Friday, July 18, 2025
Homeព័ត៌មានជាតិខឹង​ឪពុក​ចុង​បណ្តេញ​ចេញពី​ផ្ទះ​ដើរ​អត់​បាយ​២​ថ្ងៃ​ខ្យល់​គ​រដួល​សន្លប់

ខឹង​ឪពុក​ចុង​បណ្តេញ​ចេញពី​ផ្ទះ​ដើរ​អត់​បាយ​២​ថ្ងៃ​ខ្យល់​គ​រដួល​សន្លប់

ភ្នំពេញ ៖ នា​រីវ័យក្មេងម្នាក់ខឹងឪពុកចុងបណ្តេញចេញពីផ្ទះបាន២ថ្ងៃតូចចិត្ត​ចង់រត់ចូលរថយន្តប៉ុនប៉ងសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅឃាត់យកទៅសួរនាំបានបន្តិច ស្រាប់តែខ្យល់គសន្លប់ស្តូកស្តឹង​កាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៧ ខែកុម្ភៈ នៅមុខសាលាបឋមសិក្សាអូដឹម  ស្ថិតនៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

នារីរងគ្រោះមានឈ្មោះ ធារី ហៅ កាំឡៃ  អាយុ១៧ឆ្នាំ រស់នៅភូមិកណ្តាលឃុំវត្តអង្គខាង ត្បូងស្រុកបន្ទាយមាសខេត្តកំពត។

តាមប្រភពពត៌មានពីប្រជាពលរដ្ឋបានអោយដឹងថាមុនពេលកើតហេតុគេឃើញនារីខាងលើដើរនៅតាមបណ្តោយផ្លូវជាតិលេខ៤មកដល់ទល់មុខសាលាបឋមសិក្សាអូដឹមស្ថិតនៅក្នុងសង្កាត់ចោមចៅដោយឃើញនារីរូបនោះដើរឆ្លងកាត់ផ្លូវទៅវិញទៅមកហាក់ដូចជាចង់ ដើរចូលរថយន្តឲ្យបុកស្លាប់ ឃើញដូនេះប្រជាពលរដ្ឋ​បានរាយការណ៍ដល់សមត្ថកិច្ច មកអន្តរាគមន៍និងធ្វើការសួរនាំ ។

​ពេលដែលសមត្ថកិច្ចទៅដល់ក៏បាននាំនារីរូបនោះទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាល​ចោមចៅ​បានបន្តិចដោយ​នារីរងគ្រោះបាននិយាយប្រាប់ថា នាងត្រូវឪពុកចុងបាន ដេញចេញពីផ្ទះនៅខេត្តកំពតទើបនាងជិះរថយន្តឈ្នួលមក​ភ្នំពេញ ពេលមកដល់ភ្នំពេញមិន​ដឹងទៅណាមកទេ ចេះតែដើរទាំងអត់បានហូបបាយទឹក រយៈពេល២ថ្ងៃមកហើយ គ្រាន់តែ សមត្ថកិច្ចឮថាអត់បានហូបបាយរៀបចំទៅទិញបាយ យកមកឲ្យហូបតែមិនទាន់បានទៅ​ទិញផង ស្រាប់តែនារីវ័យក្មេងបនាដួលសន្លប់ស្តូកស្តឹង ។

​ភ្លាមៗនោះមានខាងវិទ្យុនិងសមត្ថកិច្ចបានបញ្ជូននារីរងគ្រោះទៅព្យាបាលនៅសម្ភពចោម​ចៅដឹងខ្លួន​ហើយត្រូវបានខាងវិទ្យុដឹកនាងយកទៅមណ្ឌលបាត់ទៅ ៕

ថោង ធីម

 

RELATED ARTICLES