Friday, July 18, 2025
Homeព័ត៌មានជាតិកូន​កំលោះ​ក្រមុំពិការ​ភ្នែក ដឹក​ដៃគ្នា​ចូល​រោង​ការ

កូន​កំលោះ​ក្រមុំពិការ​ភ្នែក ដឹក​ដៃគ្នា​ចូល​រោង​ការ

ភ្នំពេញ ៖ គូស្នេហ៍ជាជនពិការមួយគូ បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការ ដោយរៀបចំ ពិធីជ័យមង្គលតាមលំដាប់លំដោយប្រពៃណី កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ក្នុងបរិវេណមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ជាប់ គ្រួសារថ្មី តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

គូស្នេហ៍ជនពិការដែលដឹកដៃគ្នាចូលរោងការនេះ ភាគីកូនកំលោះ មានឈ្មោះស៊ីន ថន ចំណែកភាគីកូនក្រមុំ មានឈ្មោះហេង លក្ខិណា។

ពិធីមង្គលការកូនកំលោះក្រមុំជាជនពិការ ភ្នែកនេះ បានប្រារឰឡើងតាមបែបបទប្រពៃណី តាំងពីវេលាព្រឹកព្រលឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយមានការចូលរួមពីលោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១នៃកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង មានវត្តមានថ្នាក់ដឹកនាំ សិល្បករ សិល្បការិនី ព្រមទាំងបងប្អូនជនពិការចូលរួមយ៉ាងច្រើន កុះករផងដែរ។

យោងតាមទំព័រ័ហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ឱ្យដឹងកាលពី ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ទិដ្ឋភាពរួមនៃពិធីរៀបអាពាហ៍ពិពាហ៍ កូនក្រមុំ ពិការភ្នែក និងកូនកំលោះពិការ នាព្រឹកនេះ ហើយក្រុមសិល្បៈយើងនឹងចូលរួមបម្រើអាហារ និងភេសជ្ជៈ ព្រមទាំងជួយដួសបាយម្ហូបដល់ ជនពិការភ្នែកក្នុងកម្មវិធីរៀបការកូនកំលោះ ក្រមុំដ៏គួរឱ្យអាណិតនេះ!!! វត្តមានមិត្តភក្តិ ទាំងអស់គ្នា គឺជាការរួមចំណែកជួយលើកទឹក ចិត្តដល់ជនពិការភ្នែក និងពិការកាយសម្បទាផ្សេងៗ!!! កម្មវិធីលាងសាយភោជ នឹងរៀបចំ នៅភោជនីយដ្ឋាន ផ្ទះម៉ែក្មេក២ ជ្រោយចង្វា ផ្លូវ 6A”

គួរបញ្ជាក់ថា ពិធីរៀបអាពាហ៍ពិពាហ៍ កូនកំលោះក្រមុំពិការភ្នែកនេះ រៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ មណ្ឌលកុមារកំព្រាភ្នំពេញថ្មី ស្ថិតក្នុងខណ្ឌសែនសុខ ចំណែកពិធីទទួលភ្ញៀវពិសាភោជនាហារ នឹងរៀបចំឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃដដែល នៅឯភោជនីយដ្ឋានផ្ទះម៉ែក្មេក២ ស្ថិតក្នុងសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា ដោយមានភ្ញៀវ កិត្តិយសជាជនពិការចូលរួមប្រមាណ៦០នាក់ ព្រមទាំងសិល្បករសិល្បការិនី និងសប្បុរសជនជាច្រើនរូបទៀតផង៕”

RELATED ARTICLES