Tuesday, April 30, 2024
Homeសង្គម និងជីវិតតូចចិត្តប្រពន្ធរត់ចោល លោ...ត...ទឹក ភ័យខ្លាចស្លា...ប់ ហែលឡើងគោកវិញ

តូចចិត្តប្រពន្ធរត់ចោល លោ…ត…ទឹក ភ័យខ្លាចស្លា…ប់ ហែលឡើងគោកវិញ

ភ្នំពេញ ៖ បុរសម្នាក់ កើតមានវិបត្តិគ្រួសារ រឿងប្រពន្ធរត់ចោល សម្រេចចិត្តបើកម៉ូតូកង់បី មក ឈប់លើស្ពានព្រះមុនីវង្ស រួចលោតចូលទឹកទន្លេ បំណងបញ្ចប់ជីវិត លុះពេលធ្លាក់ចុះដល់ទឹក ភ័យខ្លាចលង់ស្លាប់ផង ក៏ប្រឹងប្រវេប្រវាហែលឡើងគោកវិញ។

ហេតុកាណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បុរសដែលលោតទឹកសម្លាប់ខ្លួន តេខ្លាចស្លាប់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានវ័យប្រមាណ ជាង២០ឆ្នាំ ប្រកបរបរជាអ្នករត់ម៉ូតូកង់បី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើកម៉ូតូកង់បី ១គ្រឿង ពណ៌ខ្មៅ ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត សំដៅឡើងស្ពានព្រះមុនីវង្សថ្មី លុះឡើងលើស្ពាន ក៏ឈប់កង់បី អែបនឹងបង្កាន់ដៃស្ពាន បន្ទាប់មក បុរសនោះ បានចុះមកឡើងតោងបង្កាន់ដៃស្ពាន រួចលោតចូលទៅក្នុងទឹក ទន្លេ សូម្បីតែអ្នកប្រទះឃើញហេតុការណ៍ ចង់មកជួយឃាត់ ក៏មិនទាន់ផង។ ស្រាប់តែពេលធ្លាក់ចូលទឹក បុរសនោះលិចទឹកបានបន្តិច ក៏ផុសឡើងវិញ ហើយប្រឹងហែលសំដៅគោកវិញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បុរសជាអ្នករត់ម៉ូតូកង់បីខាងលើ ពិតជាមានបំណងលោតទឹកបញ្ចប់ជីវិត ខ្លួនមែន ព្រោះគ្រាន់តែបើកម៉ូតូកង់បីឡើងមកដល់លើស្ពានភ្លាម ក៏អែបឈប់ រួចស្ទុះលោតទឹកតែម្តង។ ប៉ុន្តែពេលធ្លាក់ចូលទឹក ឈ្លក់ទឹក ភ័យខ្លាចស្លាប់ ណាមួយចេះហែលទឹកផង ក៏ប្រឹងហែលមកឡើងគោកវិញដោយខ្លួនឯងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច បាននាំបុរសខាងលើទៅសាកសួរ និងត្រូវបានបុរសរូបនោះ ប្រាប់ថា ខ្លួនមានវិបត្តិគ្រួសារ តូចចិត្តប្រពន្ធរត់ចោល ក៏ចង់សម្លាប់ខ្លួន តែដោយសារចេះហែលទឹក ទើបហែលឡើងគោកវិញ។

ករណីនេះសមត្ថកិច្ចបាននិយាយអប់រំណែនាំបុរសខាងលើ កុំឱ្យគិតខ្លីទៀត រួចប្រគល់កង់បីខាងលើ ឱ្យបុរសនោះ បើកត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES