ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តី ណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មានវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ២០១៧ ដើម្បី ថែរក្សា និងការពារនូវវប្បធម៌ប្រពៃណីដ៏ផូរផង់ របស់ខ្មែរ ចៀសវាងយុវវ័យមួយចំនួនប្រព្រឹត្ត សកម្មភាពភ្លើតភ្លើនភ្លេចការសិក្សា នាំឱ្យបាត់ បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ដោយសារការយល់ច្រឡំចំពោះ អត្ថន័យនៃទិវានៃក្តីស្រលាញ់នេះ។
សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា លេខ០៦ អយក–សណន ស្តីពី “វិធាន ការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យ នៃក្តីស្រលាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីហង់ ជួនណារ៉ុន មានខ្លឹមសារថា “ក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា ជារៀង រាល់ឆ្ន្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យ នៃក្តីស្រលាញ់ (Valentine Day) ជាឱកាស មួយធ្វើឱ្យសិស្សានុសិស្សមួយចំនួនយល់ច្រឡំ ថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ ជួបគ្នារវាងគូស្នេហ្ន៍ទៅវិញ។ នៅអំឡុងប៉ុន្មាន ឆ្នាំចុងក្រោយ ទិវានេះ កាន់តែមានឥទ្ធិពលធំ ឡើងៗ ធ្វើឱ្យយុវវ័យភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នរ្នូរបស់ខ្លួន និង ក្រុមគ្រួសារផងដែរ ប្រាសចាកវប្បធម៌ និង ប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរ ដែលបុព្វបុរស ខ្មែរបានបន្សល់ទុកយូរលង់មក។
ដើម្បីការពារថែរក្សានូវវប្បធម៌ និងប្រពៃណីរបស់ខ្លួន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំម្ចាស់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដូចតទៅ ៖
១.ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាម គ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅ ពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រលាញ់ Valentine Day
២.ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈឱ្យបានម៉ឺងម៉ាត់ ជាពិសេស លើការគ្រប់គ្រងសីលធម៌ និងវិនិ័យ ដោយតាមដានវត្តមានរបស់សិស្សានុសិស្សជា ប្រចាំ
៣.ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយ មាតាបិតា អ្នក្នអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្តល់និងទទួលព័ត៌មាននានាពាក់ព័ន្ធនឹង សកម្មភាពមិនប្រក្រតីដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំណែនាំកែលម្អ សិស្សានុសិស្សបានទាន់ពេលវេលា។
ក្រសួងសង្ឃឹមនិងជឿជាក់លើស្មារតីទទួល ខុសត្រូវខ្ពស់របស់លោក លោកស្រីក្នុងការយក ចិត្តទុកដាក់អនុវត្តសេចក្តីណែនាំនេះ ឱ្យមាន ប្រសិទ្ធភាពខ្ពស់៕ ខៀវទុំ