ខេត្តឧត្តរមានជ័យ ៖ លោកស្រីហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានដឹក– នាំក្រុមគ្រូពេទ្យចុះពិនិត្យនិងព្យាបាលជំងឺជូន ដល់ក្រុមគ្រួសារកងទ័ព ព្រមទាំងប្រជាពលរដ្ឋ ជាង១០០០នាក់ ដោយឥតគិតថ្លៃ នៅក្នុងអង្គភាពវរសេនាតូច៤២២ ចំណុះឱ្យកងពលថ្មើរ ជើងលេខ៤២ មានទីតាំងស្ថិតក្នុងភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល។
លោកស្រីហ៊ុន ម៉ាណា បានសរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “នាងខ្ញុំប្រធាន ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុម ការងារចុះពិនិត្យ និងព្យាបាលជំងឺជូនគ្រួសារ កងទ័ព និងប្រជាពលរដ្ឋជាង១០០០នាក់ ដោយ ឥតគិតថ្លៃ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងបរិវេណវរសេនាតូច៤២២ ចំណុះឱ្យកងពល ថ្មើរជើងលេខ៤២ មានទីតាំងស្ថិតក្នុងភូមិតា– មន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ពិធីពិនិត្យជំងឺដោយឥតគិតថ្លៃនេះ រួម មាន ៖ ការវះកាត់ជំងឺតូច, ពិនិត្យរោគស្ត្រី, ជំងឺ ទូទៅ, សម្ភព, អេកូសាស្ត្រ, ពិនិត្យ និងព្យាបាល ធ្មេញ, ផ្តល់ថ្នាំទម្លាក់ដង្កូវពោះវៀន និងអប់រំ សុខភាពសហគមន៍ ជូនប្រជាពលរដ្ឋ ដែលរង់ចាំ ការពិនិត្យនិងព្យាបាលជំងឺ ព្រមទាំងចែកជូន សម្ភារៈប្រើប្រាស់ និងចែកជូនវែនតាជូនលោក– យាយ លោកតា, រទេះរុញសម្រាប់អតីតយុទ្ធ– ជនពិការជាច្រើននាក់។
ក្នុងពិធីនេះ មានការចូលរួមពីមេបញ្ជាការ តាមកងពល, មេបញ្ជាការសមរភូមិទិសនីមួយៗ និងឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ចូលរួមផងដែរ៕