Tuesday, April 30, 2024
Homeសង្គម និងជីវិតមេម៉ាយពាក់ស្នែង មានប័ណ្ណធានា អះអាងស្មោះជាងមេម៉ាយស្រុកផ្សេង

មេម៉ាយពាក់ស្នែង មានប័ណ្ណធានា អះអាងស្មោះជាងមេម៉ាយស្រុកផ្សេង

ខេត្តសៀមរាប ៖ នារីរូបស្រស់ម្នាក់ បានអះអាងថា រូបនាងជាស្ត្រីមេម៉ាយវ័យក្មេង សព្វថ្ងៃរស់នៅក្នុងឃុំពាក់ ស្នែង ស្រុកអង្គរធំ មានប័ណ្ណធានា (លិខិតបញ្ជាក់) ពីសាលាឃុំ ថាពិតជាមេម៉ាយ ១០០% ហើយនាងបានអះ អាងថា សម្រាប់បុរសដែលស្រឡាញ់មេម៉ាយៗ អាចមករកនៅពាក់ស្នែង សម្បូរមេម៉ាយណាស់ ហើយសុទ្ធតែមានចិត្តស្មោះជាងមេម៉ាយស្រុកផ្សេង។

នាងមេម៉ាយវ័យក្មេង រូបស្រស់ ឈ្មោះហាន់ និត អាយុ អាយុ ២៩ឆ្នាំ រស់នៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានបង្ហោះវីដេអូ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅពេលថ្មីៗនេះ បង្ហាញនូវលិខិតបញ្ជាក់ភាពមេម៉ាយរបស់នាង ដែលមានហត្ថលេខា និងត្រាក្រហមស្រស់ របស់លោកមេឃុំពាក់ស្នែង ឈ្មោះសុខ ស៊ា យ៉ាងច្បាស់ផងនោះ បាននិយាយបញ្ជាក់ក្នុងវីដេអូនោះថា «ឲ្យរាង ថ្ងៃក្រោយកុំចេះតែហ៊ាន ស្អីគេ អួតថាផ្ទះនៅទល់មុខសាលាឃុំ ឥឡូវមានណា កុំចេះតែហ៊ាន ចង់ចូលឃុំៗ ចង់ចូលប៉ុស្តិ៍ៗ ចង់ចូលសាលារៀនៗ ចង់ចូលមន្ទីរពេទ្យៗ… ឥឡូវមកបញ្ជាក់មេម៉ាយហើយ (បង្ហាញលិខិតបញ្ជាក់) បងប្អូនមិនបាច់ឆ្ងល់ សួរខ្ញុំក្រមុំ ឬមេម៉ាយក៏អី? ឥឡូវ … មេម៉ាយ (បង្ហាញលិខិតបញ្ជាក់) ចាស មេម៉ាយ ចេញពីឃុំហើយ មេម៉ាយចាស…»។

នាងមេម៉ាយពាក់ស្នែង បន្តថា «ហើយអ្វីដែលសំខាន់ សម្រាប់ពុកម៉ែ បងប្អូនដែលចង់មកលេងនៅពាក់ស្នែង កុំភ្លេចខម្មិនណា! ផ្ទះខ្ញុំស្រួលរកទេ នៅមាត់ផ្លូវនោះឯងចា! ហើយសម្រាប់ពុកម៉ែ បងប្អូនដែលស្រឡាញ់មេមម៉ាយអីណា នៅពាក់ស្នែង មេម៉ាយឡើងកំប៉េះ… ចា ហើយសុទ្ធតែស្អាតៗទៀត បើថាពីស្មោះវិញ និយាយថាស្មោះផ្តាំហើយ ខ្ញុំប្រាប់ទៅ! ហើយមិនបាច់សួរថា ហ៊ឺ! នៅឯណា ខេត្តណា អ្នកស្មោះនៅឯណាឯណី មកពាក់ស្នែង ម៉ោ ដឹងតែស្មោះហើយ ហើយផ្លូវគេធ្វើស្រួលអស់ហើយ…»។       

បន្ទាប់ពីបានឃើញការបញ្ជាក់របស់មេម៉ាយពាក់ស្នែង ខាងលើនេះ មានបុរសជាច្រើន បានចូលមកបញ្ចេញ យោបល់ ដោយភាគច្រើចាប់អារម្មណ៍នឹងសម្រស់របស់អ្នកមេម៉ាយវ័យក្មេងខាងលើ ក្នុងនោះក៏មានមួយចំនួនបានទម្លាក់លេខទូរស័ព្ទ ខ្លះទម្លាក់សារលែបខាយស្នេហា ខ្លះថា នឹងទៅរកអូនដល់ផ្ទះ ខ្លះថាស្អាតម៉្លេះ ចង់រៀប ការជាមួយមេម៉ាយពាក់ស្នែង ខ្លះសុំស្រឡាញ់អូនមេម៉ាយពាក់ស្នែង… ដោយសារពេញចិត្តនឹងមេម៉ាយរូបស្រស់ និយាយរដឺនៗ ជាភាសាអ្នកស្រុកសៀមរាប ជាមួយទឹកមុខញញឹមស្រស់ កាយវិការម្ញ៉ិកម្ញក់គួរឲ្យស្រឡាញ់…» ៕ ខៀវទុំ

RELATED ARTICLES