Wednesday, May 22, 2024
Homeសង្គម និងជីវិតគ្រូសូត្រស្តាំវ៉ៃ...នេនតូចបែ...កឈា...ម ភ័យព្រះកាយ រត់ចោលវត្ត

គ្រូសូត្រស្តាំវ៉ៃ…នេនតូចបែ…កឈា…ម ភ័យព្រះកាយ រត់ចោលវត្ត

ខេត្តព្រៃវែង ៖ នេនតូច មួយអង្គ ត្រូវបានភិក្ខុជាគ្រូសូត្រស្ដាំ ធ្វើទារុណកម្ម ដោយវាយនឹងរំពាត់បន្ទះរនាប បែកឈាមពេញខ្នង លុះបែកធ្លាយរឿងនេះ ភិក្ខុបង្កហេតុ ភ័យព្រះកាយ បាននិមន្តរត់គេចចោលវត្តបាត់ស្រមោល។ហេតុការណ៍នេះ កើតឡើងនៅវត្តអង្គប្រសូត្រ (ហៅវត្តទ្រា) ស្ថិតនៅភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

នេនតូចរងគ្រោះ មានព្រះនាម ផៃ ធូ ព្រះជន្ម ១៩វស្សា ទីកន្លែងកំណើត ភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកភិក្ខុបង្កហេតុ ព្រះនាម គាត វិសាល តួនាទីគ្រូសូត្រស្ដាំនៅវត្តអង្គប្រសូត្រ (ហៅវត្តទ្រា)។បើតាមព្រះបញ្ញាបទីបោ ឡាយ រឹត ព្រះចៅអធិការវត្តអង្គប្រសូត (ហៅវត្តទ្រា) បានឲ្យដឹងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ថា ពិតជាមានករណីនេះកើតឡើងក្នុងវត្តរបស់ព្រះអង្គ ប្រាកដមែន ប៉ុន្តែព្រះអង្គមិនសូវដឹងរឿងច្បាស់នោះទេ ខណៈដែលវាបានកើតឡើងកាលពី ៤-៥ថ្ងៃមកហើយ ក្នុងអំឡុងពេលដែលព្រះអង្គពុំបានគង់នៅក្នុងវត្ត។

ករណីនេះ ព្រះអង្គបានហៅភិក្ខុដែលជាគ្រូសូត្រស្ដាំ មកណែនាំ និងសម្របសម្រួលគ្នារួចហើយដែរ។ ប៉ុន្តែព្រះគ្រូចៅអធិការវត្ត បានបញ្ជាក់ថា ភិក្ខុ គាត វិសាលសព្វថ្ងៃ ពុំបានគង់នៅវត្តទេ គឺបាននិមន្តទៅភ្នំពេញបាត់ហើយ។

ករណីធ្វើទារុណកម្មនេនក្មេងនេះ ត្រូវបានមហាជនយល់ឃើញថា ជាអំពើសាហាវព្រៃផ្សៃ យង់ឃ្នង ដែលមិនគួរមាននៅក្នុងសង្គមព្រះសង្ឃឡើយ ប៉ុន្តែផ្ទុយទៅវិញ ភិក្ខុ គាត វិសាល គ្រូសូត្រស្ដាំ វត្តអង្គប្រសូត្រ (ហៅវត្តទ្រា) បែរជាអាងសិទ្ធិអំណាច ធ្វើបាប វាយធ្វើទារុណកម្មលើព្រះសង្ឃដែលមានឋានៈតូចទាប ដូចសត្វធាតុ ដែលប្រាសចាកពីតួនាទីរបស់ព្រះសង្ឃ ជាគ្រូសូត្រស្ដាំ និងព្រះវិន័យនៃព្រះពុទ្ធសាសនា។

អាស្រ័យហេតុនេះ មហាជន សូមអំពាវនាវស្នើដល់ព្រះមេគុណ ព្រះអនុគណ មន្ត្រីសង្ឃ និងមន្ទីរធម្មការខេត្តព្រៃវែង មេត្តាចុះស្រាវជ្រាវលើកករណីហិង្សាខាងលើនេះផង ដើម្បីផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសារនេនរងគ្រោះនិ ងត្រួតពិនិត្យមើលអត្តចរិតភិក្ខុ គាត វិសាល កុំឱ្យប៉ះពាល់ដល់ភិក្ខុដទៃ និងសាសនារបស់ជាតិ៕

RELATED ARTICLES