Saturday, April 27, 2024
Homeព័ត៌មានជាតិចាប់​ជន​សង្ស័យ​ចែក​ចាយ​គ្រឿង​ញៀន​ម្នាក់​ មាន​រហ័ស្ស​នាម​អា​ខ្មោច

ចាប់​ជន​សង្ស័យ​ចែក​ចាយ​គ្រឿង​ញៀន​ម្នាក់​ មាន​រហ័ស្ស​នាម​អា​ខ្មោច

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់បានជនសង្ស័យម្នាក់រួមនិងថ្នាំញៀន ២៩កញ្ចប់ ជនសង្ស័យម្នាក់រហ័ស្សនាមអាខ្មោចត្រូវកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យជិះល្បាតការពារក្នុងមូលដ្ឋានឃើញសង្ស័យឃាត់ខ្លួនរួមជាមួយថ្នាំញៀន២៩កញ្ចប់តូច កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី ៧ ខែកុម្ភះ ២០១៧ នៅចំណុចផ្លូវវេងស្រេង មុខក្លឹបមីតណាយ ភូមិត្រពាំងថ្លឹង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យខាងលើមានឈ្មោះ ពេជ្រ ឌួងតារា ហៅ អាខ្មោច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិកើតហេតុខាងលើ។ សមត្ថកិច្ចដកហូតបានថ្នាំម្សៅ សក្រាមសង្ស័យជាសាធាតុញៀនម៉ាទឹកកចំនួន២៩កញ្ចប់តូច ។

តាមប្រភពព័ត៌មានពីកំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបាននិយាយថា មុនពេលកើតកម្លាំងបានធ្វើការជិះល្បាតតាមមូលដ្ធាន​ទៅមកដល់ក្បែរកន្លែងកើតហេតុ កម្លាំងបានប្រទះឃើញជនសង្ស័យកំពុងឈរនៅតាមផ្លូវគួឲ្យសង្ស័យសមត្ថកិច្ចបានឃាត់និងឆែកឆេររកឃើញថ្នាំញៀនចំនួន២៩កញ្ចប់តូចក៏បានឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងឃាត់ខ្លួននាំមកកាន់ផ្នែកជំនាញនៃអធិការខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាម​ច្បាប់ ៕​

ថោង ធីម

 

RELATED ARTICLES