Friday, March 28, 2025
Homeព័ត៌មានជាតិម្តាយ​យំឱប​កូន​ស្រី មុន​ទៅ​មណ្ឌល​កែ​ប្រែ ដោយ​សារ​អំណាច​​គ្រឿងញៀន

ម្តាយ​យំឱប​កូន​ស្រី មុន​ទៅ​មណ្ឌល​កែ​ប្រែ ដោយ​សារ​អំណាច​​គ្រឿងញៀន

ភ្នំពេញ ៖ គូរសង្សារមួយគូ បន្ទាប់​ពីដាក់ចិត្តលង់កាយធ្លាក់ខ្លួន ប្រលូកទៅនឹងល្បែងគ្រឿងញៀន​ល្មើសទៅនឹងច្បាប់សង្គម ដែលបច្ចុប្បន្ន សង្គមកំពុងយកចិត្តទុកដាក់ អាជ្ញាធរ សមត្ថកិច្ចកំពុងយុទ្ធនាការបង្ក្រាប ទាំងការជួញដូរ ទាំងអ្នកប្រើប្រាស់ ហើយបង្ក្រាបចាប់ខ្លួនបាន ជាបន្តបន្ទាប់ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ ចំណែកឯគូរសង្សារវ័យក្មេងមួយគូរ ដែលរួមគ្នា ប្រព្រឹត្ត សេពគ្រឿងញៀន ហើយត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍កន្ទោក ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមក នៅក្នុងផ្ទះគ្មានលេខ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ យកមកសាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី រហូតដល់ព្រឹកថ្ងៃទី០៧ ខែកុម្ភាៈ នេះក្រោយពីសម្រេចជាផ្លូវការ ពីសំណាក់ តុលាកា បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលកែប្រែឱកាសខ្ញុំ  ។

គូរស្នេហ៍មួយគូរខាងលើ ភាគីខាងប្រុស មានឈ្មោះ តឿ ម៉ាទីន អាយុ១៩ឆ្នាំ ម៧ខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ។ ភាគីខាងស្រី មានឈ្មោះ ផល រតនា អាយុ១៨ឆ្នាំ មុខរបរ គ្មាន មានទីលំនៅ ភូមិ សង្កាត់ជាមួយគ្នា ។

តាមប្រភពពីសាច់ញាតិ បានឲ្យដឹងថា ធាតុពិត ត្រូវបានបែកធ្លាយ ហើយនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ មុននឹងសមត្ថកិច្ចបញ្ជូនខ្លួនជនជាប់ចោទទៅមណ្ឌលកែប្រែ នារីវ័យក្មេងខាងលើ មានប្តី មានទាំងកូនស្រីម្នាក់ អាយុជាង៤ខែ ខណៈដែលប្តីរៀបការត្រឹមត្រូវ បានចាកចេញទៅធ្វើការការ សំណង់តាមខេត្តបាត់ៗ បែជានារីកូនមួយ ឥតព្រួយពីតណ្ហា ទោះប្តីទៅឆ្ងាយទីណាក៏ដោយ នាងបាន បង្កាត់ភ្លើងស្នេហ៍ជាមួយយុវជន តឿ ម៉ាទីន យ៉ាងផ្អែមល្ហែម មិនស្វិតទេបេះដូង ព្រោះមានកម្លោះ វ័យក្មេង ស្អំឲ្យ ឈានទៅដល់ចាក ចុះចោល ផ្ទះដាច់យប់ នាំគ្នាប្រព្រឹត្ត សេពគ្រឿងញៀន ជាការកំដរអាម្មណ៍ ស្អំដូងចិត្ត ត្បិតប្តីមិននៅ ។

ទីបំផុតអ្វីដែល គូរស្នេហ៍លួចលាក់ ស្រីផឹតក្បត់ខាងលើ មិនអាចលាក់បាំងជិតឡើយបន្ទាប់ពី ជ្រើសរើស ចាប់យកដៃគូរស្នេហ៍ លួចរួមមេត្រី លាក់ពីភ្នែកប្តី ចូលខ្លួនបករឡូកនឹងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាំទៅចំណាត់ការទៅតាមផ្លូវច្បាប់ ។

នារីជាប់ចោទ រួមជាសង្សារ ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យចាប់បញ្ជូនខ្លួនទៅកាន់តុលាកា ។ លទ្ធផល អំណាចនៃទង្វើរការប្រព្រឹត្ត ឈានទៅដល់ តុលាកាសម្រច ឃុំខ្លួនគូរស្នេហ៍ខាងលើនៅមណ្ឌលកែប្រែឱកាសខ្ញុំ ខន្ឌសែនសុខ ។

នារីជាប់ចោទ អ្វីជាលទ្ធផល ក្ន៧ងឆាកជ៏វិត ជួបនូវវិប្បដិសេរី យំឱបកូនស្រី មុនឡើងរថយន្តបូ៉លីសទៅកាន់មណ្ឌល ក្នុងសម្តីយំខ្សឹកខ្សួលអួលដើមក ម៉ែខុសហើយកូន ឲ្យម៉ែសូមទោស៕

 

RELATED ARTICLES