ភ្នំពេញ : នគរបាលព្រហ្មទណ្ឌល្បាត ឃាត់បានជនសង្ស័យ២នាក់ និងថ្នាំកករាមសថ្លា៣កញ្ចប់ តូចហើយយកមកសាកសួរនាំ កាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៦ ខែ កុម្ភះ ឆ្នាំ ២០១៧នៅចំណុចគ្មានលេខទុកចោល តាមផ្លូវលេខ៤៧៤ ក្រុម0២ ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
ជនសង្ស័យទី១មានឈ្មោះ ស៊ូទិនហ្វី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ទមានជ័យ រាជធានីភ្នំពេញ(ជួញដូរ) ជនសង្ស័យទី២មានឈ្មោះ ហ៊ុនស្រីម៉ៅ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅដីឡូត៍កើតហេតុខាងហើយបុរសជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ចពេលឃាត់ខ្លួនថាពេលយកថ្នាំញៀនមកលក់អោយអ្នករើសអេតចាយហើយនិងឹ្លៀតមកជក់បហរើប្រាស់ថ្នាំញៀនផងនៅដីឡូត៍ខាងលើហើយពេលកំពុងជក់ក៏សមត្ថកិច្ចមកដល់ធ្វើការឃាត់ខ្លួនទាំងថ្នាំញៀន៣កញ្ចប់តែម្ដង ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនបានប្រាប់ថា ដោយកម្លាំងជំនាញខណ្ឌល្បាតក្នុងមូលដ្ឋាន ពេលដល់ចំណុចដីឡូត៍គ្មានលេខស្រាប់តែឃើញមានការប្រមូលផ្ដុំគ្នា ហើយដោយសង្ស័យក៏ធ្វើការត្រួតពិនិត្យ និងឃាត់ជនសង្ស័យ២នាក់ស្រី១ ប្រុស១ និងក្រាមសថ្លា៣កញ្ចប់ ហើយយកមកសាកសួរនាំនៅខណ្ឌក្រោយពីសាកសួរនាំជនសង្ស័យទាំង២នាក់បានសារភាពថ្នាំញៀនរបស់ខ្លួនពិតមែន ហើយពេលយកមកលក់អោយស្រ្តីអ្នករើសអេតចាយក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ និងធ្វើការដកហូតវត្ថុតាងរួមមានក្រាមសថ្លា៣កញ្ចប់ថង់តូច សង្ស័យជាថ្នាំញៀននិងឧបករណ៍សំរាប់ជក់ប្រើប្រាស់ថ្នាំញៀន១កំប្លេ និងលុយខ្មែរ១២៥០០រៀលនិងទូរស័ព្ទចិនចំនួន៣គ្រឿង ហើយកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការបន្ត ៕
ឃាត់បុរសនិងស្រ្តីជួញដូរ និងដកហូតថ្នាំញៀន៣កញ្ចប់
RELATED ARTICLES