ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងព្រមាន ចាប់ខ្លួនអ្នកនយោបាយណា ដែលឃោសនា បោកប្រជាពលរដ្ឋថា នឹងលុបបំណុលរបស់ពួក គាត់ បើបោះឆ្នោតឱ្យគណបក្សខ្លួនឈ្នះ ព្រោះ ការឃោសនាបែបនេះមិនត្រឹមតែជំរុញឱ្យប្រជាពលរដ្ឋទៅខ្ចីបុលបន្ថែមទៀតទេ ថែមទាំងដូចជា សម្លាប់ពួកគាត់ទាំងរស់ ព្រោះតែសន្លឹកឆ្នោត។
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុង ឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និង សម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តនេះ កើត ចេញពីមនុញ្ញផលនៃការអភិវឌ្ឍជាតិមាតុភូមិ ដើម្បីទ្រទ្រង់ លើកស្ទួយវិស័យព្រះពុទ្ធសាសនា និងផ្តើមចេញពីកម្លាំងមហាសាមគ្គីរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ព្រះសង្ឃ លោកយាយ លោកតា និងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលចំណាយអស់ថវិកាចំនួនប្រមាណ ជា ៥២៨ ៦៤០ដុល្លារ។
ថ្លែងក្នុងពិធីនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា សព្វថ្ងៃនេះ ព្រះពុទ្ឋសាសនាបានចូលរួមចំណែក និងដើរតួ យ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាព។ តាមរយៈសមិទ្ឋផលក្នុងទីអារាមនេះ ពិតជាបានរួម ចំណែកយ៉ាងសំខាន់ក្នុងការបម្រើផ្នែកព្រះពុទ្ធ- សាសនាសម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រណិប័តន៍។ សន្តិភាព ពិតជាមានតម្លៃណាស់ សម្រាប់ ប្រទេសដែលបានរួចផុតពីសង្គ្រាម ទើបអាច ធ្វើឱ្យប្រទេសមានការរីកចម្រើនទាំងវិស័យ អាណាចក្រ និងពុទ្ធចក្រ។ វិស័យព្រះពុទ្ធសាសនា ក្នុងសម័យសង្គ្រាម គឺស្ទើតែបាត់ទៅហើយ ជា ពិសេស របបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែ បច្ចុប្បន្ននេះ តាមរយៈការដឹកនាំរបស់រាជរដ្ឋា- ភិបាល បានធ្វើអោយវិស័យអាណាចក្រ និង ពុទ្ធចក្រ មានការរីកចម្រើនទន្ទឹមគ្នា។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បាន អំពាវនាវឱ្យគ្រប់ទីអាម ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ត្រូវសហការទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ខណៈដែលរាជរដ្ឋាភិបាល កំពុងបន្តដាក់ចេញនូវយុទ្ធនាការ លុបបំបាត់ការប្រើប្រាស់ ចែកចាយគ្រឿងញៀន ជាពិសេសឪពុកម្តាយ អាណាព្យាបាល ត្រូវគ្រប់គ្រងកូនចៅឱ្យបានល្អ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមាន ប្រសាសន៍ថា “បងប្អូនជនរួមជាតិមេត្តាចូលរួម គ្រប់ៗគ្នា ចំណុចនៅទីនេះ តើត្រូវទុកឱ្យកូន ឱ្យចៅរបស់ខ្លួនចូលទៅក្នុងពន្ធនាគារ ឬក៏ត្រូវ អប់រំកូនចៅរបស់ខ្លួន កុំឱ្យប្រព្រឹត្តគ្រឿងញៀន។ សុំព្រះតេជគុណគ្រប់ព្រះអង្គ នៅតាមទីអារ៉ាម នានា ក៏សុំចូលរួម ហើយព្រះតេជគុណពេល ដែលទេសនាតាមវេទិកាមួយ កុំភ្លេចទេសនា ដល់ថា កុំប្រើប្រាស់គ្រឿងញៀន ហើយគោរព ច្បាប់ចរាចរណ៍អីហ្នឹង សុំជួយអាហ្នឹងផង បើ មិនអ៊ីចឹងទេ គ្រឿងញៀន ជួនកាលទៅជ្រក នៅនឹងវត្តអីអ៊ីចឹងទៅ ហើយមានពេលខ្លះ ដោយ ទាំងព្រះសង្ឃហ្នឹងទៅទៀត ប៉ុន្តែវាមិនមែន ព្រះសង្ឃទាំងអស់ទេ”។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវបញ្ជាក់ថា ខ្លួនជាវិស័យឯក- ជន មិនមែនជារបស់រដ្ឋទេ ហើយសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះការខ្ចី លុយពីមីក្រូហិរញ្ញវត្ថុ បើមិនមានលទ្ធភាពទេ សូមកុំខ្ចី ជាពិសេសការខ្ចីយកទៅប្រើប្រាស់ ខុសគោលដៅ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជា ឱ្យលោកជា ចាន់តូ ទេសាភិបាលធនាគារជាតិ ប្រាប់ទៅម្ចាស់ស្ថាប័ន មីក្រូហិរញ្ញវត្ថុ ឱ្យអប់រំ បុគ្គលិកថា លុយដែលពលរដ្ឋខ្ចីនោះ គឺជាលុយ ឯកជន ហើយមិនពាក់ព័ន្ធរដ្ឋាភិបាលនោះទេ ព្រោះនាំឱ្យប្រជាពលរដ្ឋ ច្រឡំថា ជារបស់រដ្ឋ ហើយចង់ទៅរឹបអូសផ្ទះពួកគាត់។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន មានប្រសាសន៍ថា “តាមគ្រឹះស្ថានទាំងអស់ ទាំងសាខា ទីស្នាក់ការធំរបស់គាត់ ក៏ត្រូវដាក់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈ្មោះ “ក” ជាគ្រឹះ- ស្ថានឯកជន មិនមែនរបស់រដ្ឋ។ រួចហើយត្រូវ អប់រំបុគ្គលិកឱ្យនិយាយភាសាមុនគេថា នេះជា ផ្នែកឯកជន មិនមែនរបស់រដ្ឋ។ បើមិននិយាយ អាហ្នឹងទេ គឺចាំបង្ខំត្រូវបិទ។ មិនទាន់ទាំងដល់ ម៉ោងផងទៅរឹបអូសយកផ្ទះទៅហើយ អាធន់ ហ្នឹង ក៏ត្រូវតែធ្វើដែរ មានករណីអាធុនហ្នឹង ប៉ុន្មានកន្លែងដែលធ្វើអន្តរាគមន៍ទាន់ពេលវេលា ដែលលុយថាសងនៅថ្ងៃហ្នឹង តែថ្ងៃហ្នឹងអត់ ទាន់ដល់ម៉ោងផង គាត់ទៅយកផ្ទះគេទៅហើយ អាធុនហ្នឹងត្រូវមានវិធានការ បើត្រូវបិទ បិទ។ បើមិនដូច្នោះទេ ពលរដ្ឋនៅតែយល់ច្រឡំថា អាហ្នឹងជារបស់រដ្ឋ ជំពាក់លុយរដ្ឋ”។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ បន្តថា “ក្នុងវិស័យធនាគារ គឺច្បាស់លាស់ណាស់ គាត់ចូលមកធនាគារ ហើយធនាគារគឺជាធនាគារ ឯកជន។ មិនមែនថាមិនធ្វើអ្វីសោះទេ ព្រោះ គ្រប់អ្នកខ្ចីទាំងអស់ យើងតែងតែពន្យល់នៅ ក្នុងកិច្ចសន្យាហ្នឹង ខ្ចីប៉ុន្មាន? នៅគ្រប់កិច្ចសន្យា ទាំងអស់ មានវិន័យឥណនទានមុននឹងផ្តល់។ ការងារហ្នឹងសំខាន់ណាស់ ត្រូវឱ្យគាត់យល់ថា អ្នកណាជាម្ចាស់បំណុល អ្នកណាជាកូនបំណុល? ទាំងអស់ត្រូវតែដឹង។ យើងបន្តធ្វើកិច្ចការងារ ហ្នឹង”។
ជាមួយគ្នានោះដែរ ទាក់ទងនឹងបញ្ហាខ្ចី ប្រាក់នោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានព្រមានដល់គណបក្សនយោបាយមួយ ចំនួន ដែលបានដើរនិយាយឃោសនាពីរឿង លុបបំណុលជំនួសពលរដ្ឋ គឺសម្តេចនឹងបញ្ជា ឱ្យចាប់វាយខ្នោះនៅនឹងកន្លែងតែម្តង។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមាន ប្រសាសន៍ថា “អ្នកឯងមកបោកប្រាស់អី? ព្រោះ វាដើរបោកប្រាស់រាល់ថ្ងៃនេះ ថាបោះ (ឆ្នោត) ឱ្យខ្ញុំទៅ ខ្ញុំឈ្នះ ខ្ញុំលុបចោលបំណុល។ អ៊ីចឹង យើងលេងអាហ្នឹងឱ្យធ្ងន់មើល។ តាមមូលដ្ឋាន ចាប់ចងស្លាបសេកនៅហ្នឹង បញ្ជូនទៅតុលាការ កាត់ទោស ព្រោះអាហ្នឹងដើរបោក។ នេះជា វិធីដើរបោក សិក្សាតាមផ្លូវច្បាប់មើល តើអាច ដោះស្រាយបានអត់? ព្រោះអាហ្នឹងជាការជំរុញ មួយឱ្យប្រជាជនទៅខ្ចីបន្ថែមទៀត ហើយដូច ជាសម្លាប់ប្រជាជនទាំងរស់ ព្រោះតែសន្លឹកឆ្នោត”។
ឆ្លៀតឱកាសនោះដែរ សម្តេចនាយករដ្ឋ- មន្ត្រីហ៊ុន សែន ក៏បានស្នើឱ្យអាមេរិក កុំទារលុយ ខ្មែរទៀត ហើយឱ្យប្រជាពលរដ្ឋ និងបក្ស- នយោបាយនានាគាំទ្របញ្ហានេះ។ ប៉ុន្តែសម្តេច បានចំអកទៅគណបក្សប្រឆាំង ថានឹងមិនគាំទ្រ ឱ្យអាមេរិក លុបបំណុលពីកម្ពុជានោះទេ ព្រោះ ជាកូនចៅអាមេរិក ដូច្នេះនឹងខ្លាចអាមេរិក។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មាន ប្រសាសន៍បន្តថា “អាមេរិកាំងអឺយ អាមេរិកាំង ប្រធានា-ធិបតីដូណាល់ ត្រាំ អ្ហើយ! យ៉ាងម៉េច ទៅវ៉ីទារលុយនេះ? វ៉ៃយើងហើយ ទារលុយ យ៉ាងនេះ? វាមិនយល់អាកន្លែងហ្នឹង។ ឥឡូវ ហ្នឹងមានចលនាប្រជាពលរដ្ឋច្រើនកន្លែងបាន គាំទ្រឱ្យលុបបំណុល សង្ឃឹមថា បក្សនយោ- បាយនៅកម្ពុជា ក៏គាំទ្រឱ្យលុបបំណុលដែរ តែ បក្សប្រឆាំង មិនទាមទារទេ ព្រោះគាត់ហ្នឹងខ្លាច ព្រោះកូនចៅអាមេរិក…”៕ កុលបុត្រ