Saturday, July 19, 2025
Homeព័ត៌មានជាតិរថយន្ត​ដឹក​ផ្លែ​ឈើ​បុក​ម៉ូតូ​ស្លាប់​ពីនាក់​នៅ​ស្រុក​ពួក

រថយន្ត​ដឹក​ផ្លែ​ឈើ​បុក​ម៉ូតូ​ស្លាប់​ពីនាក់​នៅ​ស្រុក​ពួក

ខេត្តសៀមរាប ៖ មានគ្រោះថ្នាក់ចរាចរណ៏ដ៍រន្ធត់មួយរវាងរថយន្តដឹកផ្លែឈើបើកបុកម៉ូតូចំពីមុខបញ្រ្ចាស់ទិសគ្នាពេញ ទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនិងកន្លែង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៤និង១០នាទីថ្ងៃ៧ខែ២ឆ្នាំ២០១៧នៅតាមផ្លូវជាតិលេខ៦ខាងកើតស្ពានពោធិចំងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិ ព្រៃជ្រូកឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

លោកវិរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា រថយន្តដែលបុកមនុស្សស្លាប់ពីនាក់នេះម៉ាកCamry ព៌ណសំបកឪឡឹកសេរីឆ្នាំ១៩៩៣ គ្មានផ្លាកលេខ បើកបរដោយមិនស្គាល់អត្តសញ្ញាណ បើកពី កើតទៅ លិចបានបុក ម៉ូតូបើកបញ្រ្ចាស ទិសគ្នាដោយម៉ូតូរេចង្កូតទៅកំនូសផ្លូវខាងរថយន្តទើបបណ្តាលឲ្យបុក គ្នាតែម្តង។លោកវិរសេនីយ៍ត្រី ទេព ពុំសែន អធិការស្រុកពួកបានបន្តរថាចំណែក ជនរងគ្រោះជិះម៉ូតូម៉ាកC125 ព៌ណខ្មៅ ឆ្នាំ២០១៤ ពាក់ផ្លាកលេខ÷បន្ទាយមានជ័យ1F-6632 បើកបរដោយឈ្មោះប៉ែន យ៉ាត់ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរ រួមដំណើរ ជាមួយឈ្មោះអ៊ិន សារូ ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅ នៅភូមិពន្លៃឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។

រីឯសាកសពជនរងគ្រោះត្រូវ សមត្ថកិច្ចប្រគល់សាចញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួករងចាំដោះស្រាយ៕

ច័ន្ទ សុភាព

RELATED ARTICLES