Tuesday, April 30, 2024
Homeសង្គម និងជីវិតមន្ត្រីពន្ធដារ សុំច្បាប់សម្រាក១ថ្ងៃ ខ្យល់គរស្លាប់

មន្ត្រីពន្ធដារ សុំច្បាប់សម្រាក១ថ្ងៃ ខ្យល់គរស្លាប់

ភ្នំពេញ ៖ បុរសជាមន្ត្រីជាប់កិច្ចសន្យា ពន្ធដារម្នាក់ បានត្អូញប្រាប់អ្នកធ្វើការថា មិនសូវស្រួលខ្លួន រួចសុំច្បាប់កន្លែងការងារ សម្រាក១ថ្ងៃ ស្រាប់តែស្អែកឡើង ខ្យល់គរស្លាប់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ១៧ ជាន់ទី២ ស្ថិតនៅក្នុងភូមិរោងចក្រ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បុរសរងគ្រោះ មានឈ្មោះ ផយ ម៉េងលាង អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីកិច្ចសន្យា នៃអគ្គនាយកដ្ឋានពន្ធដារ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។តាមប្រភពសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះមិនមានជំងឺប្រចាំកាយឡើយ  ហើយកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ជនរងគ្រោះបានទៅធ្វើការជាធម្មតា ហើយត្អូញថាអត់ស្រួលខ្លួន និងបានដាក់ច្បាប់សុំសម្រា ក ១ថ្ងៃ គឺនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

ប្រភពដដែល បន្តថា លុះនៅវេលាព្រឹកកើតហេតុ ម្តាយជនរងគ្រោះ ឃើញអាការជនរងគ្រោះស្លេកស្លាំងខ្លាំង ក៏ទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះទៅមន្ទីរពេទ្យដែរ តែពេលរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកឃ្មួញ មកដល់ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (ខ្យល់គរ)។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES