Friday, March 28, 2025
Homeព័ត៌មានជាតិដាក់​គោល​ដៅពិនិត្យច្បាប់ច​រាចរណ៍​ ឃាត់បានមុខ​សញ្ញាលួច​​ម៉ូតូ​២នាក់

ដាក់​គោល​ដៅពិនិត្យច្បាប់ច​រាចរណ៍​ ឃាត់បានមុខ​សញ្ញាលួច​​ម៉ូតូ​២នាក់

ភ្នំពេញ: កម្លាំងអត្តរាគមន៍ខណ្ឌសែនសុខ បានសហការណ៍ជាមួយន​គរបាល​ចរាចរណ៍ខណ្ឌ ធ្វើការឃាត់ខ្លួនយុវ​ជន​០២នាក់ ជាប់ពាក់ព័ន្ធសង្ស័យជាមុខសញ្ញាលួចម៉ូតូ និងដកហូតឧបករណ៍ល្មើសមួយចំនួន។ ហេតុការណ៌នេះ​កើត​ឡើងកាល​ពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវ២០០៤ភូមិស្លែងរលើង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យទី១-ឈ្មោះ ម៉ៅ មឿន អាយុ២០ឆ្នាំមុខរបរមិនពិត ប្រាកដស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតភូមិបឹងកន្សែងឃុំឡាបាសៀក ស្រុកបាឡុងខេត្តរតនៈគិរី។ ទី២-ឈ្មោះអាំង សិលា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ ខណៈកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខសហការណ៍ជាមួុយផ្នែកចរាចរណ៍ ដាក់គោដៅត្រួតពិនិត្យច្បាប់ល្មើសចរាចណ៍ជើងគោក នៅចំណុចខាងលើបានឃើញជនសង្ស័យកំុពុងជិះម៉ូតូមួយគ្រឿងម៉ាកSUZUKI NEXពណ៌ ស

មិនមានពាក់ស្លាកលេខឌុបគ្នាឆ្លងកាត់ចំណុចគោលដៅ ដោយសង្ស័យក៍ហៅត្រួតពិនិត្យ ស្រាប់តែម៉ូតូមិនមានឯកសារអ្វីទាំងអស់ និងនៅជាប់ខ្លួនឃើញមានដែកលួសជាឧបករណ៍ឆ្កឹះសោរចំនួន២សសៃជាប់ខ្លួន ពេលនោះ​កម្លាំងសមត្ថកិច្ចក៍ឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ម៉ូតូនិងដែកលួសនៅជាប់សោរម៉ូតូនេះ ជារបស់ឈ្មោះជុក បានប្រគល់អោយពួកខ្លួនយកទៅលក់នៅខេត្តកំពង់ស្ពឺ ខណៈជិះមកដល់ចំណុចខាងលើ ក៏ជួបសមត្ថកិច្ចឃាត់​ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

RELATED ARTICLES