Sunday, November 24, 2024
Homeនយោបាយលោក​អំ សំអាត ចូល​បំភ្លឺ​តុលាការ

លោក​អំ សំអាត ចូល​បំភ្លឺ​តុលាការ

ភ្នំពេញ ៖ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅទៅបំភ្លឺក្នុងនាមជនសង្ស័យ ពាក់ព័ន្ធនឹងអំពើហិង្សា កាលពីចុងឆ្នាំ២០១៦។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅ មានអំពើហិង្សាមួយបានកើត ឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរខណ្ឌដូនពេញ ក្នុងពិធីដង្ហែ ក្បួនប្រារឰទិវាលំនៅឋានពិភពលោក។ ពេល នោះ លោកអំ សំអាត អ្នកឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ បានអះអាងថា លោកបានចូលទៅឃាត់ សមត្ថកិច្ច និងប្រជាពលរដ្ឋ កុំឱ្យប្រើអំពើហិង្សា ដាក់គ្នា ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ ដូនពេញ ប្រើកណ្តាប់ដៃវាយលោកតែម្តង ដែល ធ្វើឱ្យលោកក្លាយជាជនរងគ្រោះក្នុងអំពើហិង្សា នោះ ក៏បានដាក់បណ្តឹងទៅកាន់អធិការដ្ឋាន ខណ្ឌដូនពេញ ដើម្បីសុំឱ្យជួយរកយុត្តិធម៌។ ប៉ុន្តែ លោកអំ សំអាត បញ្ជាក់ថា មិននឹកស្មានដល់ មកដល់ពេលនេះ លោកបែរជាជាប់ចោទជា ជនសង្ស័យពាក់ព័ន្ធនឹងអំពើហិង្សានោះទៅវិញ ទើបបានជាតុលាការ ហៅលោកទៅសាកសួរ ក្នុងនាមជាជនសង្ស័យ ធ្វើឱ្យលោកហួសចិត្ត និងអស់សំណើច។

ទោះយ៉ាងណា នៅរសៀលថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០១៧ នោះ លោកបានចូលបំភ្លឺតុលាការ តាមដីកាកោះ ព្រោះលោកមានភ័ស្តុតាងគ្រប់ គ្រាន់ ដើម្បីបង្ហាញដល់ព្រះរាជអាជ្ញា ថាលោក ពិតជាជនស្អាតស្អំ។

លោកអំ សំអាត បានបញ្ជាក់ប្រាប់អ្នក សារព័ត៌មានក្រោយចេញពីតុលាការថា ព្រះ- រាជអាជ្ញាបានសួរពីសំណូមពររបស់លោក។ ដូច្នេះលោកនៅតែសង្ឃឹមថា ក្នុងនាមលោកជា ជនរងគ្រោះ លោកព្រះរាជអាជ្ញា និងតុលាការ នឹងរកយុត្តិធម៌ជូនលោក។

លោកអំ សំអាត មានប្រសាសន៍ថា “លោក ព្រះរាជអាជ្ញា គាត់បានពន្យល់ថា ដោយសារតែ មានបណ្តឹងពីប៉ូលិសមក អ៊ីចឹងគាត់ដឹងថាជា អ្នកណាទេ អ៊ីចឹងបានគាត់ចេញដីកាកោះនេះ ដើម្បីសួរបំភ្លឺថា ខ្ញុំហ្នឹងជាជនរងគ្រោះ ឬជាជន- សង្ស័យ។ អ៊ីចឹងក្រោយពីយើងបំភ្លឺជូនលោក ព្រះរាជអាជ្ញាហើយថា ខ្ញុំមិនបានប្រព្រឹត្តអ្វីដូច ការចោទប្រកាន់របស់អ្នក២នាក់ហ្នឹង ហើយខ្ញុំ ក៏អត់ដែលស្គាល់មុខគាត់ដែរ ហើយខ្ញុំបានបញ្ជាក់ ហើយថា ខ្ញុំអត់មានគំនុំគុំកួនអី រឿងអីខ្ញុំទៅ ប្រើហិង្សា។ កន្លងមក ដូចកាលថ្ងៃទី១៥ ខែ កក្កដា ខ្ញុំក៏ជួយពួកគាត់ហ្នឹងមិនតិចនាក់ដែរ ជាង១០នាក់ ដែលត្រូវរងអំពើហិង្សាដូចគ្នា គឺ សន្តិសុខខណ្ឌដូនពេញ នៅស្ពាននាគនោះ ហើយ ខ្ញុំបានបញ្ជាក់ប្រាប់ព្រះរាជអាជ្ញា អំពីខ្ញុំជាជន- រងគ្រោះ ហើយសន្តិសុខ៥ទៅ៦នាក់ហ្នឹង គាត់ វាយដំខ្ញុំតាមរបៀបយ៉ាងម៉េច ហើយមានវីដេអូ មានរូបថត ហើយមានភ័ស្តុតាងច្រើន ដែល បង្ហាញថា សន្តិសុខទាំងអស់នេះជាអ្នកវាយដំ មកលើរូបខ្ញុំ ហើយមិនមែនតែខ្ញុំទេ សូម្បីតែ សាធារណជនទូទៅក៏គេឃើញដែរ ឃើញពី ទង្វើដ៏ឃោរឃៅនិងអមនុស្សធម៌ នៃសន្តិសុខ ខណ្ឌដូនពេញប៉ុន្មាននាក់ហ្នឹង។ អ៊ីចឹង ក្រោយ ពីហ្នឹងមក លោកព្រះរាជអាជ្ញាគាត់បាន សួរថា សំណូមពរយើងចុងក្រោយយ៉ាងម៉េច? ទី១ ខ្ញុំថា សុំកុំឱ្យមានការចោទប្រកាន់មកលើរូបខ្ញុំ ហើយឱ្យពួកខ្ញុំជាជនរងគ្រោះ ហើយខ្ញុំសំណូមពរ ឱ្យលោកព្រះរាជអាជ្ញា ចាត់ការតាមផ្លូវច្បាប់ ស្វែងរកជនដៃដល់ ដែលជាសន្តិសុខ៥ទៅ៦ នាក់ ដែលព្រួតវាយខ្ញុំហ្នឹង យកមកអនុវត្តតាម ផ្លូវច្បាប់ ហើយមួយទៀត ខ្ញុំមិនបានទាមទារ សំណងទេ ពីព្រោះខ្ញុំជាអង្គការ សិទ្ធិមនុស្ស ខ្ញុំ ធ្វើការ ខ្ញុំដឹងថា ជនរងគ្រោះគាត់ជាជនក្រីក្រ យ៉ាងម៉េច ហើយពួកសន្តិសុខនេះ ដូចគ្នាគាត់ គ្មានប្រាក់ខែ ប្រាក់ថ្ងៃទេ។ អ៊ីចឹងខ្ញុំ អត់ទៅទារ អីសំណងទេ ប៉ុន្តែឱ្យអនុវត្តតាមច្បាប់ ដើម្បី រកពួកគាត់ហ្នឹងមកផ្តន្ទាទោស កុំឱ្យពួកគាត់ ហ្នឹង ប្រព្រឹត្តអំពើហិង្សាហ្នឹងជាបន្ត ទៅទៀត ហើយក៏កុំឱ្យជាគំរូអាក្រក់ទៅដល់អ្នកផ្សេង ហើយមួយទៀត យើងមិនចង់ឱ្យក្រុមសន្តិសុខ ៥-៦នាក់ហ្នឹង បង្កអំពើហិង្សា ប្រព្រឹត្តអំពើ- ឃោរឃៅដែលធ្វើឱ្យប៉ះពាល់ទៅដល់មុខមាត់ រាជរដ្ឋាភិបាល ពីព្រោះការរិះគន់ មិនមែនសន្តិ- សុខប៉ុន្មាននាក់ហ្នឹងទេ គឺរិះគន់ទៅលើរដ្ឋាភិបាល ទៅលើអាជ្ញាធរ អ៊ីចឹងយើងមិនចង់ឱ្យមានទង្វើ ហ្នឹងតទៀតទេ”។

លោកអំ សំអាត មានប្រសាសន៍បន្តថា “ការសួរសំណួរគឺយើងទទួលយកបាន ពីព្រោះ គាត់សួរដោយគាត់មិនបានដឹងពីហេតុផលទៅ តាមបណ្តឹងដែលគេប្តឹងមក។ អ៊ីចឹងអ្វីដែល សំខាន់នោះ គឺសំណុំរឿងដែលបញ្ជូនមក ដែល សទៅជាខ្មៅៗទៅជាសនោះទេ។ អ៊ីចឹង បាន- ន័យថា ទី១ លោកព្រះរាជអាជ្ញា ខ្ញុំសង្ឃឹមថា គាត់នឹងផ្តល់យុត្តិធម៌ដល់ខ្ញុំ ហើយទី២ ខ្ញុំចង់ ឱ្យសម្តេចនាយករដ្ឋមន្ត្រី ឬក៏ថ្នាក់ដឹកនាំពិនិត្យ ទៅលើសមត្ថកិច្ចមួយក្រុមតូច ដែលគាត់ធ្វើ អីតែផ្តាសជាមួយនឹងក្រុមសន្តិសុខហ្នឹង គឺបញ្ហា ទាំងអស់ហ្នឹងវាជាឥទ្ធិពលមិនល្អសម្រាប់ប្រព័ន្ធ យុត្តិធម៌។ អ៊ីចឹងគឺយើងចង់ឱ្យមានធ្វើយ៉ាង ណាអនុវត្តឱ្យបានតាមផ្លូវច្បាប់ ឱ្យមានភាព យុត្តិធម៌ឱ្យមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ចំពោះ ការកសាងសំណុំរឿងបញ្ជូនមកតុលាការនេះ។ ខ្ញុំគិតថា បើហៅខ្ញុំទៀត ខ្ញុំជាជនរងគ្រោះ”។

គួរបញ្ជាក់ថា ក្រៅពីលោកអំ សំអាត ជា មន្ត្រីសិទ្ធិមនុស្ស សម្រាប់តំណាងសហគមន៍ បឹងកក់ លោកច័ន្ធ ពុទ្ធិស័ក្តិ ក៏ត្រូវបានតុលាការ កោះហៅ ក្នុងនាមជាជនសង្ស័យផងដែរ ដើម្បី ឱ្យចូលបំភ្លឺជុំវិញអំពើហិង្សានោះ។

លោកចាន់ ពុទ្ធិស័ក្តិ ក៏បានបញ្ជាក់ប្រាប់ អ្នកសារព័តមានក្រោយចេញពីតុលាការនៅ ថ្ងៃនោះថា លោកបានសំណូមពរតុលាការ កុំ ឱ្យមានការចោទប្រកាន់មកលើលោក ព្រោះ លោកជាជនរងគ្រោះ។ ដូច្នេះលោកសុំឱ្យតុលា- ការរកយុត្តិធម៌ជូនលោក និងបានទាមទារសំណង ជាប្រាក់៣៥០ដុល្លារ ដើម្បីយកព្យាបាលរបួស និងការបាត់ទូរស័ព្ទ ក្នុងពេលមានអំពើហិង្សា មកលើរូបលោកនោះ។

លោកចាន់ ពុទ្ធិស័ក្តិ មានប្រសាសន៍ថា “គេសួរខ្ញុំជិត១ម៉ោង ហើយអ្វីដែលយើងមាន ការហួសចិត្តហ្នឹង ខ្ញុំចាប់អារម្មណ៍ដីកាកោះរបស់ យើងទៅជាជនសង្ស័យវិញ ហើយខ្ញុំក៏មាន ទស្សនៈមួយ មានមន្ទិលសង្ស័យទៅលើអាជ្ញាធរ ដូចអ្វីដែលខ្ញុំបានគិត៕  កុលបុត្រ

RELATED ARTICLES