Friday, July 18, 2025
Homeព័ត៌មានជាតិម៉ូតូ៣​គ្រឿង​បុក​តគ្នា​រង​របួស​ធ្ងន់ និង​ស្រាល​៦​នាក់

ម៉ូតូ៣​គ្រឿង​បុក​តគ្នា​រង​របួស​ធ្ងន់ និង​ស្រាល​៦​នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៦នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរារណ៍មួយរវាងម៉ូតូធំម៉ាន CBR ជិះក្នុងស្ថានភាពស្រវឹង ទៅបុកម៉ូតូស្មាស់វីពីក្រោយ ខណៈកំពុងជិះស្របទិសគ្នានិងបន្តទៅបុកម៉ូតូស្មាស់រីវ៉ូមួយ គ្រឿងទៀតដែលចតនៅតាមផ្លូវ កាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត្រឈាន ចូលថ្ងៃទី៧ កុម្ភះ ២០១៧ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញម៉ូតូបង្កម៉ាកCBR ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1CE-3883​ជិះគ្នា២នាក់​ តាមផ្លូវ២០០៤ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ចំណែកឯម៉ូតូស្មាស់វីពណ៍ខ្មៅ ​ពាក់ស្លាកលេខភ្នំពេញ1BH-2290 ជិះគ្នា២នាក់ស្របទិសគ្នាខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូ CBR រ៉េទៅបុកម៉ូតូស្មាស់វីពីក្រោយពេញទំហឹង បណ្តាលអោយអ្នកជិះម៉ូតូទាំង សងខាងរងរបួសធ្ងន់ម្នាក់​និងស្រាលម្នាក់ដូចគ្នា ។

សាក្សីបានបន្តទៀតថា ដោយម៉ូតូCBRមិនទាន់អស់ល្បឿនបានជ្រុលទៅបុកម៉ូតូមួយគ្រឿង ទៀតម៉ាកស្មាសរីវ៉ូពណ៌ខ្មៅ ​ពាក់ស្លាកលេខ1AC-1670ជិះគ្នា២នាក់បណ្តាលអោយ របួសធ្ងន់៣នាក់និងស្រាល៣នាក់​។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់៣នាក់ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជនដឹកយកទៅ ព្យាបាល ចំណែកអ្នករងរបួសស្រាល​នៅដោះស្រាយនៅកន្លែងកើតហេតុ​ដោយម្នាក់ៗ​ប្រកែកគ្នារកត្រូវរៀងខ្លួនទើបហៅសមត្ថកិច្ចជំនាញអោយមកវាស់វែង យកទៅរក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

ថោង ធីម

RELATED ARTICLES