ភ្នំពេញ ៖ បុរសជានិស្សិតឆ្នាំទី៣ សកលវិទ្យាល័យCUSម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ ធ្វើការចាប់ខ្លួនក្រោយពីទទួលបានពាក្យបណ្តឹងពីនារីម្នាក់ថា បុរសម្នាក់បានធ្វើសកម្មភាពចាប់រំលោភនាងបានសម្រេច ម្តងហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលផ្លូវបេតុងភូមិទួលសង្កែសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះហែល ចិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្ត្រអង់គ្លេសនៃសាកលវិទ្យាល័យ CUS ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុមទី១០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅភូមិប្រាសាទ ឃុំកំប៉េង ស្រុកគិរីវង់ ខេត្តតាកែវ។ ចំណែកនារីរងគ្រោះមានឈ្មោះ ឃៀង វឌ្ឍតី ហៅចេននី អាយុ ២២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលផ្លូវបេតុងក្រុមទី៥ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិក្បាលទំនប់ ឃុំបឹងទំពុន ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ប្រហែល ១០ព្រឹកជនរងគ្រោះបានទូរស័ព្ទទៅមិត្តភ័ក្ត្រម្នាក់ឈ្មោះ ចាប សុចិន្តា ដែលត្រូវជាសង្សារ ជនសង្ស័យដើម្បីទំនាក់ទំនងរកការងារធ្វើហើយមិត្តភ័ក្ត្រស្រីឈ្មោះ សុចិន្តា បានហៅជនរងគ្រោះមក នៅផ្ទះនៅជាមួយខ្លួន ដើម្បីរង់ចាំរកការងារអោយធ្វើពេលនោះឈ្មោះសុចិន្តា មិនបានឱ្យជនរងគ្រោះស្នាក់នៅផ្ទះជាមួយទេ ពីព្រោះឪពុកម្តាយឈ្មោះសុចិន្តាមិនពេញចិត្តឱ្យអ្នកផ្សេងចូលមកនៅជាមួយទេ។ ក្រោយមកឈ្មោះ សុចិន្តា ក៏បាននាំជនរងគ្រោះឱ្យទៅស្នាក់នៅបន្ទប់ជួលជនសង្ស័យដែល ជាសង្សារដែលស្គាល់គ្នាតាមរយៈរៀនជាមួយគ្នានិស្សិតដូចគ្នាឈ្មោះ ហែល ចិនមុខរបរជាសន្តិសុខ ក្រុមហ៊ុនយាមពេលយប់ ទើបឈ្មោះសុចិន្តា បានសុំបន្ទប់ជួលរបស់ឈ្មោះ ហែល ចិន ឱ្យទៅជនរងគ្រោះ ដើម្បីស្នាក់នៅពេលយប់ៗ ដោយសុំស្នាក់នៅរយៈពេល២ ទៅ៣ថ្ងៃហើយនាងក៏បានស្នាក់នៅទីនោះជាមួយឈ្មោះមករាភេទប្រុស និងគូដណ្តឹងរបស់គាត់ម្នាក់ទៀត មិនស្គាល់ឈ្មោះ។
សមត្ថកិច្ចបានបន្តថាលុះមកដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៧និង៣០នាទីព្រឹក ឈ្មោះមករានិងគូដណ្តឹងរបស់គាត់ដែលជួលបន្ទប់ជាមួយជនសង្ស័យបានចាកចេញពីបន្ទប់របស់ឈ្មោះចិនដែលស្នាក់នៅជាមួយជនរងគ្រោះ គឺនៅសល់តែជនរងគ្រោះតែម្នាក់ឯង នៅក្នុងបន្ទប់ កំពុងតែមើល សៀវភៅ ហើយទ្វារបន្ទប់បើចំហររ លុះដល់វេលាម៉ោងប្រហែល៦និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែរទើបឃើញជនសង្ស័យជ់ត្រឡប់មកពីរៀនវិញ បានដើរចូលក្នុងបន្ទប់ ហើយក៏ហូបបាយរួចជនរងគ្រោះ ក៏បានទៅជួយលាងចាយបាយ រួចហើយក៏បានមកអង្គុយមើល សៀវភៅវិញ។ ស្រាប់តែពេលនោះជនសង្ស័យ ឈ្មោះចិន បានដើរទៅបិទទ្វារបន្ទប់ដាក់គន្លឹះហើយជនសង្ស័យបានមកចាប់ផ្តួលជនរងគ្រោះទៅលើឥដ្ឋរួចក៏បានឡើងមកអង្គុយពី លើជនរងគ្រោះ ហើយថែមទាំងទះកំផ្លៀង ដល់ចុងដង្ហើមខ្ចប់មាត់ ច្របាច់ករួចបានស្រាតខោជាស្រាច ហើយក៏បានចាប់សម្រាតខោជនរងគ្រោះ ចេញទាំងអស់រួចជនសង្ស័យ បានយកប្រដាប់របស់ខ្លួន យកមក ដាក់ចូលប្រដាប់ភេទរបស់ជនរងគ្រោះរំលោភរហូតបានសម្រេចបានម្តង។
ក្រោយមកជនរងគ្រោះបានរត់ទៅប្រាប់ក្រុមគ្រួសារ ឱ្យបានដឹងហើយ ក្រុមគ្រួសាររងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់នារីរងគ្រោះខាងលើ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាក សួរនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលទួលសង្កែ និងបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីឃាត់ខ្លួនបណ្តោះ អាសន្ន និងកសាងសំណុំបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
កែវ ឈីម