Friday, March 21, 2025
Homeព័ត៌មានជាតិបុរស​ម្នាក់​ឡើង​ប្រក​ដំបូល​រោង​ចិញ្ចឹម​មាន់​ត្រូវ​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់

បុរស​ម្នាក់​ឡើង​ប្រក​ដំបូល​រោង​ចិញ្ចឹម​មាន់​ត្រូវ​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ឡើងប្រក់ដំបូលស័ង្កសីរោងចិញ្ចឹមមាន់ត្រូវបានចរន្តអគ្គិសនីឆ្លងឆក់ស្លាប់ខណៈ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដែលហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ជនរងគ្រោះឈ្មោះ អាន សីឡា ភេទប្រុស អាយុ២៣ឆ្នាំ ​មុខរបរនៅផ្ទះ មានទីលំនៅភូមិកើតហេតុ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងបងប្អូន០២នាក់ទៀតបាននាំគ្នាឡើងលើដំបូលរោងមាន់ដើម្បីរុះដំបូលស្លឹកត្នោតចេញដូរប្រកស័ង្កសីវិញ ខណៈពេលរុះដំបូលស្លឹករួចរាល់ហើយបាននាំគ្នាឡើងប្រក់ដំបូលស័ង្កសីវិញនៅពេលកំពុងតែប្រក់ដោយមានខ្សែភ្លើងដាក់រលាត់ធ្វើឱ្យឆ្លងចរន្តអគ្គិសនីឆក់ជនរងគ្រោះធ្លាក់ពីលើដំបូលរោងមាន់កំពស់២ម៉ែត្រកន្លះ ភ្លាមៗនោះត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យឯនកជននៅក្បែរកន្លែងកើហេតុខណៈពេលបញ្ជូនទៅដល់ត្រូវបានក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានដាច់់ខ្យល់ស្លាប់តាងំពីកន្លែងកើតហេតុបាត់ហើយ។

ក្រោយពីក្រុមគ្រូពេទ្យបានប្រាប់រួចមកត្រូវក្រុមគ្រួសារដឹកមកធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕​

កែវ ឈីម

 

RELATED ARTICLES