Wednesday, December 4, 2024
Homeព័ត៌មានជាតិឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះ​មក​ទស្សនកិច្ច​​នៅ​​រោងចក្រ​​កែច្នៃ​​ផលិត​ផល​អាហារ និង​បំលែង​សាច់​មាន់​ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ដើម្បីលើកកម្ពស់​ចំណេះ​​ដឹង​ពីអាហារ​សុវត្ថិភាព

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះ​មក​ទស្សនកិច្ច​​នៅ​​រោងចក្រ​​កែច្នៃ​​ផលិត​ផល​អាហារ និង​បំលែង​សាច់​មាន់​ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ដើម្បីលើកកម្ពស់​ចំណេះ​​ដឹង​ពីអាហារ​សុវត្ថិភាព

កាលពីថ្ងៃទី13 ខែឧសភា ឆ្នាំ 2024 ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅផ្លូវជាតិលេខ៤ ភូមិពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សកលវិទ្យាល័យដែលជាដៃគូរ ដូចជា សាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនិង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងមានការចូលរួមពីសំណាក់ គណៈប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា ជាច្រើនរូប ដោយមានការទទួល បដិសណ្ឋារកិច្ចពីគណៈគ្រប់គ្រងក្រុមហ៊ុនស៊ីភី ខេមបូឌា ចំកាត់ ដឹកនាំដោយលោក Wittaya Kreangkriwit អគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករងនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនស៊ី.ភី.ជាច្រើនរូប។

លោក Wittaya Kreangkriwit អគ្គនាយកនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់

លោក Wittaya Kreangkriwit អគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ បានណែនាំអំពីអាជីវកម្មស៊ី.ភី.និងមានការពិភាក្សាបើកចំហទាក់ទងនឹងប្រ ធានបទនៃការកែលម្អសុវត្ថិភាពចំណីអាហារ ការផលិតចំណីអាហារស្តង់ដារ និងកិច្ចសហការរវាងក្រសួងអប់រំ និងវិស័យឯកជន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៏ថាវិទ្យាស្ថានអប់រំផ្តោតសំខាន់ទៅលើសុខភាព និងសុខុមាលភាពរបស់សិស្ស សុវត្ថិភាពចំណីអាហារ និងស្តង់ដារអនាម័យដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ កម្លាំងរាងកាយ ផ្លូវចិត្ត ការគិត ព្រមទាំងបង្កើនចំណេះដឹងផងដែរ។

លោក Thanachit Sriboonlue អគ្គនាយករងនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់

ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថាកាលដែលបានបរិភោគអាហារដែលមាន សុវត្ថិភាពស្តង់ដារ អនាម័យត្រឹមត្រូវនាពេលបច្ចុប្បន្ន និងជួយអោយយើងទទួលបានសុខភាពល្អរយះពេលយូរអង្វែងព្រមទាំងជួយកាត់បន្ថយការចំណាយក្នុងការព្យាបាលជម្ងឺល្អជាងការបរិភោគអាហារដែលមិនមានសុវត្ថិភាព។ ដូច្នេះការចែករំលែកចំណេះដឹងរវាងក្រសួងអប់រំ និងវិស័យឯកជនជាគម្រោងសហការមួយដែលសំខាន់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់យុវជន និងប្រជាជនកម្ពុជា ក្នុងការយល់ដឹងកាន់តែច្បាស់ពីការថែទាំសុខភាពនៅតាមសាលារៀន និងសាកលវិទ្យាល័យនាពេលអនាគត។

លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី.បានមានប្រសាសន៍ថា ក្រុមហ៊ុនស៊ី.ភី.ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ស្តង់ដារផលិតកម្មចំណីអាហារ ទាំងគុណភាព និងបរិមាណ ដើម្បីបំពេញតម្រូវការទីផ្សារ។ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ រីករាយក្នុងការសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការចែករំលែកចំណេះដឹងទាក់ទងនឹងសុវត្ថិភាពចំណីអាហារដល់យុវជន និងប្រជាជនកម្ពុជា។

លោក Wittaya Kreangkriwit បានបន្ថែមទៀតថាក្រុមហ៊ុន មិនត្រឹមតែចែករំលែកចំណេះដឹងដល់ សិស្សនិស្សិតនិងសាលារៀនប៉ុណ្ណោះទេ  ក្រុមហ៊ុនក៏បានផ្តល់ចំណេះដឹង និងបច្ចេកទេសដល់កសិករអំពីការលើកកម្ពស់ស្ថង់ដារផលិតកម្ម ដោយប្រមូលទិញវត្ថុធាតុដើមរបស់កសិករក្នុងស្រុក ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ ស្រូវ និងវត្ថុធាតុដើមផ្សេងទៀត រហូតមកដល់សព្វថ្ងៃនេះជាង ១០០០ គ្រួសារ។

លោក Thanachit Sriboonlue អគ្គនាយករង នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថា ក្រុមហ៊ុនស៊ី.ភីសូមចែករំលែកស្តីអំពីចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារជាមួយយុវជន និងប្រជាជនកម្ពុជាចំនួន ៣ចំណុចសំខាន់ៗ (១)ជ្រើសរើសទិញ ផលិតផលចំណីអាហារដែលមានប្រភពច្បាស់លាស់ (២)ការរក្សាទុកផលិតផលនៅកន្លែងដែលមានសីតុណ្ហភាពត្រឹមត្រូវ (៣)ការចំអិនដែលត្រឹមត្រូវតាមស្តង់ដារ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញទស្សនកិច្ចរោងចក្រកែច្នៃចំណីអាហារនិងបំលែងសាច់មាន់របស់ ស៊ី.ភី.

លើសពីនេះទៅទៀត ដើម្បីអោយកាន់តែប្រសើរ ក្នុងគ្រឹះស្ថានសិក្សាគួរតែមានអាហារដ្ឋានដែលមានអនាម័យនៅក្នុងបរិវេណកន្លែងសិក្សា ដោយហាងអាហារដែលមាននឹងត្រូវមានការត្រួតពិនិត្យពីគុណភាព  ចាប់ផ្តើមតាំងពីវត្ថុធាតុដើមដែលនាំមកប្រើប្រាស់រហូតដល់វិធីចំអិនដែលត្រឹមត្រូវ ដើម្បីអោយសិស្សានុសិស្សទាំងអស់ទទួលបាននូវអាហារដែលមាន គុណភាព និងសុវត្ថិភាព ។

លោក Thanachit Sriboonlue បានបន្ថែមទៀតថា ក្រុមហ៊ុនស៊ី.ភី. ប្តេជ្ញាផ្តល់នូវផលិតផលអាហារប្រកបដោយគុណភាព អនាម័យសុវត្ថិភាព និងអាហារូបត្ថម្ភខ្ពស់ដល់ប្រជាជនកម្ពុជា អ្នកបរិភោគទាំងអស់អាចជឿជាក់លើផលិតផលស៊ី.ភី. បានព្រោះថាគ្រប់ផលិតផលចំណីអាហារទាំងអស់របស់ស៊ី.ភី. យើងទទួលបានស្តង់ដារអន្តរជាតិដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដូចជាស្តង់ដារ GHP HACCP និង HALAL លោកអ្នកអាចបរិភោគដោយភាពជឿជាក់ ”អាហារសុវត្ថិភាព ជឿជាក់លើស៊ី.ភី.” ។

ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ចាប់ តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចប្បន្ននេះបានរយះពេល ២៨ឆ្នាំស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) ហើយក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយនឹងអាហារជាច្រើនដូចជា CP Fresh mart ,CP Fresh Shop ,Five Star, Star Coffee និង Hi-Pork ដោយឈរលើមូលដ្ឋានគ្រឹះ ដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយយើងមានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ឬលោកអ្នកដែលចាប់អារម្មណ៍សហការទិញ និងបើកអាជីវកម្មជាមួយក្រុមហ៊ុនអាចទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក Facebook : CP Cambodia Co,.Ltd. /Facebook: CP Brand Cambodia ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខ ៖ 086 929 917 ,086 666 433

Web site CP Cambodia

Brand Cambodia

Facebook CP Cambodia

Youtube CP Cambodia

RELATED ARTICLES