Sunday, January 19, 2025
Homeព័ត៌មានជាតិម៉ែឪ​ភ្លេច​ខ្លួន កូនស្រី៣នាក់​ លង់​ទឹក​ស្រះ​ស្លាប់

ម៉ែឪ​ភ្លេច​ខ្លួន កូនស្រី៣នាក់​ លង់​ទឹក​ស្រះ​ស្លាប់

ខេត្តកំពង់ធំ ៖ ក្មេងស្រីចំនួន៣នាក់ ដែលរស់នៅផ្ទះជិតគ្នាបាននាំគ្នាចុះលេងទឹកស្រះក្បែរ ផ្ទះ លុះឪពុកម្តាយរវល់ការងារផ្ទះភ្លេចខ្លួន ទើប បណ្តាលឱ្យក្មេងស្រីទាំង៣នាក់ បានលង់ទឹក ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចស្រះ ទឹកមួយកន្លែងស្ថិតក្នុងភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។

ក្មេងស្រីរងគ្រោះទាំង៣នាក់ ដែលលង់ ទឹកស្លាប់ជាមួយគ្នា រួមមាន ទី១-ឈ្មោះធុច ឡៃហ័រ អាយុ៤ឆ្នាំ ទី២-ឈ្មោះ​អាត ផានី អាយុ ៥ឆ្នាំ និងទី៣-ឈ្មោះអាត ចាន់ណា អាយុ៦ ឆ្នាំ។ ក្មេងស្រីឈ្មោះអាត ផានី និងឈ្មោះអាត ចាន់ណា ត្រូវ​ជាបងប្អូនជីដូនមួយនឹងគ្នា ហើយ ក្មេងស្រីរងគ្រោះទាំង៣នាក់ សុទ្ធតែមានលំនៅ ក្នុងភូមិកើតហេតុខាងលើដូចគ្នា (ផ្ទះក្បែរគ្នា)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ជារៀងរាល់ថ្ងៃ ក្មេងស្រីរងគ្រោះទាំង៣ នាក់ តែងនាំគ្នាដើរលេងក្បែរៗផ្ទះជាមួយគ្នា ដោយមិនធ្លាប់មានបញ្ហាអ្វីកើតឡើងនោះឡើយ។ នៅមុនពេលកើតហេតុ ក្មេងស្រីទាំង៣នាក់ បាននាំគ្នាដើរលេងដូចសព្វមួយដង ចំណែក ឪពុកម្តាយរបស់ក្មេងស្រីទាំង៣នាក់ ដោយ រវល់នឹងការងាររៀងៗខ្លួន ទើបមិនបានចាប់ អារម្មណ៍តាមមើលថែកូនស្រីនោះទេ។

ប្រភពដដែលបន្តថា បន្ទាប់មក ក្មេងស្រី ទាំង៣នាក់ ក៏នាំគ្នាដើរទៅលេងដល់មាត់ស្រះ កើតហេតុខាងលើ ដែលមានចម្ងាយពីផ្ទះប្រមាណ ៥០០ម៉ែត្រ ហើយស្រះទឹកមួយនេះ ម្ចាស់ទើប នឹងជីកបានរយៈពេល៧ថ្ងៃប៉ុណ្ណោះ។ លុះទៅ ដល់ ក្មេងស្រីទាំង៣នាក់ ក៏នាំគ្នាចុះលេងទឹកស្រះ ជាមួយគ្នា រួចក៏រអិលជើងធ្លាក់ចូលទឹកជ្រៅ និងគ្មានអ្នកប្រទះឃើញទាន់ពេលវេលាផង ទើបបណ្តាលឱ្យក្មេងស្រីរងគ្រោះទាំង៣នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីបាត់ កូនស្រីយូរពេក ក្រុមគ្រួសាររបស់ក្មេងស្រីទាំង ៣ បាននាំគ្នាផ្អើលឆោឡោ ដើរតាមរកកូនស្រី ពេញភូមិ លុះសង្ស័យថា កូនស្រីលង់ទឹកស្រះ ខាងលើ ក៏នាំគ្នាចុះរាវរក ទីបំផុតក៏ប្រទះឃើញ សពកូនស្រីទាំង៣នាក់ លង់ទឹកស្លាប់បាត់អស់ ទៅហើយ ពោលគឺបានត្រឹមស្រង់ឡើងមកលើ គោក រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមក ពិនិត្យប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសពក្មេងស្រីរងគ្រោះទាំង៣នាក់ រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ទាំង៣ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដ មែន ពោលគឺគ្មានពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេង នោះទេ។

សពក្មេងស្រីរងគ្រោះទាំង៣នាក់ ត្រូវបាន សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕ អ៊ុង សំអាត

RELATED ARTICLES