Saturday, July 19, 2025
Homeព័ត៌មានជាតិកីឡាករ​ជំរើ​ស ជាតិ​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ពី​បទ​បង្ក​ហិង្សា

កីឡាករ​ជំរើ​ស ជាតិ​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ពី​បទ​បង្ក​ហិង្សា

​ភ្នំពេញ ៖ បុរសម្នាក់ជាកីឡាករជំរើសជាតិsoft tennis ផឹកស៊ីស្រវឹង​ឈ្លោះប្រកែកគ្នាជា មួយអ្នកគ្រប់​គ្រងមើលខុសត្រូវតារាងវាយតឺនីសនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក រហូតដេញវាយគ្នាផ្អើលពេញមុខពហុកីឡាដ្ឋានជាតិអូឡាំពិកត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍វាលវង់ទាំង២នាក់ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៨ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយផ្លូវ២១៧នៅចំណុចមុខពហុដ្ឋានអូឡាំពិកស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។

ជនបង្កមានឈ្មោះ សំ ភីរម្យ ភេទប្រុស អាយុ២៥ឆ្នាំ ​​មុខជាកីឡាករជំរើសជាតិsoft tennis ស្នាក់នៅបុរីទី៤ ផ្លូវ២១១ ភូមិទី១២ សង្កាត់វាលវង់ខណ្ឌ៧មករា។អ្នករងគ្រោះមាន ឈ្មោះភួង សាអ៊ុន ភេទប្រុស៤៩ឆ្នាំ ​ជាមន្ត្រីគ្រប់គ្រងតារាងtennisនៅពហុ កីឡាដ្ឋានជាតិអូឡាំពិក។
តាមសំដីរបស់ជនបង្កឈ្មោះ សំ ភីរម្យ បានអោយដឹងថាមុនពេលកើតហេតុគាត់មាន គ្នាទាំងអស់៣នាក់ហើយបានអង្គុយស៊ីនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកដោយផឹកអស់ស្រាបៀរចំនួន២កេះ​ស្រវឹងទាំងអស់គ្នាក៏បាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញរៀង ខ្លួនប៉ុន្តែជិះទៅដល់មាត់ក្លោងទ្វារកីឡាដ្ឋានជាតិអូឡាំពិកគាត់ក៏បាននិយាយលេងជាមួយសន្តិសុខលុះពេលនិយាយបានមួយសន្ទុះបានទាក់សំដីជាមួយសន្តិសុខឈ្លោះប្រកែកគ្នាផ្អើលអ្នកគ្រប់គ្រងមើលការខុសត្រូវ​មកឃាត់កុំអោយឈ្លោះប្រកែកគ្នាស្រាប់តែ សន្តិសុខយកដងឆ័ត្រយកទៅវាយគាត់ធ្វើឲ្យគាត់ក៏បានរត់ចេញពីមុខពហុកីឡាដ្ឋានជាតិអូឡាំពិកត្រូវសន្តិសុខរត់ដេញតាមស្រែកថាចោរៗទើបជនបង្ករត់ទៅមុខភោជនីដ្ឋានសមុទ្ររីករាយហើយគាត់រត់ចូលក្នុងហាងផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់បានទាំងសងខាងយកទៅសួរនាំ។

បើតាមដំសីរបស់ខាងអ្នកគ្រប់គ្រងមើលការខុសត្រូវនៅតារាងតឺនីសស្តាតបានអោយដឹងថាមុនដំបូងជនបង្កខាងលើមិនដឹងថាមកពីផឹកស៊ីនៅទីណានោះទេបានជាមករករឿងនិងឈ្លោះប្រកែកគ្នាជាមួយសន្តិសុខទើបគាត់ចូលទៅឃាត់ត្រូវជនបង្កយកដងឆ័ត្រវាយបណ្តាលអោយហើមដៃមួយជំហៀង។
ក្រោយពេលកើតហេតុជនបង្កត្រូវសមត្ថកិច្ចបញ្ចូនបន្តទៅកាន់អធិការដ្ឋានខណ្ឌ៧មករាដើម្បីចាត់ការតាមផ្លូវច្បាប់៕

ឥន សាន់ស៊ីដេត

RELATED ARTICLES