ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូងងឹតមុខមួយភាំងក៍ជ្រុលទៅបុកនិងរថយន្តសេរីទំនើបពីក្រោយពេញទំហឹង បណ្តាលអោយរងរបួសខ្លួនឯង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០១៧ទុលមុខនិងច្រកចូល មណ្ឌលសុខភាពស្ទឹងមានជ័យ ផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមសម្តីអ្នកឃើញហេតុការណ៍បានអោយដឹងថា គេឃើញរថយន្តមួយគ្រឿងម៉ាកFOTURNERពណ៌ខ្មៅ ជិះគ្នា៣នាក់ប្រុសមួយស្រី២នាក់ ជាលក្ខណៈគ្រួសារ បានធ្វើដំណើរតាមផ្លូវ២១៧ក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំនុចកើតហេតុដោយតែផ្លូវស្ទះចរាចរណ៍រថយន្តបានបើកក្នុងល្បឿនយឺតៗ ស្របពេលនោះ ក៍ស្រាប់តែមានបុរសម្នាក់អាយុជាង៣០ឆ្នាំ បានជិះម៉ូតូម៉ាកសង់សេ១០០ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2AN 0473 បានធ្វើតាមផ្លូវ២១៧ក្នុងទិសដៅ ស្របគ្នាក្នុងល្បឿនលឿន ក៍ជ្រុលទៅបុកនិងគូថរថយន្តដែលជិះជាលក្ខណះគ្រួសារចំពីក្រោយចំហៀងខាងស្ដាំពេញទំហឹង បណ្តាលអោយ បើកម៉ូតូរងរបួសបែកចង្កាខាងហូរឈាម តែមិនបានទៅមន្ទីពេទ្យទេ ចំណែកម៉ូតូរងវៀចកាងខាងមុខនិងបែកក្បាំងខាងស្ដាំ ។ ដោយឡែករថយន្តវិញរងកាខូចខាតធ្លុះកាងខាងក្រោយចំហៀងខាងស្ដាំ តែអ្នកជិះក្នុងរថយន្តអត់មានរងរបួសនោះទេ ។
ក្រោយពេលកើតហេតុ ឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់រួចជួយសម្រួលចរាចរណ៍កុំអោយមានការកកស្ទះ ព្រមទាំងអោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា នៅពេលនោះដែរខាងរថយន្តដូចជាមានចិត្តអាណិតទៅខាងម៉ូតូ ដោយខាងរថយន្តមិនបានទាមទារសំណងពីខាងម៉ូតូនោះទេ គឺគ្រាន់តែអោយខាងម៉ូតូបង្កសុំទោសដើម្បីបញ្ចប់រឿង ពេលនោះបុរសជាអ្នកបើកម៉ូតូ បង្ករបានដឹងខ្លួនខុសក៏លើកដៃសំពះសុំទោសទៅខាងរថយន្តដើម្បីបញ្ចប់រឿងផងដែរ។
បុរសជាអ្នកបើកម៉ូតូបង្កក៏បាននិយាយថារូបគាត់មិនបានផឹកជាតិស្រវឹងនោះទេ តែដោយសារគាត់ជិះមកដល់ចំនុចកើតហេតុ ស្រាប់តែរូបគាត់ងងឹតមុខមួយភាំងក៍ជ្រុលទៅបុកនិងរថយន្តរបស់គេតែម្ដងទៅ៕
ណន រ៉ាត់