ខេត្តមណ្ឌលគិរី ៖ យុវតីម្នាក់ បានកើតមានជំងឺរលាកស្រោមខ្លួន និងត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ដើម្បីព្យា- បាល លុះទៅដល់ ក្រុមគ្រូពេទ្យប្រាប់ថា ទាល់ តែបញ្ជូនទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ទើប មានសង្ឃឹម និងត្រូវការថ្លៃសេវារថយន្តពេទ្យ ចំនួន៦០ម៉ឺនរៀល តែដោយស្ត្រីជាម្តាយយុវតី អភ័ព្វគ្មានប្រាក់បង់ថ្លៃសេវា ទើបបណ្តាលឱ្យ កូនស្រីរបស់ខ្លួនត្រូវដាច់ខ្យល់ស្លាប់យ៉ាងអា- ណោចអាធ័ម។
ករណីយុវតីស្លាប់ក្នុងមន្ទីរពេទ្យ ដោយសារ ក្រុមគ្រួសារគ្មានប្រាក់បង់ថ្លៃសេវារថយន្តពេទ្យ ចំនួន៦០ម៉ឺនរៀលនេះ បានកើតមានឡើង តាំង ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុច មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
យុវតីរងគ្រោះ ដែលស្លាប់ក្នុងមន្ទីរពេទ្យ មានឈ្មោះវី ស្រីវាត់ អាយុ១៥ឆ្នាំ មានឪពុក ឈ្មោះវិ វី អាយុ៥៣ឆ្នាំ ម្តាយឈ្មោះជុំ តាន់ អាយុ៥៤ឆ្នាំ មានលំនៅក្នុងភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
តាមសម្តីឪពុកម្តាយយុវតីរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាល ពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧ កូនស្រីរបស់គាត់ បានកើតមានជំងឺជា ទម្ងន់ ទើបពួកគាត់ប្រញាប់បញ្ជូនកូនស្រីទៅ កាន់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី លុះទៅ ដល់ឃើញមានបុគ្គលិកពេទ្យម្នាក់ ទើបពួកគាត់ ស្នើសុំឱ្យជួយ តែបុគ្គលិកពេទ្យរូបនោះ ប្រាប់ ថា គាត់ដល់ម៉ោងសម្រាកហើយ សុំចាំបន្តិច ទៅដល់ម៉ោងគេមកប្តូរហើយ។ ដោយសារតែ ទ័លច្រក មិនដឹងជាត្រូវធ្វើយ៉ាងណា ពួកគាត់ ក៏សម្រេចចិត្តរង់ចាំ រហូតដល់ម៉ោង៨ព្រឹកថ្ងៃ ដដែល ទើបមានបុគ្គលិកពេទ្យម្នាក់បានមក ពិនិត្យជំងឺកូនស្រីរបស់គាត់ និងបានចាក់ថ្នាំឱ្យ ស្រាប់តែមួយសន្ទុះក្រោយមក កូនស្រីរបស់គាត់ ក៏ចាប់ផ្តើមកើតមានអាការប្រកាច់យ៉ាងខ្លាំង ធ្វើឱ្យពួកគាត់ជាឪពុកម្តាយភ័យស្លន់ស្លោ ក៏រត់ ទៅសួរគ្រូពេទ្យ ស្រាប់តែត្រូវគ្រូពេទ្យនិយាយ ថា មិនអីទេ រហូតដល់ប៉ុន្មានម៉ោងក្រោយ ទើប មានពេទ្យមកចាក់ថ្នាំឱ្យកូនស្រីរបស់គាត់ម្តង ទៀត។
ឪពុកម្តាយយុវតីរងគ្រោះបានបន្តថា រហូត ដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ក៏មាន បុគ្គលិកពេទ្យម្នាក់ បានមកប្រាប់ពួកគាត់ថា កូន ស្រីរបស់ពួកគាត់កើតមានជំងឺរលាកស្រោមខួរ ក្បាល ទាល់តែបញ្ជូនទៅមន្ទីរពេទ្យរាជធានី- ភ្នំពេញ ទើបបាន លុះពួកគាត់សួរថា ត្រូវធ្វើ យ៉ាងម៉េច? គ្រូពេទ្យនោះ បាននិយាយថា ទាល់ តែពួកគាត់មានលុយចំនួន៦០ម៉ឺនរៀល ថ្លៃ សេវារថយន្តសង្គ្រោះបន្ទាន់ ទើបគេអាចបញ្ជូន ទៅភ្នំពេញ បាន។ លុះពេលពួគាត់សួរគ្រូពេទ្យថា ចុះមុននេះ លោកគ្រូពេទ្យប្រាប់ថា ជំងឺកូនស្រីខ្ញុំ ស្រាលទេ ហេតុអ្វីពេលនេះ បែរជាធ្ងន់បែបនេះ ទៅវិញ? ស្រាប់តែគ្រូពេទ្យរូបនោះ បាននិយាយ មកកាន់ពួកគាត់ដោយប្រើសម្តីគំរោះគំរើយ ថា បើចេះជាងពេទ្យ ធ្វើពេទ្យវិញទៅ ហើយ ថែមទាំងដៀលពួកគាត់ទៀតថា ខ្លួនក្រហើយ នៅអន់មាយាទទៀត។ បន្ទាប់មក គ្រូពេទ្យនោះ បានសួរពួកគាត់ថា មានលុយុ៦០ម៉ឺនរៀលដែរ អត់ ពេលនោះ ពួកគាត់បានសុំត្រឹមតែ៤០ម៉ឺន- រៀលបានហើយ តែគ្រូពេទ្យរូបនោះគ្រវីក្បាល រួចក៏ដើរចេញទៅវិញបាត់។ បន្ទាប់មក កូនស្រី របស់គាត់ ក៏ចាប់ផ្តើមប្រកាច់កាន់តែខ្លាំង ហើយ ស្រាប់តែបន្តិចក្រោយមក ក៏មានគូពេទ្យម្នាក់ បានមកបង្ខំឱ្យពួកគាត់ជាឪពុកម្តាយអ្នកជំងឺ ផ្តិតមេដៃលើឯកសារអ្វីមិនដឹង បន្ទាប់មក គ្រូ- ពេទ្យក៏មកចាក់ថ្នាំឱ្យកូនស្រីគាត់ជាបន្តបន្ទាប់ ទីបំផុត នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០១៧ កូនស្រីរបស់គាត់ក៏ដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម ទើបគ្រូពេទ្យទាំង នោះ បានបញ្ជាឱ្យពួកគាត់យកសពកូនស្រីត្រឡប់ ទៅផ្ទះវិញ ធ្វើឱ្យពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំង មិនគួរណាគ្រូពេទ្យគិតប្រាក់៦០ម៉ឺនរៀលធំជាង ជីវិតមនុស្សម្នាក់បែបនេះសោះ ព្រោះបើពេល នោះ គាត់មានប្រាក់គ្រប់ គេអាចនឹងដឹកកូនស្រី គាត់មកព្យាបាលនៅភ្នំពេញ តែដោយសារ ជីវភាពពួកគាត់ទីទ័លក្ររកប្រាក់មកបង់បាន តែ៤០ម៉ឺនរៀល ទើបគ្រូពេទ្យមិនរវល់ជួយ បណ្តោយឱ្យកូនស្រីគាត់ត្រូវស្លាប់យ៉ាងវេទនា បែបនេះតែម្តង។
ជុំវិញការចោទប្រកាន់ពីក្រុមគ្រួសារអ្នក ជំងឺខាងលើនេះ លោកស៊ា សុខមាម ប្រធាន មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅថ្ងៃកើតហេតុនោះ លោកបានចេញទៅភ្នំពេញ ដើម្បីប្រជុំ ហេតុនេះ លោកមិនបានដឹងពីដំណើរ រឿងខាងលើនេះទេ រហូតដល់ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពេលលោកត្រឡប់ មកវិញ ទើបមានបុគ្គលិកមន្ទីរពេទ្យប្រាប់លោក ថា មានអ្នកជំងឺម្នាក់បានស្លាប់។ ដោយឡែក នៅថ្ងៃកើតហេតុនោះ មានបុគ្គលិកពេទ្យចំនួន ៤នាក់ប្រចាំការ ទី១-ឈ្មោះទុយ ស្រស់ (ប្រុស) ប្រធាន ទី២-វេជ្ជបណ្ឌិតនូ សូមិធា (ប្រុស) ទី៣-វេជ្ជបណ្ឌិត លឹម តិចឡុង (ប្រុស) និង ទី៤-វេជ្ជបណ្ឌិត សែម វាស្នា (ប្រុស)។
ទាក់ទងទៅនឹងការលើកឡើងខាងលើ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីក្រុម វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ ដែលប្រចាំការ នៅថ្ងៃកើតហេតុបាននៅឡើយ កាលពីម្សិល មិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕