Friday, November 1, 2024
Homeព័ត៌មានជាតិកំណាយនៅខ្លោងទ្វារជ័យ ប្រទះឃើញក្បាលទេវតា

កំណាយនៅខ្លោងទ្វារជ័យ ប្រទះឃើញក្បាលទេវតា

ខេត្តសៀមរាប ៖ ថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរអប្សរា បានប្រទះឃើញព្រះសិរ (ក្បាល) ទេវតា ចំនួនមួយ ដែលបានកប់ក្នុងរណ្តៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។

កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរអប្សរា បានប្រទះឃើញព្រះសិរទេវតាមួយ កប់ក្នុងរណ្តៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។

លោក អន សុភាព បុរាណវិទូដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យ បានបញ្ជាក់ថា ជាងពីរសប្តាហ៍មកហើយ ដែលក្រុមការងារបស់លោក បាននិងកំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យ។ ការងារនេះធ្វើ ឡើងក្នុងបំណងពិនិត្យមើលរចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្គ្រប់ឯកសារក្នុងគម្រោ ងជួសជុលចំណុចនេះឡើងវិញ។

លោក អន សុភាព ឲ្យដឹងបន្តថា ជាការចៃដន្យ ក្នុងពេលក្រុមការងារលោកកំពុងធ្វើកំណាយនោះ ក៏បានប្រទះ ឃើញព្រះសិរទេវតា មួយ នៅស្អាត កប់ក្នុងរណ្តៅជើងគ្រឹះទេវតាទាញព្រ័ត្រ។ ក្រោយការសិក្សានិងពិនិត្យ អ្នកជំនាញសន្និដ្ឋានថា ព្រះសិរនោះ បានបាក់ធ្លាក់ពីរូបទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក។ ព្រះកេស ធ្វើពីថ្មភក់នេះ មានបណ្តោយ ២០ស.ម ទទឹង១១ស.ម និងកម្ពស់ ១២ស.ម។

ក្រោយកំណាយស្រាវជ្រាវបានមួយផ្នែកធំ អ្នកជំនាញបានសន្និដ្ឋានថា គ្រឹះចម្លាក់កូរសមុទ្រទឹកដោះ នៅខ្លោងទ្វារជ័យ នៅមានភាពមាំល្អ ព្រោះធ្លាប់បានជួសជុលម្តង នៅសម័យកណ្តាល និងសម័យបារាំង។ យ៉ាងណា លោកអន សុភាព បញ្ជាក់ថា តាមការឱ្យយោបល់ពីអ្នក ពាក់ព័ន្ធ ត្រូវធ្វើកំណាយស្រាវជ្រាវនៅផ្នែកខាងលើបន្ថែមទៀត មើលស្ថានភាពតួស្ពានទាំងមូល ដើម្បីមើលស្ថានភាពជួសជុលនៅពេលនោះ ឱ្យបានល្អិតល្អន់ មុននឹងមានគម្រោងជួសជុលចម្លាក់កូរសមុទ្រទឹកដោះ នាពេលខាងមុខ៕

RELATED ARTICLES