Friday, March 28, 2025
Homeព័ត៌មានជាតិបុគ្គលិក​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ជីវិត​បើក​រថយន្ត​បុក​ម៉ូតូ​ចត​តាម​ផ្លូវ

បុគ្គលិក​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ជីវិត​បើក​រថយន្ត​បុក​ម៉ូតូ​ចត​តាម​ផ្លូវ

ភ្នំពេញ ៖ ស្រ្តីជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងជីវិតម្នាក់ដោយសារតែបើករថយន្ត គេចពីម៉ូតូមួយ​គ្រឿងរកបុករបាំងថ្មពុះចែកទ្រូងផ្លូវខំប្រឹងបួង​ចង្កូតជ្រុលទៅបុកម៉ូតូមួយ គ្រឿងដែលម្ចាស់បានចតទុកចោលលើចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតម៉ូតូតែមិនមានអ្នករងរបួសទេ គ្រោះថ្នាក់នេះ​បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៦  ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុចមុខព្រះវិហារ ចិន ហៅតាកាប៉ោង  ស្ថិតតាមបណ្ដោយ មហាវិថីសហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភព័តមានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញស្ដ្រីម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 2E 0429 ​បើកបរតាមផ្លូវខាងលើក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបានបើកជ្រែពីមុខរថយន្ត​ធ្វើឲ្យអ្នកបើករថយន្ត​ខ្លាចបង្កគ្រោះដល់ខាងម៉ូតូទើបម្ចាស់រថយន្តបង្ខំចិត្តបើកគេច ពីម៉ូតូមួយគ្រឿងនោះហើយវិះនឹងបុករបាំងថ្មពុះចែកទ្រូងផ្លូវទើបរថយន្តបានយកចង្កូតមកខាងស្តាំក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកវីវ៉ាពណ៌ក្រហម ​ពាក់ស្លាកលេខ រ ២៥៨៩ ភព១ ដែលបានចតទុកលើចិញ្ចើមផ្លូវហើយ​ម្ចាស់ម៉ូតូ​បានឡើងទៅទិញស្បែកជើង ជជុះដែលគេដាក់លក់ជាប់របងព្រះវិហារចិននោះ ​បណ្ដាលអោយម៉ួតូមួយគ្រឿងនោះនៅ កៀបក្រោមរថយន្តអូសប្រមាណជា២០ម៉ែត្រទើបបានរថយន្តឈប់ ។

​​សាក្សីនៅកន្លែងកើតហេតុម្ចាស់រថយន្តខាងលើគឺជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតប្រូដិនសល ហើយរូបគាត់ទើបតែចេញពីធ្វើការគោលបំណងបើករថយន្តត្រលប់ទៅ ផ្ទះវិញ។

ក្រោយពេលកើតហេតុខាងម្ចាស់រថយន្តដែលជាស្ដ្រីម្នាក់នេះ​យល់ថាមិនចង់មានរឿង វែងឆ្ងាយ​បានទទួលខុសត្រូវទាំងស្រុងពីការខូចខាតម៉ូតូខាងលើងបានយល់ ព្រមយកម៉ូតូដែលរងគ្រោះ​ទៅជួសជុលអោយស្អាតវិញដើម្បីបញ្ចប់រឿងនៅនិង កន្លែងកើតហេតុ ៕

សោល វណ្ណៈ

RELATED ARTICLES