ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍នេត សាវឿន បានចេញសេចក្តីណែនាំឱ្យស្នងការនគរបាលរាជធានី-ខេត្ត ទូទាំងប្រទេស ធ្វើការតាមដានត្រួតពិនិត្យ លុប បំបាត់ឱ្យអស់នូវប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ (កុងត្រូលជជុះ) ទាំងតាមផ្លូវគោក និងផ្លូវទឹក។
យោងតាមសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លេខ០០៥ សណន ចុះ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលចុះហត្ថលេខា ដោយលោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្តីពី “ការបង្កើនការ ត្រួតពិនិត្យលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ” មានខ្លឹមសារថា “យោងសេចក្តីសម្រេច លេខ៤៦ស.ស.រ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១២ ស្តីពីការបង្កើតគណៈបញ្ជាការដឹកនាំត្រួតពិនិត្យនិងលុបបំបាត់ប៉ុស្តិ៍ ត្រួតពិនិត្យអនាធិបតេយ្យតាមផ្លូវគោក ផ្លូវ ទឹក ដោយពិនិត្យឃើញថា ក្នុងរយៈពេលថ្មីៗ នេះ ប្រជាពលរដ្ឋមានការត្អូញត្អែរអំពីបញ្ហា ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ដែលបានបង្ក ការរំខានដល់ជីវភាពប្រចាំថ្ងៃនិងប៉ះពាល់ធ្ងន់ធ្ងរ ដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ដើម្បីធ្វើសេនាធិការជូនក្រសួងមហាផ្ទៃ ក៏ ដូចជាគណៈបញ្ជាការដឹកនាំត្រួតពិនិត្យ និងលុប បំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យតាមផ្លូវគោកផ្លូវទឹកលើបញ្ហានេះ អគ្គស្នងការដ្ឋោន នគរបាលជាតិ ធ្វើការណែនាំដល់ស្នងការនគរ- បាលរាជធានី ខេត្តទាំងអស់ដូចខាងក្រោម ៖
១.ត្រូវធ្វើការប្រជុំអប់រំ រំលឹកណែនាំដល់ កងកម្លាំងនគរបាលក្រោមឱវាទរបស់ខ្លួនឡើង វិញ ឱ្យបានយល់អំពីគោលនយោបាយ និងការ ប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការ ផ្តល់សេវានានា ដើម្បីបម្រើប្រជាពលរដ្ឋ និង ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដោយ គ្មានការរំខាន ជាពិសេស ការរំខានពីសំណាក់ កងកម្លាំងមានសមត្ថកិច្ចនិងកម្លាំងផ្សេងៗទៀត ដែលប្រើប្រាស់សិទ្ធិអំណាចខុសច្បាប់ ឬឆ្លៀត ឱកាសដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យទារ លុយកាក់ពីប្រជាពលរដ្ឋ។
២.ត្រូវបញ្ជាក់ជាមួយមន្ត្រីនគរបាលទាំង អស់ឱ្យបានដឹងច្បាស់អំពីគោលការណ៍របស់អគ្គ- ស្នងការនគរបាលជាតិ ក្នុងការចាត់វិធានការយ៉ាង ម៉ឺងម៉ាត់ តាមរូបភាពវិធានការរដ្ឋបាល ឬនិង វិធានការច្បាប់បញ្ជូនទៅតុលាការផ្តន្ទាទោស ដោយគ្មានការយោគយល់ចំពោះមន្ត្រីនគរបាល ជាតិណា ដែលប្រព្រឹត្តខុសឆ្គង លួចលាក់ធ្វើ សកម្មភាពដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ឬឆ្លៀតយកមុខនាទីរបស់ខ្លួន ដើម្បីទទួលប្រាក់ កាសពីប្រជាពលរដ្ឋ ឬអាជីវករខុសច្បាប់ ទោះ តាមវិធីណាក៏ដោយ។
៣.ស្នងការនគរបាលរាជធានី ខេត្តទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខអគ្គស្នងការ នគរបាលជាតិ ក្នុងករណីដែលមានប្រជាពលរដ្ឋ ប្តឹងថា មានមន្ត្រីនគរបាលលួចលាក់ធ្វើសកម្ម ភាពដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យនៅក្នុង ភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
៤.ស្នងការនគរបាលរាជធានី ខេត្តទាំងអស់ត្រូវចាត់ឱ្យមានកម្លាំងទទួលខុសត្រូវក្នុង ការល្បាតត្រួតពិនិត្យតាមផ្លូវគោកផ្លូវទឹកជា ប្រចាំ ដើម្បីមានវិធានការលុបបំបាត់ទាន់ពេល រាល់សកម្មភាពអសកម្មនានា ដែលបានកើត ឡើងដោយសារការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យនិងរាយការណ៍ជារៀងរាល់ថ្ងៃមក អគ្គស្នងការដ្ឋាន ដើម្បីបូកសរុបរាយការណ៍សុំ គោលការណ៍ដឹកនាំទាន់ពេល។
៥.ស្នងការនគរបាលរាជធានី ខេត្ត ទាំងអស់ ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯក- ភាពរដ្ឋបាលរាជធានី ខេត្ត ធ្វើការប្រជុំបូកសរុប ត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចលេខ ៤៦ ស.ស.រ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១២ ស្តីពីការបង្កើតគណៈបញ្ជា-ការដឹកនាំត្រួតពិនិត្យនិងលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិប-តេយ្យតាមផ្លូវគោក ផ្លូវទឹក ជា រៀងរាល់ខែនិងធ្វើរបាយការណ៍មកអគ្គស្នង- ការដ្ឋាននគរបាលជាតិ។
ទទួលបានសេចក្តីណែនាំនោះ គ្រប់ស្នង- ការដ្ឋាននគរបាលរាជធានីខេត្តទាំងអស់ ត្រូវ ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕