Tuesday, August 12, 2025
Homeព័ត៌មានជាតិឃាត់​ខ្លួន​អ្នក​​កាសែត​​យុវជន​ម្នាក់​ប្រើ​ប្រាស់​គ្រឿង​ញៀន​

ឃាត់​ខ្លួន​អ្នក​​កាសែត​​យុវជន​ម្នាក់​ប្រើ​ប្រាស់​គ្រឿង​ញៀន​

​ភ្នំពេញ ៖ អ្នក​កាសែត​យុវជន​១រូប​​ត្រូវ​បានសមត្ថកិច្ច​ឃាត់​ខ្លួន​​ឆែក​ឆេរ​រកឃើញ​ថ្នាំ​ញៀន​១កញ្ចប់តូច​ កាលពីវេលា​ម៉ោង​៩​​យប់​ថ្ងៃ​ទី​៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ នៅចំណុចច្រកចូលឌឿងហែម​ក្រោយ​និងក្រុមហ៊ុន​ឃ្យូ​ប៊ី​ ភូមិ​៤​ ក្រុម​៣២​ សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌ​ចំការមន​ ។

ជនសង្ស័យ​មានឈ្មោះ​ យន​ សេង​ ភេទប្រុស​ អាយុ​៥២ឆ្នាំ​ មុខរបរ​អ្នកកាសែត​យុវជន​
ស្នាក់នៅ​ផ្ទះ​ជួល​ ក្រោយ​និងក្រុម​ហ៊ុន​ឃ្យូ​ប៊ី​ ក្រុម​៣២​ភូមិ​៤​ សង្កាត់​ផ្សារ​ដើមថ្កូវ​ ខណ្ឌ​ចំការមន​ ។ដកហូត​ថ្នាំ​ក្រាម​ពណ៌ស​ថ្លា​ចំនួន​១កញ្ចាប់​តូច​ ដែល​ជនសង្ស័យ​ទិញ​ក្នុង​តម្លៃ​១៥០០០រៀល​ ។

​តាម​សំដី​សមត្ថកិច្ច​ បាននិយាយ​ថា​ ពួក​គាត់​កំពុង​តែ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ ខណៈ​ពេល​ក៍ប្រទះ​ឃើញ​ជនសង្ស័យ​ខាលើ​ឈរ​រេរា​គួរឲ្យសង្ស័យ​កម្លាំង​សមត្ថកិច្ច​បានសុំធ្វើការ​ត្រួត​ពិនិត្យ​និង​ឆែក​ឆេរ​ ស្រាប់​តែ​ជ​ន​សង្ស័យ​បានទំលាក់​ថ្នាំ​ក្រាម​ពណ៌ស​ថ្លា​មួយ​កញ្ចប់​តូច​ចោល​កែ្បរ​​ខ្លួន​​​ ក៏ត្រូវ​បានសមត្ថកិច្ច​នាំ​ខ្លួន​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើមថ្កូវ​  ។

នៅពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​បានសារភាពថា​ រូប​គេ​ពិត​ជា​បាន​ទៅទិញ​ថ្នាំ​ញៀន​ពីបុរស​ម្នាក់​នៅ​ខាងក្រោយ​ក្រុម​ហ៊ុន​ឃ្យូ​ប៊ី​ ក្នុង​តម្លៃ​១៥០០០រៀល​ គោលបំណងយកទៅប្រើប្រាស់តែម្នាក់​ឯង​នៅ​ផ្ទះ​ជួល​របស់​ខ្លួន​តែ​មិន​ទាន់​បាន​ប្រើប្រាស់​ផង​​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​តែម្តង​ទៅ​  ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ រូប​គាត់​មិនមែន​ប្រើប្រាស់​ជាប្រចាំ​នោះទេ​ គឺ​គាត់​ចង់​ប្រើ​ប្រាស់​នៅ​ពេល​ដែល​គាត់​ស្រ​វឹង​ស្រាតែប៉ុណ្ណោះ​។

ក្រោយ​ពេល​សាក​សួរ​រួច​ជនសង្ស័យ​ព្រមទាំងវត្ថុតាង​ត្រូវ​បានសមត្ថកិច្ច​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការមន​ដើម្បី​ចាត់​ការ​បន្ត​  ៕

ណន រ៉ាត់

 

RELATED ARTICLES