Wednesday, May 1, 2024
Homeសង្គម និងជីវិតស្រីស្អាត ប្រកាសរើសប្រុសក្មេង នៅជាមួយ ប្រាក់ខែ ១២០០ដុល្លារ

ស្រីស្អាត ប្រកាសរើសប្រុសក្មេង នៅជាមួយ ប្រាក់ខែ ១២០០ដុល្លារ

ភ្នំពេញ ៖ នារីវ័យក្មេង រូបស្រស់ម្នាក់ បានប្រកាសតាមបណ្តាញសង្គម ជ្រើសរើសប្រុសក្មេង មកនៅជាមួយ ផ្តល់ប្រាក់ខែ ១២០០ដុល្លារ ក្នុង១ខែ និងអាហារ ៣ពេល ធ្វើឱ្យប្រុសៗជាច្រើន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ផ្អើលជ្រួលជ្រើម បបួលគ្នាដាក់ពាក្យ ព្រោះសង្ឃឹមថា បាននៅជាមួយស្រីស្អាតយ៉ាងស្រួលហើយ ថែមទាំងបានប្រាក់ខែ ១២០០ដុល្លារទៀត។

នារីរូបស្រស់ ដែលប្រកាសជ្រើសរើសប្រុសក្មេងនោះ ឈ្មោះម៉ូលីន អាយុជាង២០ឆ្នាំ ប្រើគណនីហ្វេសប៊ុក ឈ្មោះ «Lin Dragøn»។

នារីខាងលើ បានសរសេរដំណឹងប្រកាសរើសប្រុសក្មេង ក្នុងគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី០៨  ខែមេសា ឆ្នាំ២០២៤ ថា “ត្រូវការ Boy អាយុ 16-23ឆ្នាំ ស្នាក់នៅជាមួយខ្ញុំ មួយខែ ខ្ញុំឱ្យ 1200$ គ្រាន់តែ…”។

បន្ទាប់ពីប្រកាសដូចខាងលើ ក៏មានអ្នកទាក់ទងមកនាងជាច្រើន ទើបស្រីស្អាតខាងលើ បានចេញមុខបកស្រា យបំភ្លឺ និងបញ្ជាក់អំពីដំណឹងដែលនាងប្រកាសតាមបណ្តាញសង្គមនោះ ដោយបញ្ជាក់ថា ការប្រកាសរើសប្រុសក្មេង មកនៅជាមួយ ឲ្យប្រាក់ខែ ១២០០ដុល្លារនោះ គឺមានមនុស្ស២នាក់ បានពឹងឲ្យនាងជួយរកឲ្យទេ ក្នុងនោះ ម្នាក់ជាប្រុសស្រឡាញ់ភេទដូចគ្នា និងម្នាក់ទៀត ជាស្ត្រីវ័យ ជាង៦០ឆ្នាំ ។ ចំណែករូបនាង ក៏ជ្រើសគូស្នេហ៍ដែរ តែនាងគ្មានប្រាក់ខែឲ្យដូចមនុស្សទាំង២នាក់ខាងលើនេះទេ ។

ស្រីស្អាត ម៉ូលីន បាននិយាយក្នុងវីដេអូផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុក របស់នាង នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ថា “ឥឡូវនេះ ខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាកំពុងតែគិតអីទេ អ្នកទាំងអស់គ្នា ឃើញខ្ញុំផុស គិតថាខ្ញុំផ្ទាល់ហ្នឹងមែនដែលរើសប្រុសក្មេង មកនៅជាមួយខ្ញុំ ហើយខ្ញុំឱ្យលុយ អ្នកទាំងអស់គ្នាគិតអ៊ីចឹងមែន? គិតថាវាជារឿងពិត? ខ្ញុំឆ្ងល់អ្នកទាំងអស់គ្នាគិតមែន ថានៅស្រុកខ្មែររបស់យើង មានមនុស្សស្រីស្អាត ក្មេង ហើយគេរកមនុស្សប្រុស មកនៅជាមួយ ហើយចាយលុយ វាកម្រមានណាស់ បើថាមនុស្សស្រីរាងចំណាស់ អាចនិយាយបានថាចាស់ អាយុប្រហាក់ប្រហែលម៉ាក់យើង យាយយើង គេផុសរើសប្រុសក្មេង មកនៅជាមួយអាចជាការពិត តែនេះ អ្នកទាំងអស់គ្នា កំពុងតែចាញ់បោកខ្ញុំហើយ ហេតុអ្វីខ្ញុំត្រូវចិញ្ចឹមអ្នកទាំងអស់គ្នា? បើខ្ញុំចិញ្ចឹមខ្លួនឯងអត់រស់ផងហ្នឹង! ខ្ញុំនៅជ្រោយចង្វា នៅផ្លូវ៦អា នៅជិតស្តុប នាងមច្ឆា អាចអញ្ជើញមកបាន»។

នារីដដែល បន្តថា «នារីម្នាក់នេះ មានការភ័យខ្លាចជាខ្លាំងនៅពេលនេះ មកនៅជាមួយខ្ញុំៗអត់ឱ្យលុយទេ បើមកនៅជាមួយខ្ញុំហ្វ្រី បានខ្ញុំឱ្យមកនៅជាមួយខ្ញុំ ។ ឥឡូវហ្នឹងច្រើនគ្នាខ្លាំងណាស់ ខ្ញុំអត់ដឹងថាយកអ្នកទាំងអស់គ្នាទៅទុក ទៅដាក់នៅណាទេ ផ្ទះខ្ញុំផ្ទុកច្រើនគ្នាអត់បានទេ បានតែម្នាក់ ២នាក់ទេ ចិញ្ចឹមច្រើន ក៏អត់មានលុយចិញ្ចឹមដែរ មិនត្រឹមតែទៅអត់រួចទេ សូម្បីតែកន្លែងឱ្យគាត់ស្នាក់នៅហ្នឹង ក៏អត់មានឱ្យគាត់ស្នាក់នៅដែរ ច្រើនអ៊ីចឹង ខ្ញុំចិញ្ចឹមអត់រស់ទេ មានតែអ្នកទាំងអស់គ្នាចិញ្ចឹមខ្ញុំវិញ បើម្នាក់ៗឱ្យខ្ញុំតែ ១០ដុល្លារចាយ ក៏ខ្ញុំរស់ដែរ ខ្ញុំនិយាយមែន…”។

ស្រីស្អាត ម៉ូលីន បានបន្តថា “នៅក្នុង Status នេះ គឺខ្ញុំអត់មានគោលបំណងថា លេងសើច ឬក៏កុហកអីអ្នកទាំងអស់គ្នាទេ ប៉ុន្តែវាជារឿងពិត ដែលខ្ញុំផុស Status កាលពីយប់មិញ ប្រហែលជាម៉ោង១១-១២យប់ហ្នឹង Status ហ្នឹង គឺខ្ញុំផុសជារឿងពិត ហើយមានអ្នកឆាតមកខ្ញុំច្រើនខ្លាំងមែនទែន ទាំងក្នុងហ្វេសប៊ុក ទាំងក្នុងតេឡេក្រាម ហើយមានការ Add មក ធ្វើឱ្យហ្វេសប៊ុកខ្ញុំសឹងតែគាំងហើយ។ ប៉ុន្តែអត់អីទេ ខ្ញុំមានវិធីដោះស្រាយ មានអ្នកឆាតមកខ្ញុំថា វាជាការពិតអត់? Yes វាជាការពិត ប៉ុន្តែខ្ញុំចង់សួរវិញថា អ្នកទាំងអស់គ្នា អាចធ្វើការងារមួយហ្នឹងបានអត់? ប្រសិនជាវាជាការពិត? ត្រូវហើយ ១ខែ គេឱ្យអ្នកទាំងអស់គ្នា ១២០០ដុល្លារ អាហ្នឹងប្រាក់ខែគោល ប្រសិនបើអ្នកទាំងអស់គ្នាមានសមត្ថភាពធ្វើការងារ របៀបថាអ្នកទាំងអស់គ្នាមានរាងកាយ កាយ សម្ប ទាមាំមួន  ក៏ដូចជាមានសុខភាពល្អ ហើយមានសមត្ថភាព អីចឹងប្រាក់ខែ អាចឡើងដល់ ២០០០ដុល្លារទៀត ក្នុង១ខែ ហើយអ្នកទាំងអស់គ្នា អត់មានធ្វើការងារអីច្រើនទេ គ្រាន់តែនៅក្នុងផ្ទះ ស្នាក់នៅជាមួយគាត់ អ្នកទាំងអស់គ្នា អាចដើរចេញបានដោយសេរី គាត់អាចឱ្យដើរបាន គ្រាន់តែថា យើងមិនមែនដើររហេតរហូតសេរីតាមក្បាលវ៉ាល់យើងទេ ប៉ុន្តែយើងស្ថិតក្រោមការគ្រប់គ្រងរបស់គេដែរ។ អាចនិយាយបានថា អាហ្នឹងគេចិញ្ចឹមបីបាច់យើង ហើយគេឱ្យលុយយើង អាចនិយាយបានថា យើងជាប្រុសចិញ្ចឹមរបស់គេ និយាយឱ្យពីរោះស្តាប់ យើងត្រូវគេចិញ្ចឹមដូចមនុស្សស្រីដែលគាត់នៅជាមួយមនុស្សចាស់ ហើយគេចិញ្ចឹមគាត់ ហ្នឹងគេហៅថាស្រីចិញ្ចឹម ដូចយើង គេហៅប្រុសចិញ្ចឹម។ ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា អត់មានមនុស្សស្រីក្មេងណា គេយកប្រុសក្មេង ទៅនៅជាមួយ ហើយគេឱ្យលុយទេ យល់អត់? ស្តាប់ខ្ញុំឱ្យទាន់ អត់មានមនុស្សស្រីក្មេងស្អាត ហើយគេយកអ្នកទាំង អស់គ្នា គេយកអ្នកទាំងអស់គ្នាទៅនៅជាមួយហើយ គេឱ្យលុយអ្នកទាំងអស់គ្នាទៀតនោះទេ។ ចំណុចទី១- បើសិនជាមាន លុះត្រាតែមនុស្សស្រីហ្នឹង គាត់រាងចំណាស់ អាចនិយាយបានថា អាយុប្រហែលម៉ែឪយើង ឬយាយយើងអីចឹងទៅ ។ អាចនិយាយមួយទៀត គឺគាត់ជាភេទទី៣ (ខ្ទើយ) ដែលគាត់ស្រលាញ់ភេទដូចគ្នា ហើយគាត់យកយើងទៅនៅជាមួយ អាហ្នឹងចំណុចទី២ ។ អ៊ីចឹងអ្នកទាំងអស់គ្នាស្តាប់ឱ្យទាន់ អត់មានស្រីក្មេង ណាស្អាត ហើយគេទៅយកអ្នកទាំងអស់គ្នាមកចិញ្ចឹម នៅជាមួយហើយ គេឱ្យលុយអ្នកទាំងអស់គ្នាទេ គឺវាអត់មានទេ វាអត់មានទៅនៅលើផែនដីនេះ គឺអត់មានហ្មង ខ្ញុំហ៊ាននិយាយអ៊ីចឹង អ្នកទាំងអស់គ្នាគិតថា សំណាង ណាស់ បើសិនជាមានមនុស្សស្រីក្មេងដូចខ្ញុំអ៊ីចឹង ហើយគេយកអ្នកទាំងអស់គ្នាទៅនៅជាមួយ រួចគេឱ្យលុយច្រើនប៉ុណ្ណឹង វាអាស្ចារ្យហើយ ប៉ុន្តែវាអត់អាចមានទេ រឿងហ្នឹងវាអត់អាចកើតឡើងទេ…”។

ស្រីស្អាតដដែល បានបញ្ជាក់បន្តទៀតថា “ខ្ញុំទទួលស្គាល់ថា ខ្ញុំអ្នកផុស ខ្ញុំអ្នកសរសេរដោយខ្លួនឯង ផ្ទាល់ដៃរបស់ខ្ញុំ ប៉ុន្តែអ្នកទាំងអស់គ្នា ប្រសិនបើយល់ព្រមធ្វើការងារមួយហ្នឹង គឺខ្ញុំនឹងបញ្ជូនអ្នកទាំងអស់គ្នាឱ្យទៅខាងគាត់ អ្នកទាំងអស់គ្នាអាចទៅនៅជាមួយគាត់បាន ប៉ុន្តែអ្នកទាំងអស់គ្នាអាចឆាតមកខ្ញុំ ហើយខ្ញុំត្រូវមើលរូបរបស់អ្នកទាំងអស់គ្នាសិន ហើយសួរពីរាងកាយអីសិនដែរ ហើយបន្ទាប់មក ទើបខ្ញុំបញ្ជូនឱ្យទៅធ្វើតេស្តជាមួយគាត់ បើជាប់ អាចបានប្រាក់ខែ ចន្លោះពី ១២០០ដុល្លារ ទៅ២០០០ដុល្លារ ហើយខ្ញុំនិយាយនេះ គឺជារឿងពិត មិនមែនជារឿងលេងសើចទេ ប៉ុន្តែដូចខ្ញុំនិយាយអ៊ីចឹង គឺអត់មានមនុស្សស្រីក្មេងស្អាត គេទៅនៅជាមួយអ្នកទាំងអស់គ្នា ហើយឱ្យលុយអ្នកទាំងអស់គ្នាទេ។ ខ្ញុំរកនេះ គឺរកឱ្យមនុស្ស ៣នាក់ គាត់ពឹងឱ្យខ្ញុំរកឱ្យគាត់ ហើយខ្ញុំក៏សម្រេច ចិត្តថា ផុស Status ប៉ុន្តែខ្ញុំអត់គិតថាវាមានការឆាតមកខ្ញុំច្រើនដល់ថ្នាក់ហ្នឹងទេ ។ ៣នាក់ហ្នឹង ទី១-គឺគាត់អ្នកស្រលាញ់ភេទដូចគ្នា អាចនិយាយបានថា គាត់ជាមនុស្សប្រុស ហើយគាត់ត្រូវការក្មេងប្រុស ទៅនៅជាមួយគាត់ ហើយប្រាក់ខែដូចគ្នា ប៉ុន្តែស៊ីសងលើអ្នកទាំងអស់គ្នាសម្រេចថា នៅជាមួយគាត់កើតឬអត់? ហើយធ្វើឱ្យគាត់សប្បាយចិត្តបានអត់? នៅកំដរគាត់ពេលយប់ រឿងនៅលើគ្រែអ៊ីចឹងហាស បើសិនជាអ្នកទាំងអស់គ្នាអាច គ្រាន់តែឆាតមកខ្ញុំមក ហើយផ្ញើរូបផ្ញើអីមក និយាយពីកម្ពស់ ភិនភាគហើយ បានខ្ញុំបញ្ជូនអ្នកទាំងអស់គ្នាទៅគាត់ ហើយទៅធ្វើតេស្តអីជាមួយគាត់ខ្លួនឯងទៅ ចរចាខ្លួនឯងទៅ។  ហើយមនុស្សទី២- គឺគាត់មនុស្សចាស់ គាត់មនុស្សស្រី តែគាត់មនុស្សចាស់ អាយុចន្លោះប្រហែលជា ៦០ឆ្នាំហើយ ប៉ុន្តែរបៀបថាគាត់ស្អាត គឺស្អាតរបៀបចាស់ នេះបើតាមខ្ញុំមើលឃើញគាត់ ហើយគាត់ត្រូវការក្មេងប្រុស នៅជាមួយគាត់ ២នាក់។ ហើយម្នាក់ទៀតហ្នឹងគឺខ្ញុំ គឺខ្ញុំត្រូវការដែរ តែខ្ញុំត្រូវការស្នេហាពិត ខ្ញុំអត់មានលុយឱ្យទេ ឥឡូវខ្ញុំបានបកស្រាយអស់ហើយ សង្ឃឹមថាអ្នកទាំងអស់គ្នាយល់ អ្នកទាំងអស់គ្នាគិតថាខ្ញុំផុស Status ហ្នឹងខ្លួនឯង ហើយខ្ញុំត្រូវការក្មេងប្រុស មកនៅជាមួយ ហើយខ្ញុំឱ្យលុយមែន? ខ្ញុំផុស Status ហ្នឹងវាជាការពិត នៅស្រុកខ្មែររបស់យើង មិនមែនថាអត់មានទេ គឺមានក្មេងប្រុស ដែលគាត់នៅឱ្យគេចិញ្ចឹម គឺមាន ប្រុសៗស្អាតៗអីហ្នឹងដឹងហើយ គឺសុទ្ធតែគេចិញ្ចឹមទេ ។ បើនៅជាមួយខ្ញុំ អត់បានលុយទេណា តែបើនៅជាមួយពួកគាត់ បានលុយ ហើយបានច្រើនទៀត។ ខ្ញុំនិយាយមែន នៅជាមួយខ្ញុំ មានតែអស់លុយ ចូលដណ្តឹងមក ៦០០០ដុល្លារ ចុះតម្លៃហើយៗណា ៣០ភាគរយ សល់៦០០០ដុល្លារ ហ្វ្រី៥តុ»។

ស្រីស្អាតដដែល បានបន្ថែមថា “ខ្ញុំនិយាយមែនណា គាត់មិនខ្វះទេលុយ ខ្លាចតែយើងទៅនៅជាមួយគាត់មិនបាន នៅតែ ១ថ្ងៃ ២ថ្ងៃ រត់ទេ ព្រោះគាត់ត្រូវការដល់ទៅ ២នាក់ គាត់ខ្វះអីលុយ ហើយខ្ញុំគិតថា មនុស្សប្រុស ដូចជាគ្មានអីត្រូវខូចខាតផង បើនៅជាមួយគាត់ ស៊ីចាយគ្រប់យ៉ាង និយាយទៅ អាចនិយាយបានថា ដូចយើងដកដង្ហើមមក លុយធ្លាក់មកលើយើងហ្មង គ្រាន់តែដកដង្ហើមសោះហ្នឹងណា មិនបាច់នៅដល់ ១ឆ្នាំទេ នៅតែ ៣ខែ៤ខែ ឃើញហើយលុយ។ អ្នកទាំងអស់គ្នាសាកទៅ។ ខ្ញុំសូមបញ្ជាក់ម្តងទៀត ការងារនេះដែរ ប្រសិនបើមានអ្នកធ្វើ បញ្ជាក់គឺគាត់នៅលីវ គាត់អត់មានគ្រួសារ អត់មានសង្សារអីទេ ហើយប្តីគេ គាត់អត់ត្រូវការទេ  គាត់ចាយលុយមកលើយើង គឺគាត់ចង់បានរបៀបថាយើងនៅលីវ ហើយបើយើងមានភាពបរិសុទ្ធ រឹតតែល្អ។ ដូចខ្ញុំនិយាយអ៊ីចឹង ប្រាក់ខែគោល ១២០០ដុល្លារ ប្រសិនបើយើងមានកាយសម្បទាមាំមួន ក៏ដូចជាសុខភាពរបស់យើងល្អ ហើយយើងមានសមត្ថភាព យើងចេះយកចិត្តគាត់ លុយគេចាយលើយើង អត់ចេះស្តាយ។ ឥឡូវខ្ញុំសូមបញ្ជាក់ម្តងទៀត ការងារនេះ អ្នកទី១-ដែលគាត់រកមនុស្សប្រុសនៅជាមួយ គឺគាត់ជាមនុស្សប្រុសដូចគ្នា អាយុប្រហែលជា ២៨ឆ្នាំ គាត់ស្អាតដែរ គាត់មានលុយ គាត់ធ្វើខ្លួនស្អាត គាត់ត្រូវការមនុស្សប្រុស នៅជាមួយគាត់ ២-៣នាក់ គាត់មានលទ្ធភាពចិញ្ចឹម តែសួរថាអ្នកទាំងអស់គ្នាអាចនៅជាមួយគាត់បានអត់? ព្រោះថាគាត់ជាមនុស្សស្រលាញ់ភេទដូចគ្នា តែអារឿងនៅជាមួយគាត់យ៉ាងម៉េច ខ្ញុំសូមអត់និយាយ ព្រោះអីខ្ញុំអត់ដឹងទេ ខ្ញុំគ្រាន់តែផុសរកឱ្យគាត់ទេ។ ទី២-គាត់ពឹងឱ្យខ្ញុំដូចគ្នា គាត់ជាមនុស្សស្រីចំណាស់ អាយុ៦០ជាងហើយ គាត់ត្រូវការក្មេងប្រុសនៅជាមួយគាត់ ប្រាក់ខែ គឺដូចគ្នា ហើយបើយើងចេះយកចិត្តគាត់ គេចាយលុយលើយើងអត់ស្តាយទេ បើមានអ្នកចង់ធ្វើការមួយនេះ ចង់ទៅនៅជាមួយពួកគាត់ គឺអាចឆាតមកខ្ញុំបាន…”។

ក្រោយពីប្រកាសដំណឹងច្រើសរើសប្រុសក្មេង ខាងលើនេះ បានតែ១ថ្ងៃ គឺមកដល់យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ស្រីស្អាតខាងលើ បានបានបញ្ជាក់ថា នាងជ្រើសរើសប្រុសក្មេង បានគ្រប់ចំនួនហើយ៕

RELATED ARTICLES