Sunday, January 19, 2025
Homeព័ត៌មានជាតិបុរស​ប្រមឹក ចងកស្លាប់​កៀន​ជណ្តើរ​ផ្ទះ

បុរស​ប្រមឹក ចងកស្លាប់​កៀន​ជណ្តើរ​ផ្ទះ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ តែងផឹកស្រ ស្រវឹងជាប់ជាប្រចាំ រហូតដល់បាត់បង់ស្មារតី ម្ចាស់ការ និយាយលែងដឹងខុសត្រូវ ទីបំផុត ក្រោយពីផឹកស្រាស្រវឹងជោក ក៏សម្រេចចងក ស្លាប់យ៉ាងអាណោចអាធ័ម កាលពីព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ ជនរងគ្រោះ ស្ថិតក្នុងភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង។

បុរសរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះឡាយ ថាវ អាយុ៣៨ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ គឺជាមនុស្ស ប្រមឹកតែងផឹកស្រាជាប់ជាប្រចាំ រហូតដល់ក្លាយ ជាមនុស្សលែងដឹងខុសត្រូវ។ នៅមុនពេលកើត- ហេតុ កាលពីយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីផឹកស្រាស្រវឹងជោក ជនរងគ្រោះ បានចូលដេកដូចធម្មតា ចំណែកក្រុមគ្រួសារក៏ បានចូលសម្រាករៀងៗខ្លួនដោយមិនបានចាប់ អារម្មណ៍អ្វីដែរ។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលក្រុម គ្រួសារក្រោកពីដំណេក ចុះមកក្រោមផ្ទះ ក៏ស្រាប់ តែប្រទះឃើញជនរងគ្រោះបានចងកនៅជាប់ នឹងជណ្តើរផ្ទះស្លាប់បាត់ទៅហើយ ក៏ស្រែកឆោ ឡោ​ផ្អើលដល់អ្នកភូមិចោមរោមមើល និង រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួច បញ្ជាក់ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាត ប្រាកដមែន ដោយប្រើខ្សែគោចងកភ្ជាប់នឹង រតផ្ទះក្បែរជណ្តើរបណ្តាលឱ្យដាច់ខ្យល់ស្លាប់។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ សាមឿន

RELATED ARTICLES