ភ្នំពេញ ៖ ចេញមកពីកន្លែងលេងអ៊ីនណេតឃើញម៉ូតូទុកចោលមានទាំងកូនសោនៅជាប់ម៉ូតូប៉ុនប៉ង លួចមិនបានសម្រេចត្រូវម្ចាស់ស្រែកថាចោរៗប្រជាពលរដ្ឋព័ទ្ធចាប់វាយទក់សាច់ទើប ប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១០៣ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ស្ថិតនៅក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។
ជនសង្ស័យមានឈ្មោះ ថេង ជា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានប្រពន្ធឈ្មោះ លីន អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ចំនែកឯជនរងគ្រោះវិញមានឈ្មោះមាន គឹមថន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា មុខពេលកើតហេតុគាត់កំពុងតែអង្គុយផឹកស៊ីជាមួយបងប្អូននិងមិត្តភក្តិដែលបានបែកគ្នាយូរមកហើយ ដោយបានអង្គុយផឹកស៊ីជាមួយគ្នានៅមុខបន្ទប់ជួលហើយទុកម៉ូតូរបស់គាត់ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១០ពាក់ស្លាកលេខកំពង់ចាម1F0521 ទុកលើស្ពានលូទឹកស្អុយមុខបន្ទប់ជួល ដោយមិនបានដកកូនសោម៉ូតូចេញទេ ប៉ុន្តែដោះក្បាលប៊ូស៊ីចេញ ខណៈពេលផឹកអស់ស្រា២ដបក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ទើបតែចេញមកពីកន្លែងអ៊ីនធើរណេតនៅម្តុំកន្លែងកើតហេតុបានផឹកស្រាថ្នាំអស់ចំនួន២ដបជាមួយបងប្រុសម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណគោលបំនងដើរត្រឡប់ទៅផ្ទះវិញលុះពេលដើរមកដល់ចំណុចកើតហេតុក៏ស្រាប់ឃើញម៉ូតូរបស់ជនរងគ្រោះទុកសោនៅជាប់ម៉ូតូក៏បានធ្វើសកម្មភាពឡើងធាក់ម៉ូតូសំណាងអាក្រក់អីធាក់អត់ឆេះម្ចាស់ឃើញជនសង្ស័យបម្រុងនិងលួចម៉ូតូគាត់ហើយគាត់ក៏ធ្វើពុតជាដើរទៅសួរជនសង្ស័យថាអាអូនមានសាច់ក្លែមអត់ភ្លាមៗនោះដែលជនសង្ស័យបានរត់ចេញពីម៉ូតូជនរងគ្រោះក៏បានរត់តាមក្រោយហើយស្រែកថាចោរៗទើបប្រជាពលរដ្ឋនាំគ្នាចាប់បានស្វាគមន៍មួយដៃមួយជើងបណ្តាលអោយទ្រោមខ្លួនហើយប្រគល់អោយនគរបាលប៉ុស្តិ៍ទួលសង្កែបានមួយសន្ទុះក្រោយមកស្រាប់តែមានប្រពន្ធជនសង្ស័យបានមកយំទួញសោកបោកខ្លួន។
ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី ៕
ឥន សាន់ស៊ីដេត