ខេត្តកណ្តាល ៖ បុរសម្នាក់បានបង្កហិង្សាមកលើបងស្រីខ្លួនឯងបណ្តាលអោយរបួសរលាត់ត្រង់ស្មាខាងឆ្វេង ដោយសារតែសំលុយ១០មឺុនរៀលមិន។ ហេតុការណ៌បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៧។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ជនល្មើសបានចុះពីផ្ទះ មកហូបបាយនៅក្រោម ពេលហូបបាយរួច ក៍ឡើងទៅលើផ្ទះវិញ បានសុំលុយពីជនរងគ្រោះ ចំនួន ១០ម៉ឺនរៀល ហើយពេលនោះ ជនរងគ្រោះថា អត់មានលុយ ស្រាប់តែជនល្មើស បានស្ទុះមកវាយជនរងគ្រោះ និងយកដែកដៃទ្វារចាក់ចំស្មារខាងឆ្វេង បណ្តាលរបួស និង បានវាយបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនទៀតផង ។ បញ្ជាក់ ៖ ជនល្មើសតែងតែ វាយធ្វើបាប គំរាមកំហែងជនរងគ្រោះ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើកមកហើយ។ ពេលនោះជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ ទើបកម្លាំង បានចុះទៅធ្វើការឃាត់ខ្លួន។
សមត្ថកិច្ចបានអោយដឹងថា ជនបង្កមានឈ្មោះ ខេង ភារ៉ាន់ ហៅអូន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខែ្មរ មុខមិនពិតប្រាកដ ទីលំនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និងរងគ្រោះមានឈ្មោះខាន់ ស្រីនាង ភេទស្រីអាយុ៤៣ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បច្ចុប្បន្ន ជនល្មើសត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី។