ភ្នំពេញ ៖ បន្ទាប់ពីមានការទម្លាយរឿងអាស្រូវស្នេហា រវាងលោកឹម សុខា ប្រធានស្តី ទីគណបក្សសង្គ្រោះជាតិ ជាមួយកញ្ញាខុម ចាន់– តារ៉ាទី ហៅស្រីមុំ លោកកឹម សុខា ជាប់ទោស ពីបទ “បដិសេធក្នុងការចូលខ្លួន” ហើយត្រូវបាន ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែង ទោស តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នោះ រួចមកពេលនេះមានទំព័រហ្វេសប៊ុកមួយផ្សេង ទៀត បានទម្លាយរឿងអាស្រូវស្នេហារបស់ តំណាងរាស្ត្រនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះ– ជាតិ ជាច្រើនរូបទៀត ដោយចោទប្រកាន់ពី រឿងស្នេហា “សៅគ្រី” ហើយចុងក្រោយបាន រាលដាលដោយទាំងលោកសម រង្ស៊ី ប្រធានគណ– បក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅ ក្រៅប្រទេសទៀត។
យោងតាមទំព័រហ្វេសប៊ុកឈ្មោះ “សីហា” បានសរសេរនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “ផ្ទុះរឿងអាស្រូវដល់មេដំបូលបក្សសង្គ្រោះជាតិ ៖ លោកសម រង្ស៊ី សេពកាមជាមួយ នារីបម្រើការក្នុងភោជនីយដ្ឋានម្ហូបអឺរ៉ុប! វគ្គ១ ដើមឆ្នាំ២០១៧ នេះ គឺជាឆ្នាំកក្រើកឡើងនូវ រឿងអាស្រូវកាមគុណក្នុងបក្សសង្គ្រោះជាតិ។ បក្សប្រឆាំងមួយនេះថោកអស់សាច់ គឺតំណាង– រាស្ត្រម្នាក់ៗ សុទ្ធតែប្រឡូកប្រឡាក់ដោយរឿង អាស្រូវស្រីញី ល្បែងស៊ីសង ពាលាអាវ៉ាសែ អីឡូវចូលដល់រឿងអាស្រូវផ្លូវភេទរបស់ថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ ថែមទៀត!
ពិតជាស្អុយគគ្រុកពេញបក្ស គឺរាប់តាំង ពីថ្នាក់ដឹកនាំកំពូលរបស់គណបក្ស មន្ត្រីជាន់ខ្ពស់ គ្រប់កម្រិតដែលសុទ្ធតែជាអ្នកតំណាងរាស្ត្រ ដណ្តើម ប្តីប្រពន្ធ ផិតក្បត់ សហាយស្មន់នឹងគ្នា ដោយ មិនគិតពីតម្លៃសីលធម៌សង្គមអ្វីបន្តិចសោះ គឺពួក គេល្មោភកាមគុណហួសហេតុ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ គ្នា សូមស្តាប់និងពិចារណា នេះជាការពិតមួយ ដែលនាងខ្ញុំសូមទម្លាយឱ្យបងប្អូនបានដឹងនូវ ចរិតល្មោភកាមតណ្ហារបស់លោកសម រង្ស៊ី ដែល ទាំងបងប្អូន ក៏ដូចជាខ្ញុំនិងគ្រួសារខ្ញុំ តែងតែ លើកតម្កើងគាត់ថា លោកប្រធានៗនោះ ការ ពិតគាត់ថោកទាបជាទីបំផុត! គឺមួយថ្ងៃៗ លោក ប្រធាន កាលនៅក្នុងស្រុក តែងតែមានកម្មវិធី ជួបជុំគ្នាផឹកស៊ីសប្បាយម្ហូបអឺរ៉ុបឆ្ងាញ់ៗចាយ លុយខ្ជះខ្ជាយដែលបានមកពីជំនួយរបស់បងប្អូន ពីក្នុងនិងក្រៅប្រទេស ក្រោមហេតុផលថា យក ទៅជួយប្រជាពលរដ្ឋ តែការពិតទៅសប្បាយ ជាមួយស្រីញីអូនបងយ៉ាងរំភើយ។
ជានិច្ចកាល លោកសម រង្ស៊ី គាត់បានចេញ ទៅដេកសប្បាយជាមួយស្រីម៉ាស្សា និងសូម្បី តែស្រីបម្រើការក្នុងភោជនីយដ្ឋាន ដែលនាងមាន ជីវភាពក្រខ្សត់ មកពីខេត្ត ធ្វើការនៅភ្នំពេញ ដើម្បីសន្សំលុយកាក់ទុកជូនគ្រួសារ ក៏ត្រូវបាន លោកសម រង្ស៊ី ឃើញពួកនាងស្អាត ក្មេង ក៏ ល្បួងលួងលោមទាក់ទងរហូតយកនាងទៅដេករួមរ័កសេពកាមជាញ៉ឹកញាប់។
នាងខ្ញុំបានដឹងរឿងរ៉ាវជាច្រើនពីមិត្តភក្តិ ដែលជាស្រីកំណាន់របស់តំណាងរាស្ត្របក្សប្រឆាំង មួយរូប ហើយអ្នកតំណាងរាស្ត្ររូបនោះហើយ ជាអ្នកធ្លាប់ទៅដើរលេងសប្បាយ ស៊ីចុក ស្រីញី ជាមួយលោកប្រធានសម រង្ស៊ី នៅតាមកន្លែង ម៉ាស្សា និងភោជនីយដ្ឋានមួយចំនួន។ ថ្ងៃនេះ នាងខ្ញុំសូមបង្ហាញសម្តីលែបខាយទាក់ទងគ្នា រវាងលោកសម រង្ស៊ី ជាមួយនារីម្នាក់ឈ្មោះផល ជាអ្នកបម្រើការងារនៅក្នុងភោជនីយដ្ឋានបរទេស បន្ទាប់ពីលោកប្រធានបានដេកសេពកាម និង ទទួលនូវការបម្រើផ្លូវភេទយ៉ាងកក់ក្តៅជាមួយ នាងជាច្រើនដងរួចមកហើយនោះ។ ដោយ ប្រើពាក្យសម្តីផ្អែម លួងលោម បោកបញ្ឆោត បានធ្វើឱ្យអាផល ទន់ចិត្ត និងរហូតហ៊ានប្រថុយ ខ្លួនប្រាណឱ្យលោកសម រង្ស៊ី ទើបធ្វើឱ្យលោក សម រង្ស៊ី ចូលចិត្តចង់ទៅជួបអាផល ម្តងហើយ ម្តងទៀត ដើម្បីបានសេពកាមជាមួយនាង។ មានពេលខ្លះ ដោយសប្បាយពេក លោកសម រង្ស៊ី តែងតែនៅក្នុងហាងយូរ និងចេញក្រោយ គេជានិច្ច…”។
ជាមួយនឹងសំណេរខាងលើនេះ ម្ចាស់ គណនីហ្វេសប៊ុកនោះ ក៏បានបង្ហាញវីដេអូ ដែល បញ្ជាក់ថា ជាសំឡេងទាក់ទងសន្ទនាគ្នារវាង លោកសម រង្ស៊ី ជាមួយនារីឈ្មោះផល បម្រើ ការងារនៅក្នុងភោជនីយដ្ឋានផងដែរ។
គួរបញ្ជាក់ថា មុនពេលទម្លាយរឿងចោទ ប្រកាន់លោកសម រង្ស៊ី ខាងលើនេះ ទំព័រហ្វេសប៊ុកឈ្មោះ “សីហា” ដដែលនេះ បានបង្ហោះ សំណេរ និងឃ្លីបវីដេអូជាសំឡេងចោទប្រកាន់ តំណាងរាស្ត្រ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាច្រើនរូបទៀត ពីរឿងអាស្រូវផ្លូវភេទ សហាយស្មន់ផិតក្បត់ប្រពន្ធកូន ដោយចោទ ប្រកាន់ថា លោកយ៉ែម បុញ្ញប្ញទ្ធិ លួចរួមភេទ ជាមួយលេខាស្រីនៅក្នុងបន្ទប់រដ្ឋសភា និងចោទ ប្រកាន់តំណាងរាស្ត្រមួយចំនួនទៀត ដូចជា លោកអេង ឆៃអ៊ាង លោករៀល ខេមរិន្ទ្រ, លោកហូរ វ៉ាន់, លោកចាន់ ចេង និងលោក ឡុង រី ជាដើម។
ជុំវិញបញ្ហានេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រួមទាំងលោកសម រង្ស៊ី ដែលជាភាគី ពាក់ព័ន្ធរងការចោទនៅក្នុងការទម្លាយព័ត៌មាន អាស្រូវនោះ ក៏ដូចជាសាមីខ្លួនពីម្ខាងៗទៀត មិន ទាន់មានប្រតិកម្ម ឬចេញមុខបកស្រាយបញ្ជាក់ បំភ្លឺទេ។ ប៉ុន្តែសម្រាប់គណបក្សប្រឆាំង និង មជ្ឈដ្ឋានតាមដានសង្គម អ្នកវិភាគយល់ថា នេះ ជាចេតនានយោបាយដែលត្រូវបានរៀបចំឡើង ដើម្បីវាយប្រហារចោទប្រកាន់មកលើក្បាល ម៉ាស៊ីនបក្សប្រឆាំង ឱ្យបាត់បង់នូវការគាំទ្រពី ប្រជាពលរដ្ឋ ខណៈដែលការបោះឆ្នោតថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ជិតចូលមកដល់។
អ្នកស្រាវជ្រាវសង្គ្រម និងជាអ្នកវិភាគ នយោបាយ លោកបណ្ឌិតមាស នី បានបញ្ជាក់ ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ទោះរឿងនេះមិនទាន់ដឹងថា ពិតឬមិនពិតជា ចេតនានយោបាយ ឬមិនជាចេតនានយោបាយ យ៉ាងណាក៏ដោយ ក៏ជាទិដ្ឋភាពនយោបាយ ដដែលៗ សម្រាប់ការប្រឈមរបស់គណបក្ស ប្រឆាំង ហើយក៏ផ្សារភ្ជាប់ឱ្យឃើញពីប្រវត្តិសាស្ត្រ ផងដែរ ដែលអ្នកនយោបាយខ្មែរ ធ្លាប់រងគ្រោះ ព្រោះស្រី។
លោកមាស នី មានប្រសាសន៍ថា “ពេល ដែលគេលើកបញ្ហានេះកាន់តែច្រើនឡើងៗ ខ្ញុំ ឃើញនៅក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម ដែលពីដើមឡើយ យើងធ្លាប់ឃើញក្នុង ប្រវត្តិសាស្ត្រ ដែលច្រើនតែយកបញ្ហាស្ត្រីហ្នឹង មកភ្ជាប់ជាមួយ ហើយនៅក្នុងពេលមួយ រហូត ដល់ប្រទេសខ្មែរយើងហ្នឹងបាត់បង់ទឹកដី ក៏ដោយសាររឿងស្រីហ្នឹងដែរ។ អ៊ីចឹងដល់ពេលឥឡូវនេះ វាហាក់ដូចជាបែកធ្លាយរឿងអាស្រូវផ្លូវភេទ ហ្នឹងកាន់តែច្រើនឡើង ហើយយកមកសុទ្ធតែ យកមកផ្សព្វផ្សាយជាសាធារណៈទៀត ដែលតាមពិតអ្នកដែលមានសិទ្ធិធំសំខាន់នៅក្នុងរឿង ហ្នឹង គឺអ្នកបញ្ចោញសំឡេង ប៉ុន្តែនៅខាងចុង វាហាក់ដូចជាអ្នកបញ្ចោញសំឡេងហ្នឹង កាន់តែ មានសេរីភាពគ្រប់គ្រាន់ក្នុងការយករឿងទាំង អស់ហ្នឹង យកមកធ្វើការផ្សព្វផ្សាយជាសាធារណៈ។ អ៊ីចឹងខ្ញុំមិនដឹងថា មេរៀនហ្នឹង យើង ឆ្លងពីវៀតណាម ដែលធ្លាប់ធ្វើមកលើខ្មែរ យើង ពីមុនមក ហើយយកមកជាមេរៀនមកប្រើ នៅស្រុកយើងឬយ៉ាងម៉េច ខ្ញុំកំពុងតែធ្វើការ តាមដាន ហើយមានការសង្ស័យថា អាចចម្លង ពីគ្នាយកមកប្រើ។ អ៊ីចឹងសួរថា មេរៀននេះ តើ មានគេបង្រៀនយើង ឬក៏យើងធ្វើខ្លួនឯង?”។
លោកមាស នី បន្តថា “បើយើងមើលការយក ប្រៀបដោយមានការបែកបាក់ វាដូចអត់សូវមាន ប្រសិទ្ធភាព។ អ៊ីចឹងយើងឃើញថាបញ្ហាអាស្រូវ ផ្លូវភេទនេះ វាដូចជាកំពុងពេញសម័យ ពេញ និយម។ ហើយនៅពេលនេះ យើងឃើញដូច ជាគណបក្សមួយនោះ មានប្រៀបលើគណបក្ស មួយទៀត ដោយសារតែយករឿងហ្នឹងមកប្រើ ប៉ុន្តែថ្ងៃក្រោយទៅ វាអាចទៅជាទម្លាប់ បើ សិនបើអ្នកម្ខាងទៀត ចាប់យកវិធីសាស្ត្រនេះ មកប្រើទៀត វានឹងធ្វើឱ្យអាស្រូវទៅម្ខាងទៀត ប៉ុន្តែអ្នកដែលរងគ្រោះ គឺមន្ត្រីជាន់ខ្ពស់បក្សទាំង ២ហ្នឹង ហើយវានឹងត្រូវខូចឈ្មោះទៅ នឹងអាស្រូវ ទៅទាំងអស់គ្នា ហើយទី២ វាហាក់ដូចជាបង្ហាញ អសីលធម៌នៅក្នុងចំណោមអ្នកដឹកនាំយើងកាន់– តែច្រើនឡើងៗ។ តាមពិត អារឿងអស់នេះ ទោះ បីយើងហៅថា ជាចេតនាឬមិនចេតនា វាត្រូវ តែប៉ះពាល់ទៅដល់កិត្តិយលបុគ្គលមួយដែលជាប់ ពាក់ព័ន្ធហ្នឹង ទោះបីថា វាពិតមិនពិត ក៏អាហ្នឹង វាទៅតាមដំណើរហ្នឹងហើយ។ ធម្មតាមហាជន គេឮទៅ គេយកមកវិនិច្ឆ័យ ហើយផ្តល់ទស្សនៈ អីមកលើអ្នកដឹកនាំ វាត្រូវតែប៉ះពាល់ ត្រង់តិច ឬច្រើនទេ ប៉ុន្តែដែលយើងព្រួយៗត្រង់យើង បាត់នូវគុណតម្លៃប្រព័ន្ធរដ្ឋមួយ ដែលមិនគួរឱ្យ មានអ៊ីចឹងយកមកបកស្រាយទូទាំងពិភពលោក។ អានេះបើយើងនិយាយឱ្យដល់មែនទែនទៅ សម្រាប់ករណីអាស្រូវផ្លូវភេទនេះ ខ្ញុំធ្លាប់ដឹង ច្រើនដងហើយថា បើសិនជាយើងមានការបើក ចំហឱ្យមានការស្រាវជ្រាវយកសំឡេងហ្នឹងមក ឱ្យបញ្ចោញជាសាធារណៈទាំងអស់ ខ្ញុំគិតថា មន្ត្រីជាន់ខ្ពស់ខ្មែរហ្នឹង មិនតិចជាង៨០ភាគរយទេ ដែលអាចទទួលរងផលប៉ះពាល់ហ្នឹងដូចគ្នាទេ ទាំងគណបក្សទាំង២ហ្នឹង។ អានេះខ្ញុំលើកអ្វី ដែលបញ្ចោញមករាល់ថ្ងៃ វាជាចំនួនមួយដែល យើងថា ឃើញមានតែគណបក្សម្ខាងទេ ប៉ុន្តែ ពលរដ្ឋខ្មែរ គាត់ដឹង គាត់ថា បើធ្វើឱ្យស្មើគ្នា ទាំងអស់ គាត់ថា កន្លែងឃុំឃាំងប្រហែលរក កន្លែងដាក់មនុស្សមិនឃើញទេ ជាពិសេស មន្ត្រី ធំហ្នឹងហើយដែលមានពាក់ព័ន្ធរឿងផ្តេសផ្តាស បែបហ្នឹង គណបក្សទាំង២ គឺមានទាំងអស់គ្នា”។
សមាជិកអចិន្ត្រៃយ៍គណបក្សសង្គ្រោះ– ជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជាម ច័ន្ទនី បានបញ្ជាក់ថា ប្រជាពលរដ្ឋ ទាំងអស់ គួរចាប់អារម្មណ៍ពីរឿងដែលជាគ្រោះ– ថ្នាក់ចំពោះជាតិ ដូចជាការបាត់បង់ព្រៃឈើ ការ រំលោភបំពានរបស់ប្រទេសជិតខាង និងរឿងទំនិញ កសិផលគ្មានទីផ្សារ បញ្ហាគ្រឿងញៀន អយុត្តិធម៌ សង្គម ការរំលោភដីធ្លីជាដើម ប្រសើរជាងគិត រឿងបុគ្គល។
លោកជាម ច័ន្ទនី មានប្រសាសន៍ថា “ខ្ញុំ គិតថា រឿងនេះវាជារឿងធម្មតា វាមិនមែនជា រឿងក្បត់ជាតិ បំផ្លាញទឹកដី កាប់ព្រៃឈើលក់ អីទាំងអស់នោះទេ ពីព្រោះរឿងស្នេហាហ្នឹងវា អ៊ីចឹងហើយមិនដឹងពិត មិនពិតប៉ុនណាផង ដូច្នេះខ្ញុំមិនមានអីចាប់អារម្មណ៍ផង។ អាហ្នឹង ជារឿងបុគ្គលម្នាក់ៗ ដែលគាត់បានប្រព្រឹត្តបាន អីហើយខ្ញុំគិតថាមិនពាក់ព័ន្ធនឹងគណបក្សទេ”។
លោកជាម ច័ន្ទនី មានប្រសាសន៍ថា “ការ បកស្រាយពីបញ្ហានេះ ខ្ញុំគិតថា ជាចេតនា ហើយជាចេតនាបំផ្លាញកិត្តិយសរបស់បុគ្គល ដែលជាកោសិការបស់គណបក្សហ្នឹង។ បើប្រៀប– ធៀបលោកប្រធាននិងអនុប្រធាន ជាការពិត លោកទាំង២ហ្នឹង គេបៀតបៀនគាត់ គឺក្នុង– ន័យបង្អាប់បន្តុះ ព្រោះគាត់ជាថ្នាក់ដឹកនាំរបស់ គណបក្សមួយ ហើយជាគណបក្សដែលមាន ទម្ងន់ ហើយមានប្រជាប្រិយ ឬក៏ប្រហាក់– ប្រហែលលើសគណបក្សកាន់អំណាចផង”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតឈឹម ផលវរុណ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “រឿងការបែក ធ្លាយអំពីរឿងអាស្រូវរបស់តំណាងរាស្ត្រ ក៏ដូច ជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធទៅ នឹងរឿងស្នេហាជាមួយនឹងប្រពន្ធគេជាមួយនឹង នារីក្មេង ហើយរហូតដល់មានការប្រព្រឹត្តកាម– គុណនៅកន្លែងធ្វើការសភា នេះ ទី១ បើសិនជា រឿងហ្នឹងពិត គឺជាសារសម្រាប់ឱ្យប្រជាពលរដ្ឋ ខ្មែរ ដែលជាម្ចាស់ឆ្នោត មិនមែនជាសារសម្រាប់ ឱ្យគណបក្សនយោបាយដទៃទេ គឺជាអាទិភាព ជាសារសម្រាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ជា– ពិសេសអ្នកដែលច្រើន តែជឿទៅលើការឃោ– សនារបស់អ្នកនយោបាយនោះ អាចយកទៅ ពិចារណាទៅថា តើគេគិតអំពីប្រជាពលរដ្ឋធំ ឬគេគិតអំពីតណ្ហា និងបញ្ហាកម្សាន្តផ្ទាល់ខ្លួន របស់គេ? អាហ្នឹងជាសំខាន់ណាស់ ដែលយើង ត្រូវពិចារណា ហើយមួយទៀត គេមិនត្រូវផ្តោត ទៅលើការអង្កេតទេ គេគួរតែត្រូវរង់ចាំ ក៏ទាម– ទារឱ្យសាមីខ្លួនបំភ្លឺ អាហ្នឹងបានសំខាន់។ ប៉ុន្តែ កន្លងមក អ្នកនយោបាយ ជួរដឹកនាំគណបក្ស សង្គ្រោះជាតិ ហើយនិងអ្នកគាំទ្រគណបក្ស ប្រឆាំង គេហាក់ដូចជាមិនហ៊ាននិយាយ ហើយ គេមិនទាមទារឱ្យសាមីខ្លួនបំភ្លឺទេ បែរទៅជា ទាមទារឱ្យអាជ្ញាធរត្រូវធ្វើការស៊ើបអង្កេត និង ដាក់ទណ្ឌកម្មចំពោះអ្នកដែលទម្លាយរឿងអាស្រូវ ទៅវិញ អាហ្នឹងគឺវាខុស ហើយសូម្បីនៅសហ– រដ្ឋអាមេរិក ក៏គេមិនដែលទៅដាក់ទោសទេ ផ្ទុយទៅវិញ គេទាមទារឱ្យសាមីខ្លួនដែលជា អ្នកនយោបាយត្រូវបំភ្លឺអាហ្នឹងគឺសំខាន់ណាស់។ អ៊ីចឹងហើយបានជាអ្នកវិភាគដែលតាំងខ្លួនឯង ជាអ្នកអស្ចារ្យនោះ ច្រើនតែធ្វើបញ្ច្រាស អាហ្នឹង ហើយដែលមិនឱ្យតម្លៃទៅលើប្រជាពលទៅ វិញទេ ហើយខ្ញុំគិតថា ប្រជាពលរដ្ឋម្ចាស់ឆ្នោត គេត្រូវការបុគ្គល អ្នកដឹកនាំនយោបាយ និង បុគ្គលអ្នកតំណាងរាស្ត្រ ឱ្យមានភាពស្អាតស្អំ ដើម្បីជាគំរូសម្រាប់សង្គម អានេះសំខាន់ណាស់។ បើយើងចង់ទាមទារ សីលធម៌សង្គម យើងចង់ ទាមទារយុត្តិធម៌សង្គមយើងចង់ទាមទារការ អភិវឌ្ឍប្រទេស យើងត្រូវទាមទារនូវអ្នកដឹកនាំនយោបាយ អ្នកដឹកនាំគណបក្ស ដែលមាន សីលធម៌ស្អាតស្អំផង រួមទាំងការគោរពនូវតម្លៃ អ្នកដែលគេស្មោះត្រង់នឹងខ្លួន ហើយបើយើងមិន បំពេញភាពស្មោះត្រង់ បែរជាយើងទៅបោក– ប្រាស់ប្រជាពលរដ្ឋ សុទ្ធតែថាអ្នកតំណាងរាស្ត្រ អីជាខ្ញុំបម្រើ ប៉ុន្តែការពិតពួកគាត់ទៅជាខ្ញុំបម្រើ កាមទេព កាមគុណ នៅក្នុងកន្លែងធ្វើការសភា អាហ្នឹងគឺស្មោកគ្រោកមិនល្អទេ”។
អ្នកនាំពាក្យរជរដ្ឋាភិបាល លោកផៃ ស៊ី– ផាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នោះដែរថា “យើងចង់និយាយថា រឿងនយោបាយជារឿង អភិវឌ្ឍស្រុក រឿងនយោបាយ គេអភិវឌ្ឍ ច្បាប់ទម្លាប់ និងអភិវឌ្ឍ ធ្នើយ៉ាងម៉េច ដើម្បី ឱ្យមានកំណើនសេដ្ឋកិច្ច។ រីឯរឿងអាស្រូវរឿង មានស្រីរឿងទៅរំលោភការទុកចិត្តរបស់ប្រពន្ធ ខ្លួនផ្ទាល់ទៅយកប្រពន្ធ កូនជាស្រីកំណាន់របស់ យើង អាហ្នឹងជារឿងអសីលធម៌ មិនមែនជា រឿងនយោបាយទេ ដូច្នេះអ្នកដែលវិភាគនយោ– បាយ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល ហ្នឹង លោកស្រលាញ់វប្បធម៌ ហ្នឹង ឱ្យប្រពន្ធលោក ជាអ្នកសម្រេចចិត្តមក តើអាចទៅយកប្រពន្ធ គេមកលេងសើចអ៊ីចឹង ដែរឬទេ? ខ្លួនឯងអាច មានស្រីដែរឬទេ? អាហ្នឹង ជាចំណុចសីលធម៌ មួយ ដែលយើងជួយជាពិចារណា។ ឬមួយក៏ ពួកទាំងអស់ហ្នឹងជាអ្នកប៉ោឡែពាលាអាវាសែ ដែលទៅធ្វើសហាយស្មន់ប្រពន្ធគេសហាយស្មន់ ជាមួយនឹងកូនស្រីរបស់គេហ្នឹងជាអំពើល្អសម្រាប់ ពួកហ្នឹង? អាហ្នឹងខ្ញុំមិនជឿថា សង្គមខ្មែរទទួល យកបានទេ។ ខ្ញុំយល់ឃើញថា ករណីនេះជា របស់បុគ្គលដែលបានបែកធ្លាយ ហ្នឹងឯង តើរឿង ហ្នឹងជាពិតឬមិនពិត មិនមែនជារឿងអ្នកដទៃ ទៀតដែលយកចិត្តទុកដាក់នោះទេ យើងគ្រាន់ តែចាប់អារម្មណ៍មួយខ្ពស់ថា ដែលមានការ ភ្ញាក់ផ្អើល ដែលទៅលួចសហាយស្មន់ជាមួយ ប្រពន្ធគេ លួចសហាយស្មន់ដែលខ្លួនមានប្រពន្ធ ហើយលួចសហាយស្មន់ជាមួយស្ត្រីដទៃទៀត ដែលគេអត់ដឹងអីនោះ អាហ្នឹងជាការភ្ញាក់របស់ យើង ដែលយើងមិនគិត ហើយយើងមិនឃើញ ថា ជាគុណធម៌នៃអ្នកតាំងខ្លួនជាអ្នកនយោបាយ ហើយអ្នកតំណាងរាស្ត្រនោះទេ។ ដូច្នេះអ្នក នោះ គ្មានក្រមសីលធម៌ ហើយមិនមែនស្ថិត នៅក្នុងសង្គម ខ្មែរនោះទេ។ អាស្រ័យហេតុ ដូច្នេះខ្ញុំជឿថា នេះជារឿងផ្ទាល់ខ្លួនរបស់គាត់ ហើយតម្លៃរបស់គាត់ បើគាត់យល់ឃើញថា នេះធ្វើឱ្យបាត់តម្លៃរបស់គាត់ជាអ្នកថ្នាក់ដឹកនាំ គាត់គួរស្វែងរកផ្លូវច្បាប់ ឬតុលាការ ដើម្បី ស្វែងការពិតរបស់គាត់”។
មុននេះដែរ អ្នកនាំពាក្យនៃអគ្គលេខាធិការដ្ឋានសភា លោកឡេង ប៉េងឡុង បាន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ទាក់ទងនឹង ការបែកធ្លាយព៌តមានអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង លោកយ៉ែម បុញ្ញឫទ្ធិ មានសម្ព័ន្ធ– ភាពផ្លូវភេទជាមួយលេខានៅក្នុងបន្ទប់ធ្វើការ រដ្ឋសភានោះ រដ្ឋសភានឹងធ្វើការស៊ើបអង្កេត ដើម្បីរកឱ្យឃើញថា រឿងនេះពិតឬមិនពិត? ហើយពាក់ព័ន្ធការចោទប្រកាន់ថា តំណាងរាស្ត្រ រួមភេទជាមួយលេខានៅបន្ទប់ធេវីការរដ្ឋសភា នោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រលមណ្ឌល ខេត្តកណ្តាល បានថ្លែងស្នើឱ្យសម្តេចហេង សំរិន ប្រធានរដ្ឋសភានិមន្តព្រះសង្ឃមកសូត្រមន្ត ស្រោចទឹកនៅរដ្ឋសភា ទៀតផង បើរឿងនោះ ជាការពិតមែននោះ។
អ្នកនាំពាក្យរដ្ឋសភា នៃតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា លោកឈាង វុន បាន បញ្ជាក់ថា លោកក៏បានដឹងដែរដែលអ្នកនាំ ពាក្យនៃអគ្គលេខាដ្ឋានរដ្ឋសភា ប្រកាសពីការ ត្រៀមស៊ើបអង្កេតករណីសមាជិកសភាបក្ស ប្រឆាំង មានប្រព្រឹត្តអនាចារក្នុងរដ្ឋសភា នោះ ហើយតាមលោកយល់ថា បើសិនជារឿងនេះ ពិតមែននោះ ជាការបះពាល់ធ្ងនធ្ងរណាស់ ដល់ ស្ថាប័នរដ្ឋសភា និងឈ្មោះជាតំណាងរាស្ត្រ ដែល នឹងមិនអាចទទួលយកបាន។
លោកឈាង វុន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “អានេះមិនពាក់ព័ន្ធនឹងខ្ញុំអីទេ លោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដូចជាមាន ប្រកាសធ្វើការស៊ើបអង្កេត លទ្ធផលយ៉ាងណា ខ្ញុំអត់ទាន់ដឹងទេ នេះជារឿងរដ្ឋបាលទេ គ្មាន រឿងពាក់ព័ន្ធអ្នកតំណាងរាស្ត្រទេ។ ប៉ុន្តែតាម ទស្សនៈផ្ទាល់របស់ខ្ញុំៗថា វាមានមុខព្រួញ២។ មួយ អ្នកខ្លះយល់ថា ជារឿងឯកជន ខ្ញុំយល់ ឃើញថា ជារឿងឯកជនដែរ ក៏ប៉ុន្តែចំណុចមួយ ទៀត គេពាក់ព័ន្ធនឹងយើងអ្នកតំណាងរាស្ត្រ ត្រូវមានសីលធម៌ បើសិនរឿងនេះជារឿងពិត វាខុសនឹងប្រពៃណីជាតិ បុគ្គលហ្នឹងជាបុគ្គល សាធរណៈ។ យើងញែកគ្នាឱ្យដាច់ ហើយនៅ លើពិភពលោក តែកាលណាមានរឿងអាស្រូវ អ៊ីចឹងៗ គេមិនឱ្យធ្វើជាតំណាងរបស់ពលរដ្ឋទេ។ នៅប្រទេសបារាំង នៅប្រទេសជប៉ុន នៅសហរដ្ឋអាមេរិក នៅអូស្ត្រាលី សុទ្ធតែមានរឿង អ៊ីចឹងកើតឡើង។ អ៊ីចឹងហើយ អានេះទុកឱ្យ ប្រជាពលរដ្ឋវិនិច្ឆ័យខ្លួនឯងចុះ បើសួរពីគំនិត ខ្ញុំផ្ទាល់ថាមិនគួរឱ្យមានរឿងអាស្រូវអ៊ីចឹងកើតឡើងទេ យើងជាបុគ្គលសាធារណៈ។ ចំណុច សំខាន់ៗ ខ្ញុំនិយាយអ៊ីចឹង យើងជាតំណាងពលរដ្ឋ យើងត្រូវឱ្យគំរូដល់ប្រជាពលរដ្ឋថា យើងជា មនុស្សល្អត្រឹមត្រូវ អាហ្នឹងទី១។ ទី២ ត្រូវគោរព រដ្ឋធម្មនុញ្ញ ដែលការពារមិនឱ្យយើងធ្វើម៉េច ប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ស្ត្រី ហើយនិង កុមារ ហើយសន្ធីសញ្ញាសាកលលោក ពាក់ព័ន្ធ នឹងសិទ្ធមនុស្ស សិទ្ធិនារីស្អីហ្នឹង យើងជាតំណាងរាស្ត្រ យើងត្រូវគោរព។ ទី៣ ខ្ញុំគិតថា ប្រុសៗ ភាគច្រើនតែងតែមានការប៉ះពាល់បញ្ហាស្រីញី ជារឿងធម្មតាទេ ក៏ប៉ុន្តែត្រូវមានពេលវេលា មានទីកន្លែងដែលសមគួរ”។
លោកឈាង វុន មានប្រសាសន៍បន្តថា “ខ្ញុំឆ្លើយតែករណីរឿងហ្នឹងពិតទេ ខ្ញុំអត់ទាន់ មានចោទប្រកាន់អ្នកណាទេ ព្រោះខ្ញុំនៅតែ មិនជឿថា មានរហូតដល់អ៊ីចឹង។ បើមានអ៊ីចឹង មែន ការស៊ើបអង្កេតនឹងចេញមកហើយៗបើ យើងយកទៅអនុវត្តក្នុងស្ថាប័នរដ្ឋសភា អាហ្នឹង ធ្ងន់មែនទែន ហើយយើងមិនសមជាតំណាងរបស់ពលរដ្ឋទេ តាមខ្ញុំយល់ ហើយមិនមែនមាន រឿងមួយហ្នឹងផង រឿងផ្សេងទៀត! ដូចជាថ្មីៗ នេះ ខ្ញុំពីម្សិលមិញ គេបង្ហោះអ្នកតំណាងរាស្ត្រ ម្នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ដែល ប្រើពាក្យអាសអាភាស ប្រើពាក្យអីៗហ្នឹងៗ ការពិតប៉ុនណា ខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានទេ ក៏ ប៉ុន្តែសំឡេងនេះ ជាសំឡេងរបស់អ្នកដែលគេ ចោទប្រកាន់មែន។ អ៊ីចឹងហើយ ភាសាអ៊ីចឹងៗ យើងជាអ្នកតំណាងរាស្ត្រដែរ យើងទទួលយក អត់បានតែម្តង ព្រោះធ្ងន់ធ្ងរមែនទែន ជាការ មើលងាយស្ត្រីភេទ ហើយប្រើពាក្យសម្តីខ្វះ សីលធម៌ចំពោះស្ត្រី ជាពិសេស ប៉ះពាល់ប្រពន្ធ កូនគេអីហ្នឹង។ អាហ្នឹងជាគំនិតរបស់ខ្ញុំផ្ទាល់ទេ ខ្ញុំអត់ទាន់ប្រតិកម្មអីទេ ចាំមើលពេលវេលា ដល់មានប្រតិកម្ម ហើយយើងមិនអាចបណ្តោយ សង្គមខ្មែរមួយ ដែលមានផ្នែកមួយនៃអ្នករួមចំណែកក្នុងវិស័យនយោបាយ បម្រើប្រជាពលរដ្ឋ បម្រើប្រទេសជាតិហ្នឹង មានអាកប្បកិរិយា អ៊ីចឹងទេ៕ កុលបុត្រ