់រហ័ស ធ្វើឱ្យផ្អើលដល់ភ្ញៀវនិងបុគ្គ លិក រត់ជាន់ជើងគ្នា។ បន្ទាប់មក បុគ្គលិកអាហារដ្ឋានខាងលើ រួមនិងប្រជាពលរដ្ឋ បាននាំគ្នាបាញ់ទឹកពន្លត់ភ្លាមៗ រហូតដល់ភ្លើងបានរលត់ទៅវិញអស់ទាំងស្រុង ដោយមិនបានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ឱ្យបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់នោះទេ។

ជុំវិញករណីអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ រួមមាន ឆេះខ្យូស អស់ចំនួន៧ រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ចំពោះមូលហេតុ គឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី តែហេតុការណ៍នេះ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ហើយក៏មិនធ្វើឱ្យមានការឆេះរាលដាលដល់លំ នៅឋានប្រជាពលរដ្ឋក្បែរខាងនោះដែរ៕

RELATED ARTICLES