ភ្នំពេញ ៖ សង្ស័យស្រវឹងស្រាបើករថយន្តបត់ឆ្វេងក្នុងល្បឿនលឿនជ្រុលទៅបុកផ្ទះជួស ជុលម៉ូតូនិង អ៊ុតសក់បណ្តាលឲ្យបាក់ទ្វារនិងខូចខាតរបស់របរនៅក្នុងផ្ទះមួយចំនួន តែមិនមានអ្នករងរបួសទេ ដែលគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៧នៅផ្ទះជួសជុលម៉ូតូនិងអ៊ុតសក់យីហោ ស្រីអូនទាន់សម័យ ភូមិដំណាក់ធំ៤សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក
តាកូម៉ា ពណ៌ស្លែ ពាក់ស្លាក់លេខភ្នំពេញ ២AI2474ជិះគ្នា៣នាក់សុទ្ធតែបុរសក្នុងស្ថាន ភាពស្រវឹងបើកបរទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវបេតុងអត់លេខ ខណះពេលមកដល់ចំនុចកើតហេតុបានបួងចង្កូតបត់ឆ្វេងក៏ជ្រុលទៅបុកបាក់ទ្វារផ្ទះជួស ជុលម៉ូតូនិងផ្ទះអ៊ុតសក់ ស្រីអូន ធ្វើឲ្យខូចខាតទ្វារផ្ទះនិងរបស់របរមួយចំនួននៅក្នុងផ្ទះ តែមិនមានរងរបួសដល់អ្នកបើកបរទេ ចំណែករថយន្តបង្កបែកកង់មុខខាងឆ្វេងត្រូវបាន អ្នកបើករថយន្តបង្កព្យាយាមបើករត់គេចបានប្រមាណ៥០ម៉ែត្រទើបឈប់ហើយនាំគ្នាចុះពី លើរថយន្តគេចខ្លួនអស់ ។
ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចបានធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅអធិការដ្ធានខណ្ឌមានជ័យរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕
សោល វ៉ាន់ណាល់