ភ្នំពេញ ៖ លោកយី សុខសាន្ត មន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក ដែល កំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស បាន ផ្ញើកំណាព្យ១ទំព័រ ចេញពីទីដែលលោកកំពុង ត្រូវបានឃុំខ្លួន ដោយលោកបានសរសេររៀប- រាប់នូវប្រធានបទ (ចំណងជើង) ថា “ស្រណោះ អ្នកការពារសិទ្ធិ”។
កំណាព្យដែលនិពន្ធដោយលោកយី សុខ- សាន្ត សរសេរចេញពីពន្ធនាគារព្រៃស មាន ខ្លឹមសារ ទាំងស្រុងដូចខាងក្រោម ៖
ស្រណោះអ្នកការពារសិទ្ធិ (លំនាំបទ ស្វាយលាស់ត្រួយខ្ចី)
ខ្ញុំសែនស្រណោះ អ្នកការពារសិទ្ធិ ត្រូវ គេប្រឌិត ចាប់យកដាក់គុក ក្លែងរឿងយុត្តិធម៌ ជារឿងសំណូក រួចហើយប្រកូក ទម្លាក់កំហុស។
នយោបាយទុច្ចរិត ឥតចេះអៀនខ្មាស ទោះបីដឹងច្បាស់ ជារឿងមិនពិត តែខំកែខៃ ដើម្បីបំបិទ អ្នកការពារសិទ្ធិ មិនឱ្យហាស្តី។
ឱអ្នកកាត់ក្តី ស្តីតាមបញ្ជា ខ្វះកាត់ការពារ យុត្តិធម៌ពិតអើយ! គ្មានឯករាជភាព ដឹងតែ បង្ខិតបង្ខំជីវិត ឥតពិចារណា។
ទោះកាយរងទុក្ខ ក្នុងគុកយ៉ាងណា តែចិត្ត ហានក្លា មិនដែលតក់ស្លុត ជំហររឹងមាំ ប្រកាន់ សុចរិត យុត្តិធម៌មានពិត ឥតប្រឌិតក្លែង”។
គួររំព្ញកថា បុគ្គលិកជាន់ខ្ពស់របស់សមាគម អាដហុក ចំនួន៤រូប រួមមានលោកនី សុខា លោក ណៃ វ៉ង់ដា លោកយី សុខសាន្ត និងអ្នកស្រី លឹម មុនី ព្រមទាំងលោកនី ចរិយា អគ្គលេខាធិការរង គ.ជ.ប ម្នាក់ទៀត សរុប៥នាក់ ត្រូវ បានតុលាការសម្រេចធ្វើការចោទប្រកាន់ពីបទ “សូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូក” ប៉ាន់សាក្សី ពាក់ព័ន្ធសំណុំរឿងអាស្រូវផ្លូវភេទ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។ សព្វថ្ងៃអ្នកទាំង៥កំពុងជាប់ឃុំនៅក្នុងពន្ធនគារព្រៃស៕