Thursday, March 20, 2025
Homeព័ត៌មានជាតិបញ្ជូន​ខ្លួន​មុខ​សញ្ញាលួច​ម៉ូតូ ទៅ​តុលាការ

បញ្ជូន​ខ្លួន​មុខ​សញ្ញាលួច​ម៉ូតូ ទៅ​តុលាការ

ខេត្តកណ្តាល ៖ បន្ទាប់ពីឃាត់ខ្លួនមុខសញ្ញាចោរកាច់កលួចម៉ូតូម្នាក់ កាលពីពេលថ្មីៗ នេះ ទើបនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈម្សិលមិញ មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់ កណ្តាល បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ម្នាក់ ទៅកាន់សាលាដំបូងខេត្ត ចោទប្រកាន់ តាមផ្លូវច្បាប់។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បាន ឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះស៊្រុន បូរ៉ី ហៅតាល់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន លំនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុក ល្វាឯម ខេត្តកណ្តាល។ រីឯបក្ខពួករបស់គេម្នាក់ ទៀតដែលរត់គេចខ្លួននោះ ឈ្មោះម៉ាប់ ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ មានលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ ចំណែកម៉ូតូដែល ពួកគេលួចនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ គ្មានស្លាកលេខ ជាកម្ម សិទ្ធិរបស់ជនរងគ្រោះ ឈ្មោះណាំ ណន ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជា កសិករ មានលំនៅក្នុងភូមិតាជោរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

មន្ត្រីនគរបាលដដែលបានបន្តទៀតថា កាល ពីវេលារសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនដែល​ទើបនឹង ទិញបានថ្មីទៅមើលចម្ការឈូក ស្ថិតនៅក្នុង ភូមិតាជោរ ឃុំសារិកាកែវ ស្រុកល្វាឯម។ លុះ ពេលជនរងគ្រោះ​ជិះទៅដល់ទីនោះ ក៏បានចត ម៉ូតូនៅក្រោមដើមត្នោត ដោយចាក់សោយ៉ាង ត្រឹមត្រូវ មុនដឹងដើរទៅចម្ការឈូករបស់ខ្លួន ដែលមានចម្ងាយប្រហែលជា២០០ម៉ែត្រពី កន្លែងទុកម៉ូតូ។ ស្របពេលកំពុងតែដើរមើល ត្រពាំងឈូក ស្រាប់តែឃើញ​ជន​សង្ស័យ២ នាក់ ដើរជិតម៉ូតូរបស់គាត់ រួចហើយកាច់ក បានសម្រេច ក៏បញ្ឆោះម៉ូតូបម្រុងនឹងបើកដឹក គ្នាចេញទៅ។ ឃើញបែបនេះ ជនរងគ្រោះ បានរត់ដេញតាមបណ្តើរ និងស្រែកបណ្តើរ ធ្វើ ឱ្យផ្អើលឆោឡោដឹងដល់អ្នកភូមិ នាំគ្នាស្ទាក់ព័ទ្ធ ចាប់បានភ្លាមៗម្នាក់ និងរត់គេចខ្លួនបាត់ម្នាក់។

ក្រោយពេលឃាត់ខ្លួន ប្រជាពលរដ្ឋបាន ប្រគល់ជនសង្ស័យទៅឱ្យសមត្ថកិច្ចនាំទៅសាក សួរតាមនីតិវិធី រួចហើយមន្ត្រីជំនាញ នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានកសាងសំណុំ រឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល កាលពីព្រឹក ថ្ងៃទី៦ ខែកុម្ភៈម្សិលមិញ ដើម្បី ទុកឱ្យព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូង ចោទប្រកាន់តាមផ្លូវច្បាប់៕ សិលា

RELATED ARTICLES