Sunday, January 19, 2025
Homeព័ត៌មានជាតិប្រទះ​ឃើញ​ជន​បរទេស​ម្នាក់ ចងកស្លាប់

ប្រទះ​ឃើញ​ជន​បរទេស​ម្នាក់ ចងកស្លាប់

ខេត្តព្រះសីហនុ ៖ ជនបរទេសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដល់កម្រិតណាទេ រហូតគិតខ្លីសម្រេចចិត្តបញ្ចប់ជីវិតខ្លួន ដោយ ចងកធ្វើអត្តឃាត ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដីឡូត៍ មួយកន្លែង ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ។

ជនរងគ្រោះដែលប្រជាពលរដ្ឋប្រទះឃើញ ចងកធ្វើអត្តឃាតនេះ មានឈ្មោះ HAITINGER MAREK ភេទប្រុស អាយុ៤៧ ឆ្នាំ មានមុខរបរពាណិជ្ជករ ជនជាតិឆែក កាន់ លិខិតឆ្លងដែនលេខ ៣៩២៦៩៥៩៦ ផុតកំណត់ ឆ្នាំ​២០១៩ ចូលមកកម្ពុជាតាំងពីឆ្នាំ២០១២។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ទីតាំងកើតហេតុ ជាផ្ទះចាស់របស់ ប្រជាពលរដ្ឋទុកចោលគ្មានមនុស្សស្នាក់នៅជា យូរណាស់ហើយ និងមានសភាពទ្រុឌទ្រោម ណាស់ទៅហើយ។ ចំណែកជនរងគ្រោះ គ្មាន អ្នកណាម្នាក់ដឹងថា គេស្នាក់នៅទីកន្លែងណា មកពីណាដែរ និងមានវិបត្តិផ្លូវចិត្តរឿងអ្វីដែរ លុះដល់កើតហេតុ មានប្រជាពលរដ្ឋដើរឆ្លង- កាត់នៅទីនោះ ស្រាប់តែប្រទះឃើញជនរង គ្រោះមកចងកធ្វើអត្តឃាតផ្ទះកើតហេតុ ស្លាប់ បាត់ទៅហើយ ដោយយកខ្សែចង់ភ្ជាប់ជាមួយ ធ្នឹមផ្ទះ និងយកក្រណាត់ខ្មៅរុំមុខទៀតផង ទើប បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់ សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានប្រទះឃើញមនុស្សចងកធ្វើអត្តឃាត កម្លាំង សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បី ធ្វើកំណត់ហេតុ កោសល្យវិច័យ ដោយសមត្ថ- កិច្ចបានប្រទះឃើញកាបូបស្ពាយមួយនៅក្បែរសពជនរងគ្រោះ ពណ៌ខ្មៅ មានលិខិតឆ្លងដែន និងសម្ភារៈមួយចំនួន ទើបសមត្ថកិច្ចស្គាល់អត្ត- សញ្ញាជនរងគ្រោះ។

ប្រភពខាងលើបញ្ជាក់ថា បើតាមការ សន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះអាចស្លាប់ប្រហែលម៉ោង? រំលងអធ្រាត្រឈានចូលថ្ងៃទី ០៧ ខែកុម្ភៈ ដោយជំហានដំបូង ជនរងគ្រោះ អាចស្លាប់ ដោយសារចងកធ្វើអត្តឃាតខ្លួន តែយ៉ាងសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ ដើម្បី រកមូលហេតុស្លាប់ជនរងគ្រោះជាបន្តទៀត។

សពជនរងគ្រោះត្រូវបានបញ្ជូនមករក្សា ទុកនៅមន្ទីរពេទ្យបង្អែកចំការចេក រង់ចាំក្រុម គ្រួសារ ឬតំណាងស្ថានទូត មកទទួលយកទៅ ចាត់ចែងបន្ត៕

 

RELATED ARTICLES