ភ្នំពេញ ៖ បន្ទាប់ពីកម្មករម្នាក់បានធ្លាក់ពីលើសំណង់អគារកម្ពស់ពីរជាន់ ជង់នឹងចម្រឹង ដែកមើលទៅគួរឱ្យស្រៀវសាច់កាលពីពេលថ្មីៗ នេះ ហើយត្រូវបញ្ជូនទៅសង្គ្រោះជីវិតនោះ មក ទើបនៅរសៀលថ្ងៃទី៦ ខែកុម្ភៈម្សិលមិញ កញ្ញាសូ ដានីតា និងលោកម៉ាដូណា បាន នាំយកថវិការបស់សប្បុរសជន ទៅប្រគល់ជូន ដល់ដៃរបស់ជនរងគ្រោះ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
យុវជនរងគ្រោះដែលធ្លាក់ពីលើអគារ កម្ពស់ពីរជាន់ ជង់នឹងចម្រឹងដែកនោះ ឈ្មោះ ភៀង សុខជួន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ នៅក្នុងការដ្ឋានសំណង់ម្តុំស្តុបដេអិន ជិតសាកល- វិទ្យាល័យបញ្ញាសាស្ត្រ មានស្រុកកំណើតនៅ ភូមិកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្ត ព្រៃវែង។
កញ្ញា សូដានីតា បានឱ្យដឹងថា ក្រោយពី ទទួលបានព័ត៌មានតាមរយៈការចុះផ្សាយនៅ លើគេហទំព័រនានា ក៏ដូចជាការបង្ហោះតាម បណ្តាញសង្គម ធាចបៀកៀនោះមក កញ្ញា មាន ចិត្តសង្វេគ និងមានក្តីអាណិតអាសូរយ៉ាងខ្លាំង ចំពោះជនរងគ្រោះ ពីព្រោះគាត់មានជីវភាព ក្រីក្រ ខិតខំធ្វើការងារជាកម្មករសំណង់ ដោយ ទទួលបានកម្រៃ ក្នុង១ថ្ងៃត្រឹមតែ៣ម៉ឺនរៀល តែប៉ុណ្ណោះ។ ប៉ុន្តែជាអកុសល គាត់អស់កម្លាំង វិលមុខ បានធ្លាក់ពីលើអគារកម្ពស់ពីរជាន់ ជង់ នឹងដែកចម្រឹងធ្លាយពោះពីម្ខាងទៅម្ខាង មិន ដឹងថាគាត់រងនូវការឈឺចាប់យ៉ាងណាទេ ហើយ មិនដឹងថា គាត់បានថវិកាពីណាមកព្យាបាល និងសង្គ្រោះជីវិតរបស់គាត់ដែរ។
កញ្ញា សូ ដានីតា បានបន្តថា ដោយក្តី រន្ធត់ចិត្ត នឹកអាណិតចំពោះជនរងគ្រោះ និង មើលឃើញពីការលំបាករបស់ប្អូន ដែលយើង មិនអាចដឹងថាមានទំហំប៉ុនណា ហើយក៏ចង់ ជួយសម្រាលដល់ថ្លៃព្យាបាលរបស់ប្អូនខ្លះផង ទើបកញ្ញា ប្រមែប្រមូលបានថវិកាមួយចំនួន ជួយដល់ប្អូនដែលកំពុងសង្គ្រាះបន្ទាន់នៅក្នុង មន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ)។
គួររំឭកថា កាលពីម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លង ទៅនេះ យុវជនរងគ្រោះកំពុងបំពេញការងារ នៅក្នុងការដ្ឋានសំណង់ផ្ទះលេខ២៤៦ ផ្លូវលេខ ១៥០ ក្រុមទី២៦ ភូមិ០៩ សង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ស្រាប់តែ ធ្លាក់ពីលើផ្ទះដែលមានកម្ពស់ពីរជាន់ ជង់នឹង ចម្រឹងរបងដែកផ្ទះរបស់អ្នកជិតខាង បណ្តាល ឱ្យធ្លាយពោះពីម្ខាងទៅម្ខាង។ បន្ទាប់មកជន- រងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរ- ពេទ្យព្រះកុសុមៈ៕