Thursday, June 19, 2025
Homeព័ត៌មានជាតិ ប្រទះឃើញព្រះកេសព្រះលោកេស្វរ: នៅប្រាសាទបន្ទាយឆ្មារ

 ប្រទះឃើញព្រះកេសព្រះលោកេស្វរ: នៅប្រាសាទបន្ទាយឆ្មារ

ខេត្តបន្ទាយមានជ័យ ៖ ព្រះបដិមាព្រះកេសព្រះលោកេស្វរ: មួយ ត្រូវបានកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ រកឃើញនៅបរិវេណប្រាសាទបន្ទាយឆ្មារ ចំណុចប្រាសាទតាព្រហ្ម ស្ថិតនៅក្នុងភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ហើយត្រូវបានប្រគល់ជូនប្រធានការិយាល័យសារ មន្ទីរ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យ។

តាមប្រភពនគរបាលការពារបេតិកភណ្ឌ ប្រចាំប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំប្រាសាទបន្ទាយឆ្មារ បានចុះទៅត្រួតពិនិត្យព្រះបដិមាព្រះកេសលោកេស្វរ: ធ្វើពីថ្មភក់ ចំនួន០១ នៅចំណុចមុខទ្វារចូលប្រាសាទតាព្រហ្មខាងកើត មានកម្ពស់ ១៥សង់ទីម៉ែត្រ ⁠ទទឹង ៨សង់ទីម៉ែត្រ កម្រាស់ ៧សង់ទីម៉ែត្រ ដែលក្រុមការងាររបស់លោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានប្រទះឃើញ ពេលកំពុងសម្អាតស្មៅ និងកូនឈើតូចៗ ដែលដុះនៅក្នុងបរិវេណប្រាសាទតាព្រហ្ម ស្ថិតនៅក្នុងភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយបានយកមករក្សាទុកនៅអង្គភាពជាបណ្តោះអាសន្ន។

ប្រភពដដែល ឲ្យដឹងបន្តថា រហូតដល់វេលាម៉ោង ១៦:១០នាទី ថ្ងៃដដែល អង្គភាពបានធ្វើការប្រគល់-ទទួលរូបព្រះកេសលោកេស្វរ: នេះ ជូនទៅលោក សោម ហៃ ប្រធានការិយាល័យសារមន្ទីរ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យ៕

RELATED ARTICLES