Friday, March 21, 2025
Homeព័ត៌មានជាតិឃើញ​នាង​នៅ​ម្នាក់​ឯង ឆ្លៀត​ឱកាស​ចាប់​​រំលោភ ​តែ​មិន​​សម្រេច

ឃើញ​នាង​នៅ​ម្នាក់​ឯង ឆ្លៀត​ឱកាស​ចាប់​​រំលោភ ​តែ​មិន​​សម្រេច

ភ្នំពេញ ៖ បុរសពោះម៉ាយប្រពន្ធលែង​ម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន តាមបណ្តឹងក្មេងស្រីម្នាក់ ចោទប្រកាន់ពីបទ​ប៉ុនប៉ងរំលោភតែមិនបានសម្រេច បន្ទាប់ពីឪពុកមាមកទាន់ ស្រែកផ្អើលចាប់ខ្លួនបានតែម្តង កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ក្រុម៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ក្មេងស្រីរងគ្រោះឈ្មោះ ស ម ល អាយុ១៦ឆ្នាំ មុខរបរលក់នំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកកោះសូទិន ខេត្តកំពង់ចាម ។  ចំណែកជនល្មើស ឈ្មោះ ឈឺន ស៊ីទិត្យ ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុរសពោះម៉ាយអត់កូន ប្រពន្ធលែង​  មុខរបរចុងភៅ នៅភោជនីដ្ឋានបុប្ផាមាស និងលក់គុយទាវនៅផ្ទះ ស្នាក់នៅតាមផ្លូវបេតុង ក្រុម៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ផ្ទះលេខ៥៥ ផ្លូវលំ ភូមិព្រៃកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ។

តាមសម្តីបុរសម្នាក់ត្រូវជាឪពុកមារបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគាត់ យកមកពីស្រុកកំណើត រស់នៅជាមួយអស់រយះពេល៧ខែកន្លងមកហើយ ដោយរកមុខរបរ មានការងារឲ្យធ្វើ លក់នំសាំងវិចនៅផ្ទះ តែម្តង ទើបតែនៅល្ថាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ពេលដែលវិលត្រឡប់មកពីធ្វើការ ស្រាប់តែឃើញស្បែកជើងមនុស្សប្រុស ហើយសម្រែកក្មួយស្រីយំនៅបន្ទប់ជាន់ទី១ ទើបស្លន់រត់ឡើងទៅមើលស្រាប់តែ ជនបង្កកំពុង ប្រតាយប្រតប់ចាប់ជនរងគ្រោះ ស្រែកផ្អើលអ្នកជិតខាងប្តឹងសមត្ថកិច្ចចាប់ខ្លួនជនល្មើសតែម្តង ។

តាមសម្តីក្មេងស្រីរងគ្រោះ បានឲ្យដឹងថា វេលាម៉ោងម៉ោងខាងលើ ខណៈដែលឪពុកមាទៅ ធ្វើការងារបាត់ ម្តាយមីងរវល់លក់ដូរនៅរោងខាងមុខផ្ទះ  ខ្លួនកំពុងនៅផ្ទះម្នាក់ឯង ស្រាប់តែ បុរសជាជនល្មើសបានដើរចូលទៅសួររកខ្ចីជណ្តើរ ដោយជណ្តើរនោះដែក នៅជាន់ទី១លើផ្ទះ នាងក៏ដើរទៅយកជណ្តើរនៅជាន់ទី១ ហើយជនល្មើសក៏បានដើរតាមពីក្រោយឡើងដល់ ជាន់ទី១ ស្រាប់តែជនល្មើស ចាប់រុញចូលបន្ទប់ ហើយធ្វើសកម្មភាពចាប់ថើប បៀត​
បៀនកេរ្ត៍ខ្មាស់ ពោលប៉ុនប៉ងចាប់រំលោភ ហើយស្របពេលដែលកំពុងប្រតាយប្រតប់គ្នា ដោយភ័យខ្លាចស្រែកទ្រហោយំ ត្រូវបានឪពុកមារ មកដល់ផ្ទះល្មម ឡើងទៅទាន់ ស្រែកចាប់ បានប្តឹងសមត្ថកិច្ចឃាត់ខ្លួន ។

​បើតាមសម្តីជនល្មើសវិញបានឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តប៉ុនប៉ងចាប់រំលោភពិតប្រាកដ មែន បន្ទាប់ពីទៅរកខ្ចីជណ្តើរ ហើយឃើញស្ងាត់ឆ្លៀតឱកាស ចាប់តែម្តង ម៨នទាន់បានសម្រេចផង ទើបតែបានថើប ប៉ះកេរ្ត៍ខ្មាស់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ។

ជនជាប់ចោទត្រូវបាននគរបាលប៉ុស្តិ៍កាកាបឃាត់ខ្លួនសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ផ្អែកទៅតាមវណ្តឹងដើមចោទ សូមឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ ៕

 

RELATED ARTICLES