ភ្នំពេញ ៖ កញ្ញាធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គមនិងជាអតីតយុវជន គាំទ្រគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈចូលបំភ្លឺតុលាការ អំពីសំណុំរឿងប្តឹងលោកសម រង្ស៊ី ប្រធានគណ- បក្សសង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធការចោទប្រកាន់ថានាងទទួលសំណូក ពីសម្តេចហ៊ុន សែន ចំនួន១លានដុល្លារនោះ នាងបានសម្រេចដំឡើងថ្លៃទាមទារសំណង ជំងឺចិត្តពី២៥ម៉ឺនដុល្លារ ដល់៥០ម៉ឺនដុល្លារ បន្ទាប់ ពីលោកសម រង្ស៊ី មុននេះ បានអះអាងថា រឿង នោះជាការពិតហើយលោកបានបង្ហាញភ័ស្តុតាង នៃករណីនេះ។
មុននេះ កញ្ញាធី សុវណ្ណថា បានដាក់ពាក្យ បណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ ពីលោកសម រង្ស៊ី ដែលបានថ្លែងនៅក្នុងទីក្រុង ប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសូកលុយ នាង១លានដុល្លារ។
ក្នុងពាក្យបណ្តឹងនោះ កញ្ញាធី សុវណ្ណថា បានចាត់ទុកថា ការថ្លែងរបស់លោកសម រង្ស៊ី នៅពេលនោះ ជាការលើកឡើងដោយបំផ្លើស ការពិតគ្មានមូលដ្ឋានច្បាស់លាស់ មួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់នាង។ ហេតុ នេះហើយទើបនាងប្តឹងពីបទបរិហារកេរ្តិ៍ជា សាធារណៈ និងទាមទារសំណងជំងឺចិត្ត២៥ម៉ឺន ដុល្លារ។ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅពេលចូលបំភ្លឺតុលាការតាមដីកាកោះរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កញ្ញា ធី សុវណ្ណថា បានដំឡើងថ្លៃសំណង នេះដល់ ៥០ម៉ឺនដុល្លារ ការទាមទារដំឡើងថ្លៃសំណង ជំងឺចិត្តនេះ គឺក្រោយពេលលោកសម រង្ស៊ី បាន បង្ហាញរូបថតនៃការសន្ទនាតាមបណ្តាញសង្គម ដែលលោកអះអាងថាជាការពិតនៃទំនាក់ទំនង រវាងកញ្ញាធី សុវណ្ណថា ជាមួយសម្តេចហ៊ុន សែន។
លោកសម រង្ស៊ី បានសរសេរនៅក្នុងហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី០២ ខែកម្ភៈ ឆ្នាំ២០១៧ ថា “រូបថតទាំងនេះ នៃការសន្ទនាសម្ងាត់មួយ តាមបណ្តាញសង្គម Line ត្រូវបានគេបង្ហោះ ចែកគ្នាមើលទូទាំងប្រទេស តាំងពី២-៣ខែ មុននេះ។ ក្នុងរយៈពេលដែលលោកហ៊ុន សែន មិនបានបដិសេធរូបថតទាំងនេះទេ នរណាក៏ អាចយករូបថតទាំងនេះ ទៅសំអាងបានដែរ ហើយការមិនបដិសេធរូបថតទាំងនេះ ក្នុងរយៈ ពេលនោះ ធ្វើឱ្យគេជឿថា លោកហ៊ុន សែន ទទួលស្គាល់ថា រូបថតទាំងនេះបង្ហាញពីខ្លឹមសារ នៃការសន្ទនាពិតប្រាកដរបស់គាត់ ជាពិសេស ត្រង់ចំណុច ការផ្តល់សំណូកសូកប៉ាន់ចំនួន “៤០០០០០ ៎ ៦០០០០០=១០០០០០០$…”។
ដោយឡែក យោងតាមកំណត់ហេតុស្តាប់ ចម្លើយកញ្ញាធី សុវណ្ណថា របស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ថា “យើង ចែ សុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជ- ធានីភ្នំពេញ ដោយមានលោកស្រីជា ដាវីន ជា ក្រឡាបញ្ជីផង បានសួរចម្លើយរបស់ឈ្មោះធី សុវណ្ណថា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានអង្គការ មានកំណើតនៅភូមិ សួងលិច ឃុំសួងលិច ស្រុកត្បូងឃ្មុំ មានអាសយ- ដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២៧០ ផ្លូវលេខ៥៩៨ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឪពុក ឈ្មោះរុំ សុទ្ធី (រស់) ម្តាយឈ្មោះរ៉េត សុគន្ធា (រស់) ជានីតិជន ដោយមានលោកលី ច័ន្ទតុលា ជាមេធាវីការពារសិទ្ធិ ចូលរួមស្តាប់ចម្លើយ។
សួរ-ចម្លើយ ៖ នាងខ្ញុំសូមជម្រាបជូនថា ចំពោះពាក្យបណ្តឹងចុះថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៧ នោះ នាងខ្ញុំសុំរក្សាទុកខ្លឹមសារទាំង- ស្រុងដដែល ដោយពុំមានអ្វីកែប្រែទេ។
សួរ-ចម្លើយ ៖ មូលហេតុដែលនាងខ្ញុំប្តឹង ពីឈ្មោះសម រង្ស៊ី ដោយកាលពីថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៧ លោកសម រង្ស៊ី បានធ្វើ វេទិកាសាធារណៈ នៅប្រទេសបារាំង ដោយធ្វើ ជាវីដេអូផ្សាយបន្តផ្ទាល់តាមរយៈផេកហ្វេសប៊ុក MJ CNRP FRANCE និយាយចោទប្រកាន់ នាងខ្ញុំថា “ចុះ… ហ៊ុន សែន សូកធី សុវណ្ណថា មួយលានដុល្លារ ម៉េចអាណាមិនធើអីហ៊ុន សែន ផង?…មួយលានដុល្លារ…និយាយលុយនោះ លុយពុករលួយ ទៅសូកឱ្យមនុស្សធ្វើអាក្រក់ថា ឱ្យវាយប្រហារ…ឱ្យរករឿងគណបក្សសង្គ្រោះជាតិ ឱ្យធ្វើបាតុកម្ម ឬជួលនេះ ជួលនោះ…ប្រើ មួយលានដុល្លារ”។ ហើយផេក ដែលមានឈ្មោះ ថា សម រង្ស៊ី បានយកវីដេអូដែលបានកាត់រួច ទៅបង្ហោះនៅក្នុងផេករបស់ខ្លួន។
សួរ-ចម្លើយ ៖ បានជាលោកសម រង្ស៊ី ធ្វើការបរិហារកេរ្តិ៍ខ្ញុំជាសាធារណៈ ដោយសារកាល ពីមុនខ្ញុំធ្លាប់ជាអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ហើយក្រោយមក ខ្ញុំលែងគាំទ្រគាត់វិញ ដោយាសារទង្វើរបស់គាត់ដែលដឹកនាំដោយ ល្បិចកលទុច្ចរិត សន្យាខ្យល់ នយោបាយកំសាក ដោយសារតែនាងខ្ញុំបានប្រកាសជាសាធារណៈ ថា ឈប់គាំទ្រគាត់ ទាំងនេះជាមូលហេតុដែល គាត់ខឹង ទើបគាត់ចេះតែរករឿងនាងខ្ញុំ លាប ពណ៌ និងរកលេសផ្សេងៗ ដើម្បីចោទប្រកាន់ មកលើនាងខ្ញុំ។
សួរ-ចម្លើយ ៖ នាងខ្ញុំសូមបញ្ជាក់ថា ចំពោះ វីដេអូ ទំព័រហ្វេសប៊ុក MJ CNRP FRANCE នៅតែបន្តបង្ហោះវីដេអូដែរនោះនៅឡើយ។ ឈ្មោះសម រង្ស៊ី ចោទប្រកាន់នាងខ្ញុំខាងលើ នោះ ជារឿងមិនពិតទេ។
សួរ-ចម្លើយ ៖ ដូច្នេះនាងខ្ញុំសុំសំណូមពរ ដល់តំណាងអយ្យការ
១-សុំឱ្យធ្វើការចោទប្រកាន់លើលោក ឈ្មោះសម រង្ស៊ី តាមច្បាប់ និងទោសបន្ថែម ទាំងអស់។
២-ប្តឹងសុំទាមទារសំណងជំងឺចិត្ត ចំនួន ២០០ ០០០ ០០០ (ពីររយលាន) រៀល បើសិន ជានាងខ្ញុំទទួលបានប្រាក់សំណងនេះ នឹងយក ទៅអភិវឌ្ឍន៍នៅតាមតំបន់អារ៉ែង។
ចំណាំ ខ្ញុំអស់តែប៉ុណ្ណោះ។
ឈប់សួរ បានអានឱ្យស្តាប់ សាមីខ្លួនបាន ឆ្លើយថា ត្រឹមត្រូវហើយ ហើយសុខចិត្តចុះ ហត្ថលេខា ឬផ្តិតមេដៃជាមួយយើង”។
ក្រោយបញ្ចប់ការឆ្លើយនៅមុខតុលាការ នៅថ្ងៃនោះ កញ្ញាធី សុវណ្ណថា ក៏បានអះអាង ប្រាប់អ្នកយកព័ត៌មានដែរថា ការដែលនាងប្តឹង លោកសម រង្ស៊ី គ្មានអ្នកនយោបាយណានៅពី ក្រោយខ្នងនាងទេ គឺនាងប្តឹងព្រោះលោកសម រង្ស៊ី បរិហារកេរ្តិ៍នាងជាសាធារណៈ ធ្វើឱ្យប៉ះពាល់ ដល់ភាពស្អាតស្អំរបស់នាង។
កញ្ញាធី សុវណ្ណថា បានបញ្ជាក់ថា “ទាក់ទង រឿងហ្នឹង បើលោកសម រង្ស៊ី គាត់មិនបរិហារ- កេរ្តិ៍ខ្ញុំៗប្តឹងគាត់អត់កើតទេ អ៊ីចឹងយើងមិនបាច់ ទៅបង្កើតពាក្យអាចាមអារ៉ាមថា អូ! អ្នកណា នៅពីក្រោយខ្នង ដើម្បីប្តឹងទេ ព្រោះធម្មតា បើ គាត់អត់បរិហារកេរ្តិ៍ខ្ញុំៗម៉េចទៅប្តឹងគាត់កើត! គាត់មិនធ្វើអីខ្ញុំៗក៏មិនទៅប្តឹងគាត់កើតដែរ ហើយ ខ្ញុំចង់បញ្ជាក់ថា មិនចាំបាច់មានអ្នកណានៅពី ក្រោយ មិននៅពីក្រោយទេ ធម្មតាគេវ៉ៃយើង គេបរិហារកេរ្តិ៍យើង អ្នកណាអ្នកប៉ះពាល់ អ្នក ហ្នឹងអ្នកប្តឹង។ អ៊ីចឹងតែប៉ុណ្ណឹង ហើយសម្រាប់ រឿងហ្នឹង មិនខ្វល់ថាអ្នកណា លោកសម រង្ស៊ី ទៀត គាត់និយាយអីទៀតប៉ះពាល់ខ្ញុំ គឺខ្ញុំប្តឹង តែម្តង ហើយធម្មតា ខ្ញុំអត់ខ្វល់ទេ ខ្ញុំត្រូវការ ភាពស្អាតស្អំឱ្យខ្លួនឯង អ្នកណាចង់មាន Comment ម៉េច អាហ្នឹងជាការយល់ឃើញរបស់គាត់ ប៉ុន្តែបើហ៊ាន Comment ដូចសម រង្ស៊ី គាត់ និយាយចោទប្រកាន់អ៊ីចឹងគឺអាចប្រឈមនឹង ការប្តឹងដូចគ្នា ព្រោះធម្មតា គាត់មិនអាចវាយ តម្លៃ មកចោទតាមស្រេចតែនឹងចិត្តទេ ព្រោះ ប្រទេសយើងមាននីតិរដ្ឋ មានតុលាការមានច្បាប់ ហើយខ្ញុំធ្វើទៅតាមច្បាប់ទេ ហើយខ្ញុំ ប្តឹងលោកសម រង្ស៊ី មិនមែនជារឿងខុសទេ”។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុក របស់លោកនៅថ្ងៃដដែលនោះថា យោងតាម មាត្រា២នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់ យ៉ាងច្បាស់លាស់ អំពីប្រភេទនៃបណ្តឹងក្នុង រឿងព្រហ្មទណ្ឌ គឺមានពីរ ប្រភេទ គឺ
១-បណ្តឹងអាជ្ញា ៖ បើតុលាការស្វែងរក ឃើញថាជនល្មើសមានពិរុទ្ធភាពគ្រប់គ្រាន់នោះ នឹងនាំឱ្យមានការផ្តន្ទាទោសជននេះ តាមច្បាប់ កំណត់ដែលអាចសម្រេចអំពីទោសដាក់ពន្ធ- នាគារ និងទោសពិន័យ ដែលមានកំណត់ច្បាស់ លាស់ក្នុងក្រមព្រហ្មទណ្ឌ តាមប្រភេទបទល្មើស នីមួយៗ ដែលក្នុងន័យនេះ ប្រាក់ពិន័យនៃបទ- ល្មើសនីមួយៗត្រូវបង់ចូលថវិការដ្ឋ។
២-បណ្តឹងរដ្ឋប្បវេណី ៖ ជនរងគ្រោះអាច តាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ព្រហ្មទណ្ឌ និងមានសិទ្ធិប្តឹងទាមទារជួសជុល ការខូចខាតដែលជាសំណងជំងឺចិត្ត បណ្តាលមក ពីអំពើល្មើសណាមួយដែលប្រាក់សំណងនេះនឹង ត្រូវប្រគល់ជូនទៅដើមបណ្តឹងរដ្ឋប្បវេណី បន្ទាប់ពីមានសេចក្តីសម្រេចស្ថាពររបស់តុលាការ។ ចំនួនទឹកប្រាក់ដែលជាកម្មវត្ថុនៃការប្តឹងទាមទារ នេះពុំមានកំណត់ក្នុងច្បាប់ឡើង គឺជាសិទ្ធិសេរីភាពនៃការប្តឹងទាមទាររបស់ជនរងគ្រោះដែល ជាដើមបណ្តឹងរដ្ឋប្បវេណី រីឯការពិចារណាសម្រេច គឺជាអំណាចរបស់តុលាការ៕កុលបុត្រ