Friday, March 21, 2025
Homeព័ត៌មានជាតិចូល​ខារ៉ា​អូខេ​ទប់​អារម្មណ៍​មិន​បាន​ដក​កាំភ្លើង​​ខ្យល់​បាញ់​ផ្អើល​មុខ​ខារ៉ា​អូខេ

ចូល​ខារ៉ា​អូខេ​ទប់​អារម្មណ៍​មិន​បាន​ដក​កាំភ្លើង​​ខ្យល់​បាញ់​ផ្អើល​មុខ​ខារ៉ា​អូខេ

ភ្នំពេញ ៖ ​បុរស​ម្នាក់​ផឹក​ស្រា​ស្រវឹង​បានចេញ​ពី​ខារ៉ាអូខេ​ មកក្រៅ​ វិញ​ទ​ប់អារម្មណ៍​មិន​​បា​នបើក​ទ្វា​រថយន្ត​យក​កាំភ្លើង​វែង​បាញ់​ខ្យល់​មកបាញ់បង្អើលគេឯង​នៅ​និង​មុខ​ហាង​ជាច្រើន​គ្រា​ប់​ បង្ក​អោយ​មានការ​ភ្ញាក់​ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​១១និង​២០នាទី​យប់​ ថ្ងៃ​ទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ទុលមុខ​និង​ខារ៉ាអូខេ​ ឌី​យ៉ា​ម៉ង់ធាល​ ដែលស្ថិត​នៅ​ផ្លូវ​១៧៣​សង្កាត់​ទួលស្វាយព្រៃ​១​ ខណ្ឌ​ចំការមន​។

តាម​សំដី​សន្តិសុខ​ដែល​យាម​នៅក្បែរ​កន្លែង​កើត​ បានអោយ​ដឹងថា គេឃើញបាន​បុរស​ម្នាក់​អាយុ​​​ជាង​៣៥ឆ្នាំ​ បានដើរ​ចេញ​ពី​ក្នុង​ខារ៉ាអូខេ​ ខាងលើក្នុង​សា្ថន​ភាពស្រវឹង​ តែមិនដឹង​ថា​បុរស​ខាងលើ​នោះ​មានកំហឹង​រឿង​អ្វី​ បានដើរ​មកបើក​ទ្វាររថយន្តប្រភេទ​ពីរកឹប​ ម៉ាក​TOYOTA  HILUX  ពណ៌ស​ពាក់ស្លាកលេខ​រដ្ឋ​៣៦​ .២​ .០៨០៩​ដែល​ចតទុកនៅ​មុខ​ហាង​ រួច​ហើយ​បានទាញ​យកកាំភ្លើង​វែងជាប្រភេទ​កាំភ្លើងបាញ់​ខ្យល់​ មកបាញ់​បង្អើលគេឯង​ចំនួន​៣គ្រាប់​  រួចហើយ​ក៍​ដើរចូលទៅក្នុង​ខារ៉ាអូខេ​វិញ​បាត់​  ពេលនោះ​ពួក​គាត់​ដែល​ឃើញ​ហេតុ​ការណ៍​ ក៍​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះមកមើល​ លុះសមត្ថកិច្ច​មូលដ្ឋាន​បានចុះ​ទៅដល់​ គឺ​បានមកឈរ​សំឡឹង​មើល​ទៅ​រថយន្ត​ រួចហើយ​បានសាកសួរ​ ក្រុម​សន្តិសុខ​ដែល​យាម​នៅទីនោះ​ពីរបីម៉ាត់​រួច​​ក៍​នាំគ្នា​ជិះម៉ូតូ​ចេញ​ទៅបាត់​អស់​ហាក់​បី​ដូច​ជាមិនខ្វល់រឿងអ្វីសោះ​ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា សង្ស័យថាបុរសខាងលើខឹងស្រីស្អាតនៅក្នុងខារ៉ាអូខេ ទប់អារម្មណ៍មិនបាន ឬក៏នាងមិនព្រមទៅជាមួយទើបផ្ទុះកំហឹងបែបនេះ ។ លុះពេលសមត្ថ កិច្ចមកដល់គ្រាន់តែឃើញរថយន្តស្គាល់ដល់ម្ចាស់មិនហ៊ានអន្តរាគមន៍ទេព្រោះបុណ្យសក្តិ ទាបជាងម្ចាស់រថយន្តក៏បាននាំគ្នាចេញទៅបាត់អស់ ៕

ណន រ៉ាត់             

RELATED ARTICLES