Monday, March 31, 2025
Homeព័ត៌មានជាតិនគរ​បាល​ស្រុក​គិរីវង់ ចុះ​បង្ក្រាប​ដំណាំ​កញ្ឆា​ចំនួន​៧៣​ទីតាំង

នគរ​បាល​ស្រុក​គិរីវង់ ចុះ​បង្ក្រាប​ដំណាំ​កញ្ឆា​ចំនួន​៧៣​ទីតាំង

ខេត្តតាកែវ ៖ នគរបាលស្រុកគិរីវង់ បានចុះបង្ក្រាបដំណាំកញ្ឆាចំនួន៧៣ទីតាំង ដោយ កាប់បំផ្លាញ​អស់ចំនួន២៥៤០៩ដើម កាលពីវេលា ម៉ោង៨ ថ្ងៃទី៨ ខែកុម្ភៈ នៅត្រង់ចំណុចខ្នង បន្ទាយ ស្ថិតក្នុងភូមិពោធិ៍រោង និងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការ នគរបាលស្រុកគិរីវង់ បានឱ្យដឹងថា មុនពេលចុះ ទៅបង្ក្រាប​នូវដំណាំកញ្ឆានោះ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកសមត្ថកិច្ច ពីទីតាំង​ដាំកញ្ឆាខុសច្បាប់ខាងលើ។ បន្ទាប់ពី ទទួលបាននូវព័ត៌មានបែបនេះហើយ លោកវរ- សេនីយ៍ឯកសូ ភី ស្នងការរងទទួលការងារ ព្រំដែន និងជាប្រធានក្រុមការងារចុះពង្រឹង ស្រុកគិរីវង់ និងលោក (អធិការនគរបាល ស្រុកគិរីវង់) ផ្ទាល់បានដឹកនាំកម្លាំងអធិការ ដ្ឋាននគរ​បាល​ស្រុកគិរីវង់ ចុះទៅសហការ ជាមួយ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រះបាទជាន់ជុំ ចេញ​ប្រតិបត្តិការបង្ក្រាប និង បំផ្លាញចោលនូវដំណាំកញ្ឆាខុសច្បាប់នៅចំណុច ខ្នងបន្ទាយ ស្ថិតក្នុង​ភូមិពោធិ៍រោង និងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានបំផ្លាញចោល នូវកញ្ឆា៧៣ទីតាំងដែលមានកញ្ឆាចំនួន២៥៤០៩ដើម ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបាន ឃាត់ខ្លួនមនុស្សណាម្នាក់នោះទេ ប៉ុន្តែ សមត្ថកិច្ច បានអប់រំដល់ប្រជាពលរដ្ឋមិនឱ្យដាំដំណាកញ្ឆា នេះ ពីព្រោះជាដំណាំខុសច្បាប់ ដែលនាំឱ្យអ្នក ដាំមានទោសទណ្ឌ៕ វណ្ណ វុធ

 

RELATED ARTICLES