Friday, July 18, 2025
Homeព័ត៌មានជាតិជិះ​ម៉ូតូ​បុក​រថយន្ត​ដឹក​ទំនិញ​ចត​តាម​ផ្លូវ​រង​របួស​ធ្ងន់​

ជិះ​ម៉ូតូ​បុក​រថយន្ត​ដឹក​ទំនិញ​ចត​តាម​ផ្លូវ​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ បុរសម្នាក់ជិះ​ម៉ូតូលឿនពេកជ្រុលទៅបុករថយន្តដឹកទំនិញចតតាមផ្លូវពេញទំហឹង បណ្តាល​ឲ្យ​​រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង​10និង៣៥នាទីយប់ថ្ងៃទី៦ ខែកុម្ភៈ តាមបណ្តោយផ្លូវបេតុងច្រកចូលរោងចក្រដំបូលខៀវស្ថិតនៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​

ម៉ូតូរងគ្រោះម៉ាក​​ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FF7243​ ​បើកដោយបុរស ម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុង ល្បឿនលឿនជ្រុលទៅបុករថយន្តដឹកទំនិញប្រភេទ
យីឌុបម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A6614ចត​នៅតាមផ្លូវ បណ្តាលឲ្យ​ដួលរងរបួសបែកមុខមាត់សន្លប់ស្តូក​ ។

តាមប្រភពព័ត៌មានពីអ្នក​ឃើញហេតុការណ៍នៅកន្លែងកើតហេតុអោយដឹងថា មុនពេលកើតគេបានឃើញបុរសម្នាក់បើកម៉ូតូលឿនមិនបានចាប់ហ្វ្រាំងម៉ូតូមិនទាន់ហើយជ្រុលទៅបុករថយន្តចតស្ងៀមពេញទំហឹងបានធ្វើអោយបុរសម្នាក់ដួលទៅថ្នល់រីឯម៉ូតូវិញបានបែកបាក់ក្បាំងមុខ។

ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ត្រូវសង្គ្រោះគ្លីនិករស្មីដឹកយកទៅព្យាបាល ទើបសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយធ្វើការវាស់វែងម៉ូតូរងគ្រោះនិងរថយន្តយកទៅរក្សាទុកនៅ​អធិកាដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេល
ក្រោយ៕

នូ​ ផាន់ណា

RELATED ARTICLES