Friday, March 21, 2025
Homeព័ត៌មានជាតិចោរ​ឆក់​ទូរស័ព្ទ​ខឹង​សមត្ថកិច្ច​យឺត​យ៉ាវ

ចោរ​ឆក់​ទូរស័ព្ទ​ខឹង​សមត្ថកិច្ច​យឺត​យ៉ាវ

ភ្នំពេញ ៖ ស្រ្ដី២ម្តាយ និងកូន បានជិះម៉ូតូចេញពីផ្ទះទៅផ្សារ ត្រូវបានជនសង្ស័យម្នាក់ បានធ្វើ សកម្មភាព ឆក់ យក ទូរសព្ទ ម៉ាក iPhon 7មួយគ្រឿង បានសំរេចតែអកុសល រត់ គេច ខ្លួន មិនរួចត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួន បានរួចនាំទៅអធិ ការ ដ្ឋាន ខណ្ឌ ចំការមន ដើម្បី ធ្វើ សាកសួរ  ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦និង ៣០នាទីព្រលប់ថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ ទុលមុខ និងក្រុម ហ៊ុន ហុងដា ជិត និង វិទ្យាល័យ បឹង ត្របែក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សេង បុប្ផា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន  ។ ចំនែកជនរងគ្រោះពីរនាក់ម្តាយនិងកូនស្រីសង្ស័យជាជនជាតិវៀតណាម សុំមិនបញ្ចេញ ឈ្មោះ និង អាស័យដ្ឋាន ហើយទូរសព្ទដែលជនសង្ស័យ ឆក់យកទៅម៉ាក iPhon 7ពណ៌ខ្មៅ  ។ ដកហូតបានម៉ូតូម៉ាកហុងដាឌ្រីម ​ សេរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1 CX7528 របស់ជនសង្ស័យដែលជិះធ្វើសកម្មភាពមួយ គ្រឿង ។

តាមសម្ដីជនរងគ្រោះបាននិយាយទាំងមិនសមរម្យ ថាមុនពេលកើតហេតុ រូបគាត់មានគ្នា២នាក់ ម្ដាយនិងកូនស្រី បានជិះម៉ូតូម៉ាក HONDA MOOV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FC 1066 បានចេញ ពី ផ្ទះនៅម្តុំច្បារអំពៅ គោលបំណងទៅផ្សារអូឬស្សី បានធ្វើតាមផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូង ទៅជើងដោយបានដាក់ទូរស័ព្ទនៅក្នុង ឃ្លុប ម៉ូតូ ខាងមុខ លុះមកចំនុច កើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ ២០១៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CX 7528 បានជិះមកពីក្រោយ រួចហើយបានធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីក្នុងម៉ូតូរបស់គាត់យកទៅបានសំរេច ពេលនោះរូបគាត់ បានស្រែកថា ចោរ ៗ ផ្អើលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមផ្លូវឃើញ បានដេញតាមជនសង្ស័យ រហូតដល់ ផ្លូវ ៤៨៤កែង និង ផ្លូវ ព្រះ មុនីវង្សសង្កាត់ ផ្សារ ដើមថ្កូវ ខណ្ឌ ចំការមន ទើបឃាត់ខ្លួនជនសង្ស័យ រូបនោះ បានស្របពេល នោះ សមត្ថកិច្ច ប៉ុស្តិ៍ ផ្សារដើមថ្កូវ កំពុង តែ ល្បាត ក្នុងមូលដ្ឋាន ជិះមកឃើញហេតុការណ៍ក៏នាំខ្លួន ជនសង្ស័យ ព្រមទាំង ជនរងគ្រោះយកទៅធ្វើ ការសាកសួរនៅអធិការដ្ធាន ខណ្ឌចំការមន ។

នៅពេលសមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើ សកម្មភាពឆក់យកទូរសព្ទដៃពីជនរងគ្រោះពិតប្រាកដ តែពេលឆក់យកទូរសព្ទបានសម្រេច ហើយ ជិះម៉ូតូបំរុងរត់គេចខ្លួន តែរត់ មិនរួច ក៏ត្រូវសមត្ថកិច្ចនិង ប្រជាពលរដ្ឋឃាត់ខ្លួនបានតែម្ដង ទៅ  ។

ចំណែកជនរងគ្រោះ មិនបានទៅដាក់ពាក្យ បណ្តឹង នោះទេ ដោយ ខឹង និង សមត្ថកិច្ចថាធ្វើការយឺត ចាញ់ នៅស្រុកគេ គ្រាន់តែ សមត្ថកិច្ចគាត់ ជាប់ COPYឯកសារដើម្បី យកមកសរសេររាងយូរបន្តិច រួចហើយ បានបោះពាក្យសំដីថាបើកដាក់ពាក្យបណ្តឹង ក៍មិនដឹង បានអ្វីមកដែរ និយាយរួច ជនរងគ្រោះ បានយកទូរសព្ទ របស់ ខ្លួន ដែល ត្រូវ ចោរ ឆក់ នោះ ដាក់ក្នុងខោប៉ៅ រួចហើយក៍នាំគ្នា ម្ដាយ និង កូន ព្រមទាំងប្តីត្រលប់ ទៅផ្ទះវិញទៅ ។

ក្រោយពេលកើតហេតុ យោង តាម សំដី សារភាពរបស់ជនសង្ស័យត្រូវសមត្ថកិច្ច ធ្វើ ការ កសាង សំណុំ រឿង ដើម្បី បញ្ជូន ខ្លួន ទៅ តុលាការ ៕

ណន រ៉ាត់

RELATED ARTICLES