Friday, March 21, 2025
Homeព័ត៌មានជាតិជួល​សន្តិសុខ​ក្រុម​ហ៊ុន​ឯក​ជន​ទៅ​យាម​ម៉ូតូ​ បែរជា​ទៅ​លួច​ម៉ូតូ​ទៅ​វិញ​

ជួល​សន្តិសុខ​ក្រុម​ហ៊ុន​ឯក​ជន​ទៅ​យាម​ម៉ូតូ​ បែរជា​ទៅ​លួច​ម៉ូតូ​ទៅ​វិញ​

ភ្នំពេញ ៖ ជនសង្ស័យម្នាក់​ជាសន្តិសុខយាមផ្ទះជួលបាន៣ខែបែកគំនិតលួចម៉ូតូមួយ គ្រឿងរត់គេចត្រូវម្ចាស់ម៉ូតូប្រទះឃើញស្រែកឆោឡោផ្អើលប្រជាពលរដ្ឋដេញចាប់ធ្វើឲ្យជនសង្ស័យរត់ទៅ​បុ​កម៉ូតូអ្នកគ្រូបង្រៀននៅសាលាអន្តរជាតិប៊ែលធីដែលមានផ្ទៃពោះ រងរបួសធ្ងន់ ដែលហេតុ ការណ៍នេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង​៧​យប់ ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុចតាមបណ្តោយ២១៧ជិតនិងសាលាអន្តរជាតិប៊ែលធី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ម្ចាស់ម៉ូតូដែលជនសង្ស័យលួចមានឈ្មោះ​ សៀសុខភក្រ្ក័ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងថតរូប ស្នាក់នៅផ្ទះជួលលេខ៥៦ផ្លូវលំ ក្រុមទី១៥ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ណាត់ សុខលី ភេទប្រុស អាយុ២២ឆ្នាំមុខរបរជាសន្តិសុខរបស់ក្រុមហ៊ុនSMS ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិសម្បទាន កាំពីឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ ។ម៉ូតូដែលជនសង្ស័យលួចយកទៅគឺម៉ាក ហុងដាឌ្រីមសេរី២០១៦ ពណ៌ខ្មៅ ពាក់ស្នាក់លេខភ្នំពេញ ១FT៨៥៦៩។

តាមសម្តីពីបុរសម្នាក់​ឈ្មោះ ផន ពុទ្ធា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាប្រធានសន្តិសុខរបស់ក្រុមហ៊ុនSMS ស្នាក់នៅក្នុ​ងក្រុមហ៊ុននៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យបានឲ្យដឹង ថា​នៅមុនពេលកើតហេតុ រូបគាត់បានអោយជនសង្ស័យខាងលើទៅយាមម៉ូតូនៅផ្ទះជួលលេខ៥៦ ផ្លូវលំ ក្រុមទី១៥ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានរយៈពេលបីខែមកហើយលុះដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យខាងលើបែរជាបែកគំនិតលួចយកម៉ូតូមួយគ្រឿងដែលម្ចាស់គេយកដាក់ផ្ញើរជិះរត់ចេញទៅបាត់ដោយសុវត្តិភាព។ លុះពេលដល់ម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែល ម្ចាស់ម៉ូតូចុះមកពីបន្ទប់ជួលមិនឃើញម៉ូតូក៏រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន
អោយជួយស្វែងរក។

បើតាមសម្តីពីបុរសម្នាក់ទៀតដែលជាសន្តិសុខរបស់ក្រុមហ៊ុនSMSបានអោយដឹងថារូបគាត់មានឈ្មោះមួង សុវុធ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំលូប្រាំស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅមុនពេលកើតហេតុ​រូបគាត់បានជិះម៉ូតូមួយគ្រឿងរួមជាមួយប្រពន្ធ បើកបរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ទើបតែចែញពីធ្វើការនៅម្តុំវិទ្យុសំបុកឃ្មុំគោលបំណងទៅផ្ទះនៅម្តុំលូប្រាំ ខណៈពេលមកដល់ចំនុចកើតហេតុរូបគាត់ក៏ប្រទះឃើញជនសង្ស័យឈប់ម៉ូតូនៅទល់មុខសាលាអន្តរជាតិ ប៊ែលធី កំពុងតែអង្គុយស៊ីពោតនៅលើម៉ូតូដែលលួចបាន តែម៉ូតូនោះពុំមានខោអាវនិងស្លាក់លេខនោះទេ ហើយរូបគាត់បំរុងជិះទៅចាប់តែត្រូវជនសង្ស័យខាងលើដឹងខ្លួនទាន់បំរុងជិះរត់គេចខ្លួន តែត្រូវបានរូបគាត់ស្រែកឆោឡោធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោបានជិះម៉ូតូទៅបុកនិងម៉ូតូមួយគ្រឿងទៀតម៉ាក វីវ៉ា ពណ៍ខ្មៅ ពាក់ស្លាក់លេខ  ណ៧៣៥៤ភព១ បើកបរដោយស្ត្រីមានផ្ទៃពោះម្នាក់ ដែលជាគ្រូបង្រៀននៅសាលាប៊ែលធីក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ២១៧ បណ្តាលអោយដួលរងរបួសធ្ងន់ទើបប្រជាពលរដ្ធចាប់ឃាត់ខ្លួនស្វាគមន៍ម្នាក់មួយដៃមួយជើងប៉ោងមុខមើលមិនចង់ស្គាលប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យយកទៅសាកសួរ។

បើតាមសម្តីសារភាពរបស់ជនសង្ស័យខាងលើបានអោយដឹងថារូបគេពិតជាបានលួចម៉ូតូខាងលើនោះមែន ហើយខោអាវម៉ូតូរូបគេបានយកទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវក្នុងតម្លៃ៧០ដុល្លាចំណែកឯស្លាក់លេខម៉ូតូរូបគេបានដោះទុកចោលនៅផ្ទះជួល។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះត្រូវប្រជាពលរដ្ធដឹកទៅសង្គ្រោះនៅមន្ទីពេទ្យរីឯម៉ូតូត្រូវបានសាច់ញាតិយកជួសជុលខ្លួនឯងវិញ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនដើម្បីចាត់ការបន្ត៕

សោល វ៉ាន់ណាល់

 

RELATED ARTICLES